Home ព័ត៌មានសេដ្ឋកិច្ច Dr. Tong, Dr. Vina និង លោកវិសាល ស្រីនា ចែករំលែកពីកត្តាជៀសវាសពីជំងឺទឹកនោមផ្អែមដោយប្រើនាឡិកាឆ្លាតវៃ HUAWEI WATCH FIT 5...

Dr. Tong, Dr. Vina និង លោកវិសាល ស្រីនា ចែករំលែកពីកត្តាជៀសវាសពីជំងឺទឹកនោមផ្អែមដោយប្រើនាឡិកាឆ្លាតវៃ HUAWEI WATCH FIT 5 Series

120
0

លោកដុកទ័រ Tong, ដុកទ័រ Vina, លោកហេង វិសាល ស្រីនា បញ្ជាក់ថាមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែមបំពាក់លើនាឡិកាឆ្លាតវៃ Huawei Watch Fit 5 Pro ដាស់តឿនអ្នកប្រើប្រាស់ជៀសវាងពីជំងឺកាចសាវនេះ!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkSkXRL1gWAwO_9F8KL08jT8P7FniKkzV18UfNadQKdHQmT6dqFt-2eon79dsohAcKtKNXiopfexUbngobsmJLcSOnw9BhixP_YaHdXIzqk_phsvtRzkdgv0S1u6pHshmZMRHKWmkUFrZbp0zm78Oq0O47pTd1NE8h9IZRXNroUjWBDjI4-Sow5AvS8os/s3469/IMG_6829.JPG
នៅក្នុងពិធីសម្ពោធជាផ្លូវការនាឡិកាដៃឆ្លាតវៃ Huawei Watch Fit 5 Series លោកដុកទ័រ Tong និង ដុកទ័រ Vina បានបញ្ជាក់ថាការទទួលទានអាហារផ្អែម និងជាតិខ្លាញ់លើសកម្រិត កំពុងក្លាយជាកត្តាបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែមសម្រាប់មនុស្សគ្រប់វ័យ ហើយវាពិតជាពិសេសខ្លាំងណាស់ដែលនាឡិកាឆ្លាតវៃមានមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែមបាន។ លោកវិសាល និងស្រីនា ក៏បានបញ្ជាក់បន្ថែមដែលថា មុខងារនេះពិតមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ព្រោះមនុស្សជាច្រើនមិនដឹងថាខ្លួនកំពុងប្រឈមនឹងហានិភ័យនេះ រហូតដល់ជំងឺវិវត្តទៅដល់ដំណាក់កាលធ្ងន់ធ្ងរ ទៅមន្ទីពេទ្យពិនិត្យព្យាបាល ដូច្នេះការដឹងមុន គឺជាជំហានដ៏សំខាន់បំផុតក្នុងការការពារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPsV1x46k4NddCVTLbLFxp6fuIzrSRdds-SzGiwUM4GxXSWUX43GIS6pKBd6VysjNjdK_WpkTEQetHI-gGBLe680Nmkv1u1PLX4hEAX0-1K39jEgy17uBPU4gKl4UsVm1RuigDENkPfgY-K08dbfZAU76sxsSPw0kzWnFBqVB5FG2hKEeJKv9SgommtOw/s4480/IMG_6826.JPG
លក្ខណៈពិសេសមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែម
លទ្ធផលមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែមនៅលើ Huawei Watch Fit 5 Pro ងាយស្រួលយល់ខ្លាំងណាស់មាន 3កម្រិត៖
– Low Risk – ហានិភ័យទាប បង្ហាញថាកម្រិតជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតល្អ។
– Medium Risk – ហានិភ័យមធ្យម ដែលអាចបង្ហាញពីការកើនឡើងនៃជាតិស្ករ ដោយសារទម្លាប់ទទួលទានអាហារផ្អែម ឬជាតិខ្លាញ់ច្រើន។
– និង High Risk – ហានិភ័យខ្ពស់ ដែលអាចជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមនឹងជំងឺទឹកនោមផ្អែម ឬដំណាក់កាលដំបូងនៃជំងឺនេះ។
ការដឹងហានិភ័យមុន អាចជួយអ្នកធ្វើការពិគ្រោះជាមួយអ្នកជំនាញ និងថែរក្សាសុខភាពបានទាន់ពេលវេលា។
ក្រៅពីមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែម Huawei Watch Fit 5 Series នៅមានមុខងារសុខភាពជាច្រើនទៀត រួមមាន ECG Analysis, ការតាមដានចង្វាក់បេះដូង 24 ម៉ោង ទទួលបានវិញ្ញាបនបត្រពីសហភាពអ៊ឺរ៉ុប, Sleep Monitoring 5.0 និង Emotional Wellbeing 2.0។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd9c5TYwUzza4iGAuGJoa45XU9Mx-ueOfQLi5FZ6WvKJvnwFhVVXt9sRWL_n-EEwwADvQ4AsUBvgETWcLLX8-wsVhAXCjJG63lla83LP5RcQ5Se9OqKNLdptJEf4ZOlLat2lTo3CvfqDw_s_aRRmYebkxqdQCyMRvVd26vxJaD_f6hPqPeNS5a8EVQGO0/s3456/IMG_6818%20(2).JPG

ងាយស្រួលប្រើប្រាស់
Huawei Watch Fit 5 Series ប្រើថ្មបានរហូតដល់ 10 ថ្ងៃ គាំទ្រភាសាខ្មែរ 100% មានម៉ឺនុយ ក្តារចុច និងការជូនដំណឹងជាភាសាខ្មែរ ខលចេញចូល មានម៉េមម៉ូរីធំ 64ជីកាបាយ៍ ផ្ទុកចម្រៀងបានរាប់ពាន់បទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf4ilv9_weeBzd652wg9wi7IGoz4A8pLYhx6B6dATijJoDCXJ8Ezjo8ADhU7FyrDK4lLDm6MDwehNxYKeHjWzuVefQrR0W1dWmqszlQCk7Q_DLdBFjkiYb8YxrI4AHl90tPuoa14NsfoS-ixhd1CecnOMMLiau2u49CWpVbjtEZVhXgOf5Bb-BsnBtics/s4677/IMG_6821%20(2).JPG
ការឌីហ្សាញស្អាតទាកទាញមិនត្រឹមតែឆ្លាតវៃប៉ុណ្ណោះទេ Huawei Watch Fit 5 Series ក៏មានការឌីហ្សាញប្រណីត និងរឹងមាំផងដែរ តួ bezel ផលិតពី Titanium កញ្ចក់ Sapphire Glass អេក្រង់ពន្លឺ 3000nits ច្បាស់ខ្លាំង ទម្ងន់ស្រាល ងាយស្រួលពាក់ប្រចាំថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHlYury1YzzLyyoN_6HECQdgQsCsKcoYwPGVALa_VzT0WTYKivOD-j2bApw6It_7TicMVhfyXhsSSPc_aKT5IC72ZQIPvfSrkr-o39TlwbctOJeNr99a7p1kqX0aC0t78ptNw9M7iGF5pr__a9pRChBDK866n60sg6eLhrPc_TmnVFi_zOG-wzjq8uOeg/s4841/IMG_6822%20(2).JPG
មុខងារកីឡាមាន GPS ច្បាស់លាស់
សម្រាប់អ្នកស្រឡាញ់ការហាត់ប្រាណ នាឡិកានេះមានមុខងារកីឡាជាង 100+ ប្រភេទ បំពាក់ Dual-Band GPS ជាមួយ 6 Satellite Systems សម្រាប់ការចាប់ទីតាំងបានច្បាស់លាស់។ Huawei Watch Fit 5 Series – ដឹងពីហានិភ័យមុន ការពារមុន, ការពារ ប្រសើរជាងព្យាបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2lbJfvhH9hhDqBwJ0vmtTztrucBFIIkpiCtX0UVj-op1-fPg7-FRHUG9gqBAbFX4yXUEyKsZHnDyJxutkvu89BBW1tDVz0snGmORDD4rWLTPlJVqB7l9b1g_6PSV1U2FUYCuF6jsn5HVSp-rgUB4C0SYDlYeA1Xu_K4DMTjc4SVKjrzBudoCDEh3_cHI/s2971/IMG_6823%20(2).JPG

លោកអ្នកអាចរកទិញ Huawei Watch Fit 5 Series នៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើង និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM4coq43K6-h4lqAmgYtkblC8r6XwNE51bikXSR_VGgO4Y9cXfJlTCnHI74a_xPXsAUsYTh6_qJsW9wmObCv-b5XxhKKBEDowbUC-B1LhxkgN7nv_YvOyxZz8Mpmwo1U4ficRYi1ZBmOn8vxJ9PWXSWt3e9A6rJosiS_YwRUJLXoxVBM8rziFWchxybF0/s4036/IMG_6824%20(2).JPG