ជាទិដ្ឋភាពដ៏សោកសៅពីព្រោះទើបតែបង្ហាញការជួបជុំនិងយកពានដែលខំតស៊ូប្រកួតជាមួយមនុស្សរាប់ពាន់នាក់ឱ្យជីដូនឃើញដោយផ្ទាល់ពីសមិទ្ធផលដែលចៅខំប្រឹងប្រែង ពេលនេះ JayX បានបង្ហាញថាជីដូនរបស់គេបានលាចាកលោកហើយ។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ JayX ម្ចាស់ពាន The Next Level RapStar បានបង្ហោះវីដេអូមួយដែលរូបគេទើបមានឱកាសទៅស្រុកកំណើតនិងបានធ្វើបុណ្យចម្រើនព្រះជន្មជូនយាយតាចាប់តាំងពីបានក្លាយជាម្ចាស់ពាន JayX ទើបតែមានឱកាសទៅស្រុក។ នៅថ្ងៃទី១៤ JayX ក៏បានបង្ហោះវីដេអូមួយដែលយកពានទៅឱ្យជីដូនរបស់ខ្លួនប្រកបដោយភាពកត្តញ្ញូនិងការដឹងគុណ ប៉ុន្តែលោកយាយរបស់ JayX ក៏បង្ហាញថាគាត់មើលមិនសូវច្បាស់នោះទេ។ .png)
មានមនុស្សជាច្រើនដែលឃ្លាតឆ្ងាយពីលោកយាយនៅពេលឃើញវីដេអូរបស់ JayX ហើយពួកគេបង្ហាញការនឹករម្លឹកទៅកាន់លោកយាយយ៉ាងច្រើននិងមានមតិខ្លះទៀតលើកឡើងថាម្ចាស់ពានរូបនេះជាមនុស្សកតញ្ញូដឹងគុណ។

អ្វីដែលជាសេចក្តីសោកសៅនិងគួរឱ្យអាណិតទៅកាន់ JayX យាយចៅទើបតែជួបគ្នាថ្ងៃមុនសោះពេលនេះក៏ត្រូវឃ្លាតឆ្ងាយពីគ្នាជារៀងរហូត។ នៅរសៀលថ្ងៃទី២១ ខែមិថុនា JayX បានបង្ហោះថា «សូមវិញ្ញាណក្ខន្ធម៉ាក់យាយទៅកាន់សុគតិភពផងចុះ យាយចាំមើលចៅជោគជ័យពេលនេះម៉ាក់យាយបានឃើញហើយកាលប៉ុម្មានថ្ងៃមុន តែចៅមិនសូវបានទៅលេងយាយ តែកាលចៅនៅតូចចៅតែងទៅសុំលុយយាយចាយរហូត ចៅពិតជាស្ដាយពេលវេលាល្អៗទាំងនោះណាស់»។
កំពុងជួបទុក្ខធំនេះមានទស្សនិកជនជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខមកកាន់ JayX ហើយ ជុទីម៉ា ដែលជាមិត្តរួមជំនាន់ក៏បានចូលមកខម្មិនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដូចគ្នា៕










