Home ព័ត៌មានជាតិ ទុរេនខ្មែរកំពុងឡើងកូដខ្លាំងនៅទីផ្សារចិន ខណៈពលរដ្ឋចិនកោតសរសើទាំងរសជាតិ និងគុណភាព

ទុរេនខ្មែរកំពុងឡើងកូដខ្លាំងនៅទីផ្សារចិន ខណៈពលរដ្ឋចិនកោតសរសើទាំងរសជាតិ និងគុណភាព

83
0

លាន់មាត់សរសើរពេញបណ្តាញសង្គមចិន! ថ្មីៗនេះវីដេអូជនជាតិចិនមួយក្រុមជុំគ្នាភ្លក្សទុរេនខ្មែរកំពុងល្បីខ្លាំង ក្រោយពួកគេបានរកឃើញថាស្ដេចផ្លែឈើដែលនាំចូលពីកម្ពុជា មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ប្លែក គ្រាប់តូចឆ្មារ និងគ្មានជាតិគីមី។ រលកនៃការគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើអ៊ីនធឺណិតនេះ បានសបញ្ជាក់ពីភាពឡើងកូដ និងការកើនឡើងនូវទំនុកចិត្តយ៉ាងខ្ពស់ពីអ្នកប្រើប្រាស់ចិន មកលើគុណភាពកសិផលខ្មែរ នាលំដាប់ពាក់កណ្តាលខែកក្កដានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiblLbUsBAs-RGgo5lZ0RhOpHj2GoPBp6rVDH4dL8qtm4ebM8i7dv3mODbF3YaaHBWSMA5pzniVYD6_1SmnUlpFPmmMkvasSRxz3NDMGMYSlkzttNB0OpFLWDdRPoITOOttwGq9hVYhj6CWRCSi-pD7ravqHtzIRTsDjYMEaKdKPEVR9QIeSszz_9Vrp0I/s1200/photo_2026-07-15_10-31-47.jpg

យោងតាមវីដេអូដែលត្រូវបានគេបង្ហោះ និងចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម TikTok បានលាតត្រដាងឱ្យឃើញថា ក្រោយពេលកម្ពុជាបានចាប់ផ្តើមដំណើរការនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន គេសង្កេតឃើញមានប្រជាពលរដ្ឋ និងអ្នកលេងអ៊ីនធឺណិតជនជាតិចិនជាច្រើន បានជុំគ្នាថតវីដេអូបកផ្លែទុរេនខ្មែរយកមកភ្លក្សយ៉ាងរីករាយ។ នៅក្នុងសកម្មភាពនោះ ក្រុមជនជាតិចិនបានសម្តែងភាពភ្ញាក់ផ្អើលជាខ្លាំង និងបានលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយថា ទុរេនកម្ពុជាពិតជាគ្មានជាតិគីមី មានសាច់ច្រើនពណ៌លឿងទុំល្អ ព្រមទាំងមានរសជាតិផ្អែមមុតឈ្ងុយឆ្ងាញ់ពិសា រហូតពួកគេត្រូវហៅគ្នីគ្នាឱ្យមកជួយភ្លក្សបន្ថែមទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpofB8M-laCeZwL55lnIbH3B9PA0Y9nYgmBRmBR7o80DEs-rV4NgY51YyxIgMKxlCzB4OH5oZmLK5rQr7CwXqhA2w6lb6z9tWjVjG1RsG-eGEF368KZkZaHL4t84ijWbSbxCrqP_-o89kGhvzoCldpRboKd3fV4d-HnAuwSmTJlzdPBJGAo5hmIIVj8jY/s1080/photo_2026-07-15_10-31-47%20(2).jpg
ភាពល្បីល្បាញលើរសជាតិនេះ បានជម្រុញឱ្យរដ្ឋាភិបាលចិនមានការជឿជាក់យ៉ាងមុតមាំ និងបានសម្រេចចិត្តបញ្ជាទិញផ្លែទុរេនស្រស់ពីកម្ពុជាក្នុងទំហំទ្រង់ទ្រាយធំរហូតដល់ទៅ ២ ម៉ឺនតោន។ ដើម្បីរក្សាភាពស្រស់វង់ និងឱជារសឱ្យបានល្អឥតខ្ចោះរហូតដល់ដៃអ្នកប្រើប្រាស់ ទុរេនទាំងអស់ត្រូវបានរក្សាទុកក្នុងទូកុងតឺន័រត្រជាក់ និងដឹកជញ្ជូនតាមរថយន្តធុនធំជាង ១,០០០ គ្រឿង ឆ្លងកាត់ច្រកទ្វារព្រំដែនប្រទេសឡាវ រួចបន្តផ្ទេរឡើងលើខ្សែរថភ្លើងល្បឿនលឿន ឡាវ-ចិន សំដៅទៅកាន់ទីផ្សារចិនយ៉ាងទាន់ហន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG2jT9ZpSyNiu-DwQc3SJhHf9zR5zIF16TlezTpfbuYwBwsnxyhAcQYrFKGTtG3yr9-bNV-Ck3WXXf-_us7brfKQnACHQa1Mx3mPGa_AuTw30pGY1FAr4andosri9VElI6CW45rEua-cYOUUE55ytgST7ctGdUgc22NqXcdum5bnh2goJ9UahLqmUnKn4/s835/photo_2026-07-15_10-31-48.jpg
ជារួមមក ចរន្តនៃការផ្ទុះការគាំទ្រពីពលរដ្ឋចិន និងការបញ្ជាទិញរាប់ម៉ឺនតោនពីរដ្ឋាភិបាលចិន គឺជាសក្ខីភាពសហការបញ្ជាក់ថា ទុរេនខ្មែរមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងអាចឈរជើងប្រកួតប្រជែងលំដាប់កំពូលនៅលើឆាកអន្តរជាតិបានយ៉ាងរឹងមាំ។ ផ្អែកលើរបាយការណ៍វិជ្ជមាននេះ ក្រុមអ្នកជំនាញកសិ-ពាណិជ្ជកម្មបានផ្តល់ជាទស្សនៈថា កម្ពុជាគួរតែបន្តពង្រឹងបច្ចេកទេសថែទាំ ជម្រុញការដាំដុះតាមស្តង់ដារអនាម័យនិងភូតគាមអនាម័យឱ្យបានម៉ឺងម៉ាត់ និងពង្រីកខ្សែសង្វាក់ដឹកជញ្ជូនឆ្លងដែនឱ្យកាន់តែលឿន ដើម្បីធ្វើយ៉ាងណាក្ដោបក្ដាប់ឱកាសមាសក្នុងទីផ្សារដ៏ធំមួយនេះ ឱ្យបានកាន់តែយូរអង្វែងសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល៕