តើដឹងទេថា កន្លែងដែលមនុស្សគ្រប់គ្នាគិតថា មានសុវត្ថិភាពបំផុតក្នុងផ្ទះ វាអាចជាកន្លែងសម្លា.ប់ជីវិតក្នុងពេលមានអគ្គិភ័យកើតឡើង? មនុស្សជាច្រើនយល់ច្រឡំថា បន្ទប់ទឹកដែលមានទឹកក្នុងនោះអាចជួយការពារពួកគេពីភ្លើងបាន។ ប៉ុន្តែនេះជាការគិតខុសដ៏មានគ្រោះថ្នា.ក់បំផុត! ការរត់ចូលបន្ទប់ទឹកពេលមានភ្លើងឆេះ គឺមិនខុសពីការដើរចូលទៅក្នុង «ឡដុតមនុស្ស» ដោយខ្លួនឯងនោះទេ។ ឈប់គិតខុសទៅ ប្រសិនបើចង់រស់!
.jpg)
មនុស្សភាគច្រើនរត់ចូលបន្ទប់ទឹកពេលមានអគ្គិភ័យ ដោយសារតែមើលឃើញវាជាកន្លែងមានសុវត្ថិភាពបំផុត មានទឹកសម្រាប់ពន្លត់ភ្លើងអាចការពារខ្លួនបាន។ ម្យ៉ាងទៀត បន្ទប់ទឹកបិទជិត គ្មានបង្អួច ឬមានជញ្ជាំងក្រាស់អាចជួយបិទបាំងពួកគេពីភ្លើង និងផ្សែងបានមួយគ្រាដែរ ហើយវាអាចដោយសារពេលមានអាសន្ន មនុស្សបាត់បង់ម្ចាស់ការ ហើយក៏រត់រកកន្លែងណាដែលបិទជិតបំផុត។

ការហាមរត់ចូលបន្ទប់ទឹក គឺបណ្តាលមកពីកត្តាទាំងនេះ ៖
១-ផ្សែងក្នុងនោះបង្កគ្រោះថ្នាក់ខ្លាំងជាងអណ្តាតភ្លើង៖ មនុស្សបាត់បង់ជីវិតភាគច្រើន មិនមែនដោយសារត្រូវភ្លើងឆេះដោយផ្ទាល់នោះទេ ប៉ុន្តែមកពីពួកគេស្រូបផ្សែងពុលដែលកើតឡើងដោយសារការឆេះវត្ថុផ្សេងៗបណ្តាលឱ្យថប់ដង្ហើម ។ បើទោះជារត់ទៅជ្រកក្នុងបន្ទប់ទឹកក្តី ក៏ផ្សែងពុលអាចជ្រាបចូលតាមប្រព័ន្ធខ្យល់ ឬចន្លោះទ្វារបានដែរ ដែលធ្វើឱ្យសន្លប់បាត់ស្មារតីក្នុងរយៈពេលប៉ុន្មាននាទី។
.jpg)
២-បន្ទប់ទឹកមានច្រកទ្វារចេញ-ចូលតែមួយ៖ ការសាងសង់បន្ទប់ទឹកភាគច្រើន គឺគ្មានទ្វារបម្រុងសម្រាប់រត់គេចខ្លួនមានកើតអគ្គិភ័យទេ បើភ្លើងឆេះរាលដាលបិទដល់មាត់ទ្វារបន្ទប់ទឹក គឺអ្នកនៅខាងក្នុងនឹងជាប់ចេញមិនរួច ឬពិបាកក្នុងការជួយសង្គ្រោះ។ វាមានទ្វារតែមួយគត់ និងគ្មានបង្អួចសម្រាប់លោតចេញ ឬស្រែកហៅឱ្យគេជួយឡើយ។
៣-ទឹកមិនអាចការពារផ្សែងពុល៖ ការបើកទឹកផ្កាឈូក ឬយកទឹកជះពីលើភ្លើងដែលកំពុងតែឆាបឆេះរាលដាលខ្លាំង គឺវាមិនបានជួយកាត់បន្ថយផ្សែង ឬមិនអាចការពារអ្នកពីការស្រូបផ្សែងពុលទេ។ លើសពីនេះ កម្តៅដ៏ខ្លាំងពីអគ្គិភ័យអាចធ្វើឱ្យទឹកក្នុងទុយោក្តៅកាន់តែខ្លាំង រហូតដល់រលាក រងរបួស។
៤-ភ្នាក់ងារសង្គ្រោះពិបាករកឃើញ៖ បើគ្មានអ្នកណាម្នាក់ដឹងថា មានមនុស្សសម្ងំក្នុងបន្ទប់ទឹក គឺការស្វែងរកអាចចំណាយពេលយូរ ដែលធ្វើឱ្យការជួយសង្គ្រោះយឺតយ៉ាវ។ ក្រៅពីនេះ ពេលមានភ្លើងឆេះខ្លាំង ប្រព័ន្ធអគ្គិភ័យ និងបណ្តាញទឹកក្នុងអគារ ត្រូវបានកាច់ផ្តាច់បន្តិចម្តងៗធ្វើឱ្យទឹកលែងហូរ។
វិធីការពារខ្លួនត្រឹមត្រូវពេលមានអគ្គិភ័យ៖
១-រកផ្លូវចេញ៖ ជម្លៀសខ្លួនចេញតាមច្រកចេញអាសន្ន ឬជណ្តើរជើងភ្លាមៗ (ហាមប្រើជណ្តើរយន្ត)
២-ឱនឱ្យទាប៖ បើមានផ្សែងច្រើន ត្រូវដើរឱន ឬវារឱ្យទាបក្បែរកម្រាលឥដ្ឋ ពីព្រោះខ្យល់ស្អាតស្ថិតនៅផ្នែកខាងក្រោម
៣-ខ្ទប់ច្រមុះ៖ ប្រើក្រណាត់ ឬសម្លៀកបំពាក់ជ្រលក់ទឹក (បើមាន) ខ្ទប់ច្រមុះ និងមាត់ ដើម្បីការពារការស្រូបផ្សែងពុល៕










