Home ព័ត៌មានជាតិ យូណេស្កូ ធានាការជួសជុលនិងស្ដារឡើងវិញនូវការខូចខាតរបស់ប្រាសាទព្រះវិហារ

យូណេស្កូ ធានាការជួសជុលនិងស្ដារឡើងវិញនូវការខូចខាតរបស់ប្រាសាទព្រះវិហារ

126
0

លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានបញ្ជាក់ប្រាប់សម្តេច ហ៊ុន សែន ថា អង្គការយូណេស្កូនឹងខិតខំសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជួសជុលនិងស្ដារនូវការខូចខាតសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ជាពិសេសគឺប្រាសាទព្រះវិហារ ដែលរងការបាញ់បំផ្លាញពីយោធាថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPqIeceVkaih8zMF-NOh7KOnwEKpoIYnCWzbqUKxZzb0I901DRG_AYIdvB7dJr3vFKe13bfG_TTtiH_hVaw3K5skLplzjd_hGdaTjVhl_t_wFmyoriveblo7fgqDkYhCeoIoo3gqn77ALrVxpqUmkS1Ym1WUZ0si1T0DnJzhsIUDl1L7FTKgx_oXXExDs/s1280/photo_2026-05-01_16-21-39%20(2).jpg
ថ្លែងក្នុងឱកាសដែលសម្តេច ហ៊ុន សែន អនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម វិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាថ្ងៃទី៣០មេសានេះលោក Flavio Bonetti បានលើកឡើងនូវទំនាក់ទំនងរវាងកម្ពុជានិង UNESCO ឯកឧត្តមលើកឡើងថាជាទំនាក់ទំនងដ៏រឹងមាំនិងជ្រាលជ្រៅ។ ឯកឧត្តមបានបញ្ជាក់ថាអង្គការ UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLwA6F9TXRZpdBjUPkA6Q3nsxBY5h0rzPPXNw8YsF6f308TmV2oNJbvCKizyZ-9S8sw_4YF2lg2W1ejRuus2T1CjWK7QpG7xRRbS6VCulJfHzch7xwfB-3_ETHI78PfBrjBqImN3CJYhOfv6OuuCOV3hGy_-fmDZeSLV8z5bEpDTcLsdN3KSs2F1kWU1E/s1280/photo_2026-05-01_16-21-39.jpg

នាឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមតំណាងអង្គការយូណេស្កូសុទ្ធតែបានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលត្រូវបានបំផ្លា.ញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈ សង្គ្រាមកម្ពុជា និងថៃហើយសម្ដេចបានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBPspCaTTwoLgNsqjkqgzRrlEA6c59B1ZrSf2mxELElxHC2zhgAPBVLOKM3WSvSoBBomt_Nznx9-R9qHvEMhg9zRtYbsLZD7RsQy11_YPKbcgWAGUDqt9W-erNaDzTGDgDvd9p-JFWBVMNQvzh_k53IfNrX0lzODg7wHEWyZJs_wKJucQxhFDRJdYeT3o/s1000/photo_2026-05-01_16-21-40%20(2).jpg

ឯកឧត្តមតំណាងអង្គការ UNESCO ក៏បានសម្ដែងការសោកស្ដាយនិងក្រៀមក្រំ នៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង ដោយឯកឧត្តមបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលនិងស្ដារនូវការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFtM7iQJLbHLiVtdD4RlDxwa_OvLOyMlBy6iPq-5J7Vj5xqe8qw5UrI9vKkpW1sxol7Q15DEF4yxPobe3ab81ZTT1AxqzIyKk19BEjPL7LgSRfbYMR0pK68RHTYBJyA8sC87SCXjsuH8N7BSwJGTjX-wtTxEiu-AZdNGqzvmPkLBQrEZHR-Ayz1jkdg3s/s1280/photo_2026-05-01_16-21-40%20(3).jpg

គួរជម្រាបថា យោងតាមការវាយតម្លៃបឋម ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២ កន្លែង ដែលទាមទារឱ្យមានការសង្គ្រោះជាបន្ទាន់។ អាជ្ញាធរជាតិព្រះវិហារបានប៉ាន់ប្រមាណថា កម្ពុជាត្រូវការថវិកាចន្លោះពី ៦០ លាន ទៅ ៧០ លានដុល្លារអាមេរិក និងអាចត្រូវប្រើរយៈពេលពី ២០ ទៅ ៣០ ឆ្នាំ ដើម្បីស្តារ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះឲ្យងើបឈរឡើងវិញ។ ក្នុងនោះដែរ របាយការណ៍ថ្មីៗនេះបានបង្ហាញថា អង្គការ UNESCO បានកៀងគរថវិកាចំនួន ៦០,០០០ ដុល្លារ ហើយដើម្បីគាំទ្រដល់ការជួសជុល ក្នុងនាមជាជំនួយសង្គ្រោះបន្ទាន់៕