Home តារាជាតិ ខុសពី កែវ ច័ន្ទដាលីន សុខ សីឡាលីន ច្រៀងបទ Shakira ទទួលបានមតិចម្រុះ

ខុសពី កែវ ច័ន្ទដាលីន សុខ សីឡាលីន ច្រៀងបទ Shakira ទទួលបានមតិចម្រុះ

91
0

តារាចម្រៀង កែវ ច័ន្ទដាលីន បានធ្វើឱ្យទស្សនិកជនបញ្ចេញមតិសរសើរជាច្រើនបន្ទាប់ពីច្រៀងបទ Waka Waka របស់តារាចម្រៀងកូឡុំប៊ី Shakira ។ ផ្ទុយមកវិញសម្រាប់ សុខ សីឡាលីន ដែលជារៀមច្បង ដាលីន ត្រូវរងនូវមតិប្រតិកម្មចម្រុះក្រោយពីច្រៀងបទរបស់ Shakira ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD7OgIOwMe_9lwPxthOakNCz0s-YXxgcCKokqinRbRcfe66yvrjSFN32quP9Swp5CRKcTcvpsJhTtCBTa_sYYKFGROG7yRYnAQuxx7ks_sBbi9CSDhyphenhyphenX7eNo0ZXhmcqiH01tE1T2bQsZapuylyJi25kz50zHRZ_DxdHtL2vpr0EgHfp0m3fBGkuc6DRRQ/s2048/image_2026-06-13_10-07-17.png
នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីកន្លងមកថ្មីៗនេះ សុខ សីឡាលីន ដែលទស្សនិកជនដឹងថាជាតារាចម្រៀងពូកែច្រៀងភាសាបរទេសបានលើកយកបទចម្រៀង «Dai Dai» របស់តារាចម្រៀង Shakira ដែលជាបទផ្លូវការរបស់ព្រឹត្តិការណ៍កីឡាពិភពលោក FIFA World Cup 2026។ ទោះយ៉ាងណា សម្រាប់ការបកស្រាយបទចម្រៀងដែលមានជាច្រើនភាសានិងកំពុងពេញនិយមនេះ សុខ សីឡាលីន ត្រូវរងនូវមតិប្រតិកម្មចម្រុះដោយមានទាំងការពេញចិត្តនិងការរិះគន់ពីអ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicOniyJnqtp_LAKfsSCLPNBEXTmabTYUXzAYXbNOngXkF1pJeqRNAUYXcKao99Aa1EjAAo2Oh6DeKs-0lExgrrLpLNObkc7bzpEoRRj9Iymj_uG2JFeIt4rxmKTZv_VjnbOCchrCKJnpCJf6l5opzeDut5C_AeehOD1y0NWAu2sJYsF-ncz6W0EF20lSA/s1770/image_2026-06-13_10-07-15.png

អ្នកទស្សនាមួយចំនួនបានបញ្ចេញមតិថាតារាចម្រៀង សុខ សីឡាលីន ច្រៀងអង់គ្លេសកាច់តុងខ្លាំងពេក។ ពួកគេបានខម្មិនថា «បើគាត់កុំកាច់តុងពេកហើយច្រៀងធម្មតាប្រហែលពីរោះខ្លាំង ព្រោះគាត់ច្រៀងពីរោះស្រាប់, សំឡេងតុងពេកស្ដាប់មិនចង់បាន , គាត់ធ្វើសំឡេងធំពេកទៅដូចប្រុសវិញ , ដល់តង់ជ្រុលពេកស្ដាប់មិនដឹងថាពីរោះត្រង់ណាទេ,ច្រៀងៗទៅចាំបាច់ខំធ្វើសម្លេងដូចគេឡើងងុល, គាត់ច្រៀងអង់គ្លេសអត់ពីរោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYbdc6D8oB1yRIXcOU9wp4FuIUJYYBCN-vwBKbMAfwfD7LjpE3jcPW-umLnxKVrGwOW432ovyGr3LYKc7HOKxb0LO_LDAGLzqikk8Svl3Vd1sBvIif5HxAzZNxW_vCHyU1URU4yABhG_tZugCQsGVEqv6skKqqDQsJnb03V0k7neYRuaeGv95rzYno81Q/s960/image_2026-06-13_10-07-21.png
ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនទៀតបានចេញមតិការងារតារាចម្រៀងរូបនេះ។ ពួកគេបញ្ចេញមតិថាការច្រៀងរបស់ សុខ សីឡាលីន គឺឡូយហើយ ដោយមិនដឹងថាមូលហេតុអ្វីនៅតែមានអ្នកបញ្ចេញមតិរិះគន់ទៀត។ មិនត្រឹមតែប៉ុណ្ណោះអ្នកមួយចំនួនថែមទាំងលើកឡើងទៀតថា អ្នករិះគន់នោះបានដឹងឬអត់ថាតារាចម្រៀងរូបនេះច្រៀងនៅព្រះបរមរាជវាំង ខណៈ សុខ សីឡាលីន គឺពូកែច្រៀងភាសាបរទេសជាយូរមកហើយតាំងពីមិនទាន់មានបណ្ឌិត Facebook ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeoanykPfClJrszxR0wDzsf6IphOij2znz03ZK2YAJZZrtlHd2VALI2quwizqWl_g37a9dAYxcsPD5MBqdITRH4K7A4ibH5VDyElpacUVEONqJfrWprl1gc3u-_YpVEedz6Nvp3S4y9gHIvPTp7cmPr7puklTxGM428NuqLTgjfMlVk9HOOGX32Z9doiQ/s855/image_2026-06-13_10-04-40.png

គួរឱ្យដឹងថា សុខ សីឡាលីន គឺជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាសដោយឈរជើងលើវិថីសិល្បៈជាយូរឆ្នាំមកហើយ។ ក្រោយពីមានបទពិសោធន៍ច្រើនលើអាជីពតារាចម្រៀងរូបនេះក៏ក្តោបឱកាសធ្វើជាគណៈកម្មការក្នុងកម្មវិធីមួយចំនួនផងដែរ។ ក្រៅពីអាជីពសិល្បៈ សុខ សីឡាលីន គឺជាមន្ត្រីនគរបាលជាតិមួយរូប៕