Home តារាជាតិ ជា ស្រីនា និង ហេង វិសាល ដឹកដៃគ្នាទៅទទួលពាននៅប្រទេសចិន

ជា ស្រីនា និង ហេង វិសាល ដឹកដៃគ្នាទៅទទួលពាននៅប្រទេសចិន

317
0

ជាអ្នកបង្កើតមាតិកាដ៏ជោគជ័យនៅក្នុងប្រទេសកម្ពុជា ហេង វិសាល និង ជា ស្រីនា បានបន្តដឹកដៃគ្នាទៅទទួលពានរង្វាន់នៅឯប្រទេសចិន។ កន្លងមកអ្នកទាំងពីរបានអមដំណើរគ្នាឈ្នះពានរង្វាន់ផ្សេងទៀតទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងសិង្ហបុរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYARdp1qamBkHMCbqOt1H1MBWR8bTYkFBfugbB72U70JHukYuGMGNWJg9mCpxBJWqa2aaAFG5Nm98Kb7D4wOcNo6Jg22RfIdtg6iHsAxzVWh8rNULSvDIcQtYiX2Sij6bLIQ7uv_FkigM-cwlfQN-RRyuj6AfxG80aNeKKfHFVgRqCp4d4JbW4FFTUSk/s960/image_2026-06-13_14-49-35.png

នៅថ្ងៃទី១៣ ខែមិថុនា ជា ស្រីនា បានបង្ហោះរូបភាពនិងវីដេអូដ៏សែនរំភើបក្នុងការនាំឈ្មោះប្រទេសកម្ពុជាបង្ហាញនៅលើឆាកអន្តរជាតិជាមួយនឹងការទទួលពាននៅប្រទេសចិន។ អ្នកបង្កើតមាតិការូបនេះបានសរសេរថា «យើងកាន់ដៃគ្នាដើរតាមក្តីស្រមៃ ហើយតែងតែនាំយកឈ្មោះកម្ពុជាទៅជាមួយយើងគ្រប់ជំហាន។ ថ្ងៃនេះយើងទាំង ២ មានក្តីដឹងគុណ និងរីករាយយ៉ាងខ្លាំងដែលទទួលបានពានរង្វាន់ Stellar Creator Award នៅ Yunnan ប្រទេសចិន ក្នុងកម្មវិធី The 1st South Asia & Southeast Asia Online Content Creators Conference»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgupq2l3NdvqalXuz27QiostoyklBMAVtRbPz1_SdUk5Vd7_4xtGJ-sdfjIw31IUBM8xJTDhMjbvGNulQ9CQ2xXdzaMdUrzfReIaUskjSJ7daxOHbRlZ1XIpSUDn-Du65g7BST-hPyccjRm7xRlIrTVlHA801-y7vkV6JafeUJSMjHhgNvzXmAWSxoHnNA/s2048/image_2026-06-13_14-49-36.png
ការទទួលពាននេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការអបអរសាទរមកកាន់គូស្វាមីភរិយាមួយគូនេះ។ អ្នកទាំងពីរតែងតែបង្ហាញពីភាពវិជ្ជមាន រស់នៅប្រកបដោយគុណធម៌ ជាគ្រួសារដែលពោរពេញទៅដោយសុភមង្គលរស់នៅថ្លៃថ្នូរនិងជាពលរដ្ឋល្អ រួមចំណែកជួយសង្គមជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDGS3IFkw_1TdnNeudwGHaqrlr8_LWijj7YdBI6va_I5M9jThhN__46j11Bj3c5EI_oev5Olx-2xx7F2jcxxI384xPiLfKOsW2xIw7Lph4seBapq2tfT1BXEaLd8iyVZRuPGizIC33pc_Ci1pyTrfHspboAeadTOli8ipgDlCqi5Jxj7Qf7qLlv5vIXos/s1080/image_2026-06-13_14-49-42.png

គួរឱ្យដឹងថា កន្លងមកអ្នកទាំងពីរបានដឹកដៃគ្នាទៅទទួលពាននៅប្រទេសផ្សេងទៀតដូចជា ពានរង្វាន់ «Asia’s Best Beauty » នៅប្រទេសកូរ៉េ ក្នុងឆ្នាំ២០២៤ និងនៅក្នុងឆ្នាំ២០២៣ ស្រីនា បានទទួលពាន beauty and health Influencers នៅក្នុងកម្មវិធី HOFS 2023 (Hall of fame in Singapore ) នៅឯប្រទេសសិង្ហបុរី។ ការទទួលបានពានជាបន្តបន្ទាប់នេះកាន់តែបញ្ជាក់ពីកេរ្តិ៍ឈ្មោះនិងស្នាដៃនៅរបស់អ្នកទាំងពីរនៅក្នុងប្រទេសកម្ពុជាដែលទទួលបាននូវកិត្តិយសលើវិស័យបង្កើតមាតិកា និងជា Influencers ៕