ត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ! មេដឹកនាំមហាអំណាចលេខ១ នៅលើពិភពលោក លោកប្រធានាធិបតី Donald Trump បានសម្រេចចិត្តដកថយ និងលុបចោលវិញភ្លាមៗនូវផែនការប្រមូលប្រាក់ថ្លៃធ្វើដំណើរ ២០% ពីនាវាដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ បន្ទាប់ពីរងការរិះគ.ន់យ៉ាងចាស់ដៃពីសហគមន៍អន្តរជាតិថា ទង្វើនេះមិនខុសពីការជំរិ.តទារប្រាក់នោះ លោកក៏ប្តូរយុទ្ធសាស្ត្រមកទទួលការវិនិយោគរាប់ពាន់លានដុល្លារពីបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់វិញ។ តើនេះជាយុទ្ធសាស្ត្រយ៉ាងឆ្លាតវៃ ឬក៏ជាការបរាជ័យដ៏ធំមួយ?
លោកប្រធានាធិបតី Trump បានសម្រេចចិត្តលុបចោលវិញភ្លាមៗនូវគម្រោងប្រមូលប្រាក់ថ្លៃធ្វើដំណើរ ២០% ពីនាវាដឹកទំនិញនានាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់លើពិភពលោក។ ការប្តូរចិត្តនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រកាសគម្រោងនេះឡើង ដោយសាររងការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិ រួមទាំងសម្ព័ន្ធមិត្តសំខាន់ៗថា វាជាទង្វើផ្ទុយនឹងច្បាប់អន្តរជាតិ និងប៉ះពាល់សេដ្ឋកិច្ចពិភពលោក។.jpg)
ទីភ្នាក់ងារពន្ធផ្លូវសមុទ្ររបស់អង្គការសហប្រជាជាតិ (IMO) បានចេញមុខប្រឆាំងថា គ្មានមូលដ្ឋានច្បាប់អន្តរជាតិណាមួយដែលអនុញ្ញាតឱ្យប្រទេសណាប្រមូលប្រាក់នៅច្រកសមុទ្រអន្តរជាតិឡើយ ខណៈប្រទេសអង់គ្លេសជាសម្ព័ន្ធមិត្ត ក៏ប្រឆាំងដែរ និងចាត់ទុកទង្វើនេះជាការជំរិតទារប្រាក់ផ្នែកសេដ្ឋកិច្ច។ រីឯអ្នកជំនាញច្បាប់សមុទ្រថា គំនិតនេះខ្វះមូលដ្ឋានច្បាប់ធ្វើឱ្យប៉ះពាល់ដល់សេរីភាពនៃការធ្វើដំណើររបស់នាវាតាមផ្លូវទឹកអន្តរជាតិ ថែមទាំងជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនកើនឡើងនៅទូទាំងពិភពលោក។.jpg)
រដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ជាក់ថា លោកប្រធានាធិបតី Trump យល់ព្រមដកថយហើយ និងងាកទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជំនួសវិញ ដោយជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគធំៗពីបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់មកកាន់សហរដ្ឋអាមេរិក។
.jpg)
សូមរំឭកថា កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ លោកប្រធានាធិបតី Trump បានប្រកាសជាផ្លូវការក្នុងបណ្តាញសង្គម Truth Social ថា នឹងប្រមូលប្រាក់ថ្លៃធ្វើដំណើរ ២០% ពីនាវាដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីជាថ្នូរនឹងការការពារសន្តិសុខពីសំណាក់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។
ពេលនេះ ទោះជាគម្រោងប្រមូលប្រាក់ត្រូវបានលុបចោលក៏ដោយ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តអនុវត្តវិធានការដាក់សម្ពាធលើអ៊ីរ៉ង់បន្តទៀត ស្របពេលភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាមិនទាន់ធូរស្រាល។ ជុំវិញបញ្ហានេះ អ្នកវិភាគយល់ថា ការដែលសហរដ្ឋអាមេរិកងាកមកពង្រឹងកិច្ចសហការផ្នែកពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ គឺបង្ហាញពីការប្រឹងប្រែងរបស់សេតវិមានដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច ព្រមទាំងកាត់បន្ថយការប្រឈមមុខជាមួយសហគមន៍អន្តរជាតិ៕










