ឮហើយឆ្អែតបាយ! ម៉ាឡេស៊ីបានប្រកាសជំហររឹងមាំដាច់ខាតថា លែងត្រូវការនាំចូលបង្គាពីប្រទេសថៃដូចមុនទៀតហើយ ដោយសារសង្វាក់ផលិតកម្ម និងការចិញ្ចឹមបង្គានៅក្នុងស្រុកនាពេលបច្ចុប្បន្ន មានតុល្យភាព និងមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទីផ្សារទូទាំងប្រទេសបានយ៉ាងពេញលេញ និងគ្រប់គ្រាន់បំផុត។ ចាំមើលតើរដ្ឋាភិបាលថៃនឹងដោះស្រាយជាមួយក្រុមកសិករបស់ខ្លួនបែបណា បើម៉ាឡេស៊ីបញ្ជាក់ច្បាស់ៗថាលែងត្រូវការបង្គារនាំចូលពីថៃបែបនេះទៅហើយនោះ?.jpg)
យោងតាមរបាយការណ៍សេដ្ឋកិច្ចពីសារព័ត៌មាន បាងកកប៉ុស្តិ៍ បានលាតត្រដាងថា ចំណាត់ការបិទផ្លូវមិនឱ្យបង្គាថៃចូលស្រុករបស់ម៉ាឡេស៊ីនេះ បានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ដល់វិស័យជលផលរបស់ប្រទេសថៃ។ ទីផ្សារនាំចេញបង្គាដ៏ធំរបស់ថៃប្រមាណ ១១,០០០ តោនក្នុងមួយឆ្នាំ ត្រូវគាំងទាំងស្រុងនៅតាមច្រកព្រំដែន បណ្ដាលឱ្យកើតមានវិបត្តិជន់ជោរលិចកប់ផលិតផលបង្គានៅក្នុងស្រុកថៃយ៉ាងគំហុក។ វិបត្តិនេះបានរុញច្រានឱ្យតម្លៃបង្គានៅលើទីផ្សារប្រទេសថៃដួលរលំ និងធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យក្រុមអ្នកចិញ្ចឹមបង្គាថៃត្រូវខាតបង់ថវិការាប់លានដុល្លារ ព្រោះតែមិនអាចលក់បង្គាចេញរួច និងត្រូវបង្ខំចិត្តលក់ដូរកាត់ថ្លៃខាតក្នុងតម្លៃទាបជាងថ្លៃដើមផលិតកម្ម។
ស្ថានភាពដួលរលំផ្នែកតម្លៃនេះ បានបង្កើតជាដុំភ្លើងកំហឹង និងប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមអ្នកចិញ្ចឹមបង្គានៅទូទាំងប្រទេសថៃ។ សមាគមវារីវប្បកម្ម និងក្រុមប្រជានេសាទថៃបានផ្ទុះការតវ៉ា និងចេញមុខដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលទីក្រុងបាងកក ដោយទាមទារឱ្យមានចំណាត់ការដោះស្រាយជាបន្ទាន់ បើមិនដូច្នោះទេ រដ្ឋាភិបាលត្រូវតែទម្លាក់កញ្ចប់ថវិកាជាតិមកជួយទិញអន្តរាគមន៍ និងប៉ះប៉ូវថ្លៃខាតបង់របស់ពួកគាត់ភ្លាមៗ។.jpg)
នៅចំពោះមុខសម្ពាធផ្ទៃក្នុងដ៏ក្ដៅគគុកនេះ រដ្ឋាភិបាលថៃកំពុងតែស្ថិតក្នុងស្ថានភាពទាល់ច្រក និងរងសម្ពាធជុំទិស។ នៅពេលដែលម៉ាឡេស៊ីបានបញ្ជាក់ច្បាស់ៗពីជំហរលែងត្រូវការថៃ វាកំពុងបង្ខំឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃត្រូវប្រញាប់ប្រញាល់អង្វរករសុំចរចាទ្វេភាគីជាបន្ទាន់ ដើម្បីសុំឱ្យមានការបើកទីផ្សារឡើងវិញ។
អ្នកវិភាគបានកត់សម្គាល់ថា ប្រសិនបើការចរចាការទូតបរាជ័យ រដ្ឋាភិបាលថៃគ្មានជម្រើសអ្វីក្រៅពីការរៀបចំឯកសារប្ដឹងរុញរឿងក្តីជម្លោះពាណិជ្ជកម្មនេះទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះទេ ដែលការណ៍នេះនឹងត្រូវចំណាយពេលរាប់ឆ្នាំ ខណៈឆ្នាំងបាយរបស់ក្រុមអ្នកចិញ្ចឹមបង្គាថៃកំពុងតែរងការដុតកម្ដៅជារៀងរាល់ថ្ងៃ៕










