Home ព័ត៌មានអន្តរជាតិ ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងអឺរ៉ុបកើតឡើងជាថ្មី បន្ទាប់ពី Trump ដំឡើងពន្ធរថយន្តនាំចូលពីអឺរ៉ុបរហូតដល់២៥%

ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងអឺរ៉ុបកើតឡើងជាថ្មី បន្ទាប់ពី Trump ដំឡើងពន្ធរថយន្តនាំចូលពីអឺរ៉ុបរហូតដល់២៥%

87
0

ភាពតានតឹងពាណិជ្ជកម្មបានកើតឡើងជាថ្មីរវាងអាមេរិក និងសហភាពអឺរ៉ុប (EU) បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump នាដើមខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសជាផ្លូវការនូវផែនការដំឡើងពន្ធរហូតដល់២៥% លើការនាំចូលរថយន្ត រួមទាំងរថយន្តដឹកទំនិញពីសហភាពអឺរ៉ុប ដោយអនុវត្តចាប់ពីខែឧសភា តទៅ ដោយលោកចោទប្រកាន់សហភាពអឺរ៉ុបមិនគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដា ឆ្នាំ២០២៥ ដែលកាលនោះអាមេរិកកំណត់ពន្ធត្រឹមតែ១៥% ។ រីឯសហភាពអឺរ៉ុបច្រានចោលការចោទប្រកាន់ និងថា កំពុងអនុវត្តតាមច្បាប់ពាណិជ្ជកម្ម ប៉ុន្តែពួកគេក៏បានត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការតបតវិញដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD6qNk8QtD69ph24kKMVAv42-bPJCHlwuxHKYkUJu2zOt-GpzUgT_klSx28zjmWvzejqzKlIlCuFcFtJXfm_0raE7VfWLPGSLkwJAtCVjJR5YqiFZGCPLIwYe1sOuQS4aaw2sa5cyTs_tq19evmMyhMf7o76V6qVjFGA5LXta9TFDOPT_p-9koRARuvdE/s770/photo_2026-05-05_08-24-55%20(3).jpg

កាលពីថ្ងៃទី១ ខែឧសភា លោកប្រធានាធិបតី Trump បានប្រកាសតាមបណ្តាញសង្គម Truth Social ថា អាមេរិកនឹងដំឡើងពន្ធរថយន្តទាំងអស់ រួមទាំងរថយន្តដឹកទំនិញដែលនាំចូលពីអឺរ៉ុប ស្មើនឹងអត្រា២៥% អនុវត្តចាប់ពីខែឧសភាតទៅ ដោយលោកចោទប្រកាន់សហភាពអឺរ៉ុប (EU) មិនគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ប៉ុន្តែមិនបញ្ជាក់លម្អិតតើសហភាពអឺរ៉ុបល្មើសកិច្ចព្រមព្រៀងត្រង់ចំណុចណាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgA4LBIcx09ycbhjlf6p-YaJOWZWWcxhvQHYkDTZsDMwGX-Ve2sWYQtv-nTg1ITiXABrumYCG1h40QtvaUa-CtfQvXYwkfxAxpOufz8MpmAUxiqWABGDfKW4TXkpMwoT1q9Gz-wXKLmbOymTk4YvApRBTLoXDuZPZFF4MoRmJeYATUG5m8hRhCNCknHLw/s1280/photo_2026-05-05_08-24-56.jpg
នៅថ្ងៃដដែល លោកប្រធានាធិបតី Trump បាននិយាយក្នុងកម្មវិធីមួយនៅរដ្ឋផ្លរីដា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានជូនដំណឹងទៅអាល្លឺម៉ង់រួចហើយអំពីការដំឡើងពន្ធរថយន្ត ដោយសារអាល្លឺម៉ង់ និងប្រទេសផ្សេងទៀតនៅអឺរ៉ុប មិនអនុវត្តតាមកិច្ចព្រមព្រៀងជាមួយអាមេរិក ដូចជា ៖ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ គឺក្រុមហ៊ុន Mercedes-Benz និង BMW បានទាញយកប្រយោជន៍ពីពលរដ្ឋអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbRMPA_r1PzAkR-g_W7I3IQmWkXOP5tVX1-L5MpKkssPvfz_NMXOhwNWq_BPDfGm612zD-U9FwYtnxQ5LdFjObKx8_bLJrojqtFzfwnXKTjpsjsRgaBb4zgGoR39WvbNtLD8fCPW-XPbCW0g4SFa-TdEEBhftc-kQOSSt_DoA_HrgoZICbyfRo9Z_4Mg/s830/photo_2026-05-05_08-24-54.jpg
ចំណែកគណៈកម្មការអឺរ៉ុបបានច្រានចោលការចោទប្រកាន់នេះ និងបញ្ជាក់ពីសហភាពអឺរ៉ុបនៅតែគោរពតាមកិច្ចព្រមព្រៀងជាមួយអាមេរិក ព្រមទាំងជ្រើសយកជម្រើសរបស់ខ្លួនដើម្បីការពារផលប្រយោជន៍តំបន់អឺរ៉ុប ។ តាមការលើកឡើងរបស់អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប ប្រសិនបើអាមេរិកធ្វើអ្វីផ្ទុយនឹងកិច្ចព្រមព្រៀង ពួកគេនឹងពិចារណាចាត់វិធានការតបតវិញដើម្បីការពារផលប្រយោជន៍សហភាពអឺរ៉ុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFaS8u9HiYvWYNtLoFEfiWEoLDO12MMriuW1sDksZCcBZ-U1WzjV0E4abB-Jf39x_s-FWIYysURPzQra68l9L2g9UJR6LyeRXO49q1V3TUUt9mL63bSejEnc9_UTwd8R7hKs_laDb1ZCy_Vgk6z7rknAJNcF_V5uYwoNHUY6mh9qoHsmTxPZIVIL_EPfQ/s780/photo_2026-05-05_08-24-55%20(2).jpg
សូមរំឭកថា ភាពតានតឹងពាណិជ្ជកម្មជាថ្មីនេះបានកើតឡើងក្នុងពេលវេលាមិនដល់១ឆ្នាំ បន្ទាប់ពីអាមេរិក និងសហភាពអឺរ៉ុប បានធ្វើពាណិជ្ជកម្មព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅប្រទេសស្កុតឡេន ដោយកិច្ចព្រមព្រៀងនេះបានកំណត់យកពន្ធលើរថយន្តនិងគ្រឿងបន្លាស់នាំចូលពីអឺរ៉ុប ស្មើត្រឹមតែ១៥% ប៉ុណ្ណោះ ។ កាលពីខែកក្កដា ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានត្រៀមវិធានការឆ្លើយតបដោយកំណត់ទំនិញអាមេរិកមួយចំនួន ក្នុងករណីការចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបរាជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg8HQWE_9WOJ_aFM4Ak5tqLfZaXSoFeIseN4Mkekbpwn7oBuPAo2rWKb9y-04DgPpW1Hf-tx19B4cIgF83O7NX6sDB0EWEEGwU_sQZ6_wIJlWG2xIgdjvDaxnDnTZ8tWsytRox1UKmljq30OhR3ZUsVF6FF5XAW3pf8mNy6Grnd_XenV3xTcztSrKcUUw/s1280/photo_2026-05-05_08-24-55.jpg

បើតាមការព្រមានរបស់អ្នកជំនាញសេដ្ឋកិច្ច វានឹងធ្វើឱ្យតម្លៃរថយន្តថ្មីនៅអាមេរិកកើនឡើងរាប់ពាន់ដុល្លារ ហើយបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មសារជាថ្មីជាមួយសហភាពអឺរ៉ុប ។ បើតាមរបាយការណ៍ពី Reuters គឺការសម្រេចចិត្តនេះធ្វើឡើងស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងរវាងអាមេរិក និងសហភាពអឺរ៉ុប លើបញ្ហាផ្សេងៗផងដែរ ៕