Home ព័ត៌មានជាតិ លែងរំពឹងទីផ្សារថៃ! ក្រុមហ៊ុនយក្សនៅជប៉ុន ត្រៀមបង្វែរទិសដៅមកបោះទុនបង្កើតរោងចក្រនៅកម្ពុជា

លែងរំពឹងទីផ្សារថៃ! ក្រុមហ៊ុនយក្សនៅជប៉ុន ត្រៀមបង្វែរទិសដៅមកបោះទុនបង្កើតរោងចក្រនៅកម្ពុជា

94
0

បន្ទាប់ពីប្រជាជនខ្មែរ «ពហិការ» ទំនិញជប៉ុន ដែលមានរោងចក្រផលិតនៅថៃ ឥឡូវនេះក្រុមហ៊ុន «Lion Corporation» ដែលជាក្រុមហ៊ុនពហុជាតិសាសន៍ដ៏ធំ និងមានឥទ្ធិពលបំផុតមួយរបស់ជប៉ុន កំពុងតែសិក្សាអំពីគម្រោងបោះទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជាយើងដោយផ្ទាល់វិញម្តង។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រពាណិជ្ជកម្មដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មិនត្រឹមតែបង្ហាញពីឥទ្ធិពលនៃស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរក្នុងការគាំទ្រផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាវិជ្ជមានថ្មីមួយ ក្នុងការទាក់ទាញលំហូរទុនវិនិយោគពីបរទេសមកកាន់កម្ពុជា ចំពេលដែលទីផ្សារនាំចូលពីប្រទេសជិតខាងកំពុងជួបការរាំងស្ទះយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlz_uI4VhOkCtoDMWqoHb3E2yXeiD1GyWv2yKTX073g5H9JtLPl5kTae6mLUWM9TFjzz1hSqgQaantaC1hrQcAOfFwkUiTq54M_OPYZzIqov4SKTo22I1x-DuOKVZ64dMEQUkUDuVciXSSGQB61scMD7fXKL2czrD-sEn3oX1rHSOt04rjepNfOWLMT1I/s1280/photo_2026-07-14_09-09-47.jpg
យោងតាមលទ្ធផលនៃជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហ៊ុន Lion Corporation ដែលដឹកនាំដោយលោក Takenobu Yamamoto នាយកផ្នែកធុរកិច្ចអន្តរជាតិ។ នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបានបង្ហើបពីបំណងច្បាស់លាស់ក្នុងការធ្វើការសិក្សាទ្រង់ទ្រាយធំ ដើម្បីបោះទុនបង្កើតរោងចក្រផ្ទាល់ខ្លួន។ គួររំលឹកផងដែរថា ក្រុមហ៊ុន Lion Corporation គឺជាស្តេចត្រាញ់ចំណាស់ និងធំជាងគេមួយរបស់ជប៉ុន ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៩១។ ក្រុមហ៊ុននេះមានជំនាញកម្រិតខ្ពស់ និងល្បីល្បាញទូទាំងតំបន់អាស៊ី លើការផលិតនូវផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដូចជា សាប៊ូកក់សក់ សាប៊ូបោកខោអាវ ច្រាសនិងថ្នាំដុសធ្មេញ (ម្ចាស់ម៉ាកល្បីៗដូចជា Shokubutsu, Systema, Kodomo និង Kirei Kirei) ព្រមទាំងផលិតផលថែរក្សាសម្ផស្ស និងអនាម័យផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwhwVm1g_bFbPydc7XafVjr42_IjNjC7qMDbNW4rSPF5lJ0v4Xikmc5PVeF5XgWqVg2BngVjr3m7Jml7tfdnWvPP-qG9SOBcpVtuNf0nI6_HP4GEUdXtpf4B7Xsz-X6DPTnFI9PHhDvb9SkcsdZdMu7682k0AI5y8qln4rlXO0bgbwYafhCedxYd-PVfk/s1280/photo_2026-07-14_09-09-47%20(2).jpg

បច្ចុប្បន្ន ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ កំពុងមានមូលដ្ឋានផលិតកម្មយ៉ាងរឹងមាំរបស់ខ្លួននៅក្នុងបណ្តាប្រទេសជាច្រើន រួមមាន ប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ចិនដីគោក និងចិនតៃវ៉ាន ជាដើម។ នៅក្នុងជំនួបនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានប្រកាសបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងបានជម្រុញឱ្យក្រុមហ៊ុនរួសរាន់ធ្វើការសម្រេចចិត្តឱ្យបានឆាប់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី ក៏បានណែនាំឱ្យក្រុមហ៊ុនធ្វើការស្វែងរកទីតាំងសមស្របណាមួយ សម្រាប់ដំណើរការខ្សែសង្វាក់ផលិតកម្ម ដោយជាពិសេស គួរពិចារណាជ្រើសរើសទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដើម្បីទទួលបាននូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើនផ្នែកច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGDv4efFRdYD-vR040wW0LlnrKbIzx4IVTIU_pnFOGyLygO0R1cHqS5IWghmpByNN5iOFoCtzKn0rgo_FdL-0f3N2l1syGB9c59GW56rISvDYKQCBrduWtycVXhRsPaf9VL2APCZXblaq70lSZclnX4mQAHN7gXkGqp6FR0ferAnWmDkTrFqLYLXxVrhI/s750/photo_2026-07-14_09-09-48.jpg

ការសម្រេចចិត្តបង្វែររ៉ាដាមកសិក្សាបង្កើតរោងចក្រនៅកម្ពុជារបស់ក្រុមហ៊ុន Lion Corporation នាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ចរន្តពហិការទំនិញជប៉ុនដែលផលិតនៅប្រទេសថៃពីសំណាក់អ្នកប្រើប្រាស់ខ្មែរ បានក្លាយជាសម្ពាធសេដ្ឋកិច្ចដ៏ធំ ដែលបង្ខំឱ្យក្រុមហ៊ុនពហុជាតិសាសន៍នានា ត្រូវតែមកបង្កើតរោងចក្រផ្ទាល់ (Made in Cambodia) បើមិនចង់បាត់បង់ទីផ្សារដ៏មានសក្តានុពលមួយនេ។ សាធារណជន និងអ្នកជំនាញសេដ្ឋកិច្ចមានក្តីសង្ឃឹមយ៉ាងមុតមាំថា គម្រោងវិនិយោគខ្នាតយក្សនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនេះ នឹងលេចចេញជារូបរាងផ្លូវការក្នុងពេលឆាប់ៗខាងមុខ ដែលវានឹងជួយបង្កើនឯករាជ្យភាពនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្មែរ និងបង្កើតការងារបានរាប់ពាន់កន្លែងជូនដល់ប្រជាពលរដ្ឋយើង៕