Home តារាជាតិ មាលា ឆ្លើយតបដោយឆ្លាតវៃចំពោះអ្នកលេងបណ្តាញសង្គមថៃដែលចោទថាទទួលឥទ្ធិពលពី Lisa

មាលា ឆ្លើយតបដោយឆ្លាតវៃចំពោះអ្នកលេងបណ្តាញសង្គមថៃដែលចោទថាទទួលឥទ្ធិពលពី Lisa

66
0

តារាម៉ូដែល មាលា បានធ្វើឱ្យមានមតិសរសើរបន្ទាប់ពីឆ្លើយតបដោយឆ្លាតវៃ និងប្រកបដោយសេចក្តីថ្លៃថ្នូរទៅកាន់អ្នកលេងបណ្តាញសង្គមថៃមួយចំនួនបញ្ចេញមតិរិះគន់ចោទប្រកាន់លើនាងទាក់ទងនឹងការបង្ហាញពីប្រធានបទផ្កាឈូកដោយសារតែទទួលឥទ្ធិពលពី Lisa សមាជិក BLACKPINK។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSsiZdu3PG1vcWC3pV48Xjw7XW_oZd_Ag7ptIAMkEH6SFiYE90PmTEGd0TOLF65kaVZHuJrrn9C5Q2QFNiuWtdKStznREKHyHDFpSnILHGbHJZ6dfDcjpOMbE8HFuKFHOkOap9cixehTZeBlxNUNQl-LMEulJT2NI7Bq4EYgiMaHkBpLR_D7BW5L_JaYE/s4096/image_2026-07-13_13-43-14.png

នៅល្ងាចថ្ងៃទី១១ ខែកក្កដា តារាម៉ូដែលខ្មែរកាត់បារាំង មាលា បានចេញវីដេអូជាង១នាទីដោយភ្ជាប់មកជាមួយនឹងការបញ្ជាក់ថានាងមកនេះគឺគ្រាន់តែនិយាយការពិត គ្មានការស្អប់ខ្ពើមនោះទេ។ នៅក្នុងវីដេអូគេបានឃើញ មាលា បង្ហាញពីមតិយោបល់អវិជ្ជមានមួយចំនួនពីអ្នកលេងបណ្តាញសង្គមថៃបន្ទាប់ពីនាងបង្ហោះវីដេអូនៅបឹងឈូក។ មតិខ្លះថែមទាំងចោទប្រកាន់ថា មាលា ទទួលឥទ្ធិពលពី Lisa សមាជិក BLACKPINK ទើបបានជាមកថតជាមួយនឹងបឹកឈូកបែបនេះ ទាំងការពិត Lisa ថតជាមួយនឹងបឹងព្រលិតសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQSi4tHqb-rYXQ_HIi0lQ66hqukEBtJHWDnnm1WZZoocEKzHcPUwr7FGxP-AoxEzMUIc-xpYCwssVOoykGGRKeeyX-0xGWaQs3Xx4PCPMzYsxxbRtOphiL0HnKJ5QZWsbN_ASvXptIYmxe92p7gfiuTeIvbppquIjcY171hrgdcvVnXFpFfLhMjJiBcQk/s4032/image_2026-07-13_13-43-18.png

ឆ្លើយតបប្រកបដោយចិត្តត្រជាក់និងការពន្យល់ មាលា បាននិយាយយើងមានបឹងឈូកជាយូរមកហើយ ហើយផ្កាឈូកគឺជាវប្បធម៌ និងកសិកម្មមួយរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ តើអាចនឹងមានពាក្យថាចម្លងពីប្រទេសណាមួយកើត។ មាលា ថា ថៃនិងខ្មែរ គឺជាប្រទេសជិតខាងនឹងគ្នាហើយវាក៏មិនចម្លែកទេដែលមានភាពស្រដៀងគ្នា ដូចជាបឹងឈូក ប្រាសាទ ថៃក៏មាន ខ្មែរក៏មាន ប៉ុន្តែហេតុអ្វីនៅពេលនាងផុសពីវប្បធម៌ខ្លួនឯងដូចជា ប្រាសាទ បែរជាចោទថាចម្លងប្រាសាទថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm6RlX6yfoVBTJmjYFB4d0L4Gb1TclXQD_1VLIDQq_IBdi1EQSAXLTq7pVOhELonwDT7eNjc2b_lY_FvcWJwbl7ekU8Qanmb7Iwg2hrMOhQsFetc7kzyjmK69t7Xji2XTQpjEYyoLdWsY1h1zw_ldoz8PNnLXNeEZYacPwtKiqrV4JUacMBYOMy2BrhQ4/s4032/image_2026-07-13_13-43-23.png

មាលា បានលើកឡើងទៀតថានាងតែងតែទទួលបានខម្មិនថាចម្លង មិនលើកឡើងសូម្បីតែថតជាមួយនឹងផ្កាឈូក ហើយរាល់ពេលដែលនាងថតប្រម៉ូតពីវប្បធម៌ខ្មែរគឺតែងតែទទួលបានមតិស្អប់ខ្ពើមជាច្រើន។ តារាម៉ូដែលរូបនេះថាការបញ្ចេញមតិយោបល់ទាំងនោះនឹងកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនមកលើវីដេអូនាងដូច្នេះនាងមានតែអរគុណថែម តែនាងចង់បញ្ជាក់ថានាងគ្រាន់តែប្រម៉ូតពីវប្បធម៌ដ៏ស្រស់ស្អាតរបស់ខ្លួនប៉ុណ្ណោះ មិនមែនជាការចម្លងរបស់អ្នកណាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs0QiGA-9aaPmyt9tlewGmVL4EOKexE0iAea2lQk_3QrUDSmFVwyUJ_cak9fz0ma3g-hvxUSw2n0rtxAABi-GPCcJu5YTaBFfNytR38oX6Stlu5NwUoo7Rj_PUbMzMsIABYE9FKQZy603FtQSvEXm9BFVjjZ6tMg2tijXVdX2w742Cyy1EFyQ0CoePyXY/s1020/image_2026-07-13_13-58-10%20(2).png
ការឆ្លើយតបរបស់ មាលា ត្រូវបានទស្សនិកជនជាច្រើនសរសើរថានាងឆ្លាតវៃ មានហេតុ មានផល ដែលសមនឹងភាពថ្លៃថ្នូរជាពិសេសក្នុងនាមជាតារាម៉ូដែលអន្តរជាតិមានអ្នកគាំទ្រច្រើនការតបតបែបនេះមិនជះឥទ្ធិពលអវិជ្ជមានដល់ខ្លួនឯង៕