Home តារាជាតិ ជិត២ឆ្នាំបាត់មុខពីលើឆាក សួស វីសា ត្រឡប់មកវិញនៅតែទទួលបានមតិសំឡេងថាពីរោះដដែល

ជិត២ឆ្នាំបាត់មុខពីលើឆាក សួស វីសា ត្រឡប់មកវិញនៅតែទទួលបានមតិសំឡេងថាពីរោះដដែល

102
0

បន្ទាប់ពីបាត់មុខជិត២ឆ្នាំលើឆាកតន្រ្តីពេលនេះតារាចម្រៀង សួស វីសា បានវិលមកកាន់អាជីពសិល្បៈវិញហើយដោយបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ។ សំឡេងរបស់តារាចម្រៀងរូបនេះនៅតែទទួលបានការពេញចិត្តពីទស្សនិកជនដដែល និងមតិខ្លះទៀតបានសរសើរពីរូបរាងរបស់ សួស វីសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifjqH9fYJMaHPD1xLtOUYlmv1gFpPIcusLkYT-OvPTZz3AtNlcoq4aC9JWUDidKtuMlox0IC1hbZoSVcqX6IdVvd7okqspKPNtXCHy8RG2nTh9_jSGvhniEoh8TRq4JDpvv_D8wwVqwQeP0iPYVCSsIUD3XVH7N3GoYcbLclfuIkySQePsWY3kVxDF4RE/s960/image_2026-06-27_10-14-22.png

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា សួស វីសា បានបាត់មុខពីវិស័យចម្រៀងដោយសារតែការពរពោះកូនទីពីរនិងបញ្ហាគីឡូរបស់ខ្លួនដោយសារតែមិនមានភាពជឿជាក់និងខ្លាចត្រូវទស្សនិកជនរិះគន់។ បន្ទាប់ពីស្ងាត់ពីសកម្មភាពជិត២ឆ្នាំ សួស វីសា បានសម្រេចចិត្តវិលមកវិញដោយបានបង្ហាញខ្លួនក្នុងការប្រគំតន្រ្តីថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBuTtGjqUXchS7x8uPizU6R-SfiOgGpWo9o5UTzJ-zIlqMQuWM_A1Zmt0EyL_2MLMXD3d19vIEr8b2dcBKDO4JjTUrOFn9iCCqpJuEcJhRiypp_w747042M9s5rFjb4ZrxRQGPOzkaun-Jzx1z4Ijbe0MqYAV7VjMlBEvqCFq01urM3MuZv6adq_ahr8Y/s2048/image_2026-06-27_10-14-19.png

តាមការបញ្ជាក់របស់តារាចម្រៀងរូបនេះបានបង្ហាញថាគីឡូរបស់នាងពេលនេះនៅសល់៥៥គីឡូក្រាម ប៉ុន្តែនៅតែមើលឃើញធាត់និងសល់សំបុកពោះដែលសល់ពីការសម្រាលកូន។ សួស វីសា ថែមទាំងសុំចិត្តទស្សនិកជនកុំឱ្យ Bully រូបសម្រស់របស់នាងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5brqtBiZIcWpXxB0p1QfMGVWnc3-9rhLF01m2G5wlDg6Q58rprnAz9oYZcwV68PPa9ZCQZp8B-G5Bj5ghvQr0ss5XeqXg8KIaJxFSE3ZcBhV1fHukIGxT8O79xtADzT0jryPh5zhEo5gD-T0MNkVbwZYovLQ9EOf4Dk7oXnvHl0E1qW_naVVYvLMnf9g/s2048/image_2026-06-27_10-14-21%20(2).png

នៅលើឆាក សួស វីសា បានបំពេអារម្មណ៍ទស្សនិកជនតាមរយៈបទចម្រៀងមនោសញ្ចេតនាដែលជាបទល្បីៗរបស់ខ្លួនដូចជា «ទោះបងចិត្តអាក្រក់ក៏អូនស្រលាញ់» «គេមិនស្រលាញ់យើងទេ» «កុំជឿមនុស្សស្រវឹង»។ សំឡេងរបស់ សួស វីសា នៅតែទទួលបានការសរសើរពីទស្សនិកដោយមានការលើកឡើងថាទឹកដមសំឡេងរបស់តារាចម្រៀងរូបនេះនៅតែមិនប្រែ ពីរោះដូចដើម។ មតិខ្លះទៀតក៏បានសរសើរពីសម្រស់របស់ សួស វីសា ថាស្រស់ស្អាតមិនសូវជាធាត់ដូចមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkbEHAWRZ5FoD01aketr5Ow3sD8wjs03cQDkgDO-CMBx1D-PEcPM0t6qUnanh_uWNx1EryK2DTqRsvdwQFVdzJlui_Q09boyi7ozviSEcboQhoptAxR0EGpJLSHWL6bTCXkotTay3a2Gq3be7GnBWNkLDl-zUV2PYkF4u8F5QuwcokjsQR8LxPwxhD7CE/s1480/image_2026-06-27_10-14-21.png

ក្រៅពីអាជីពសិល្បៈ សួស វីសា គឺជាម្ចាស់ក្រុមហ៊ុនមួយរូបដែលរកស៊ីច្រើនមុខជាមួយនឹងស្វាមីគឺលោក ថមមី។ ក្នុងពេលកន្លងមកនេះដ្បិតតែអ្នកទាំងពីរមានបញ្ហារកាំរកូសខ្លះៗក្តីប៉ុន្តែអ្នកទាំងពីរបានផ្សះផ្សារចំណងអាពាហ៍ពិពាហ៍ឡើងវិញ៕