Home តារាជាតិ បវរកញ្ញាវ័យក្មេងកម្ពុជាឈ្នះមកុដនៅលើឆាកអន្តរជាតិ

បវរកញ្ញាវ័យក្មេងកម្ពុជាឈ្នះមកុដនៅលើឆាកអន្តរជាតិ

105
0

គីម ច័ន្ទជីញហ្វា បវរកញ្ញាវ័យក្មេងដែលតំណាងឱ្យប្រទេសកម្ពុជាបានឈ្នះមកុដ Miss Pre Teen Global 2026 នៅលើឆាកអន្តរជាតិដែលប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី Kids & Teens Pageant Global 2026។ ក្រៅពីឈ្នះមកុដធំឈុតតំណាងជាតិរបស់ ជីញហ្វា មានឈ្មោះ ទេពបក្សីសួគ៌នៃព្រៃហេមពាន្ត ក៏ដណ្តើមបានជ័យជម្នះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXuSdYKfn9MmWzXl4SaR2ZixqewW3BlsasZTm4kvJta80dn_gPFlwV0eaAIBoup5gcV8RaoJYIu9kufxVviNiC0ktjNX3bNJP1_ipDGvAJB9dJtcbEWsCnFnrpNGycijPc3MacgFesMLTpgy-Kt-xwSaA04SJ4F4r2UWQaxGQ9tysO9WLx0mjFBI8dW1v9/s2048/image_2026-04-10_13-49-33.png
នារាត្រីថ្ងៃទី៩ ខែមេសា វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Kids & Teens Pageant Global 2026 បានរកឃើញម្ចាស់ជ័យលាភីធំៗទៅលើ Titel ចំនួន៤ហើយមានទាំងអ្នកតំណាងឱ្យឥណ្ឌូនេស៊ី ថៃ និងកម្ពុជា។ ក្នុងការប្រកួតនៅឯប្រទេសម៉ាឡេស៊ីនេះ គីម ច័ន្ទជីញហ្វា Miss Preteen Global Cambodia 2025 បានប្រកួតឈ្នះបវរកញ្ញាវ័យក្មេងដទៃទៀតដោយគ្រងមកុដជា Miss Pre Teen Global 2026 ។ ក្រៅពីការឈ្នះមកុដនេះ គីម ច័ន្ទជីញហ្វា បានឈ្នះពានរង្វាន់ចំនួន៣ផ្សេងទៀតរួមមាន Best Nation Costume, Best introduction Video និង Best in Social Media។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijKDweqzCnvN2uq2fJXMnu1KaTKhvRcwPt0CkBiuYU43d-h7Xm1MbVn0As_-HS2nuhmLO8Gh_1fPetnWqaI7X7UaRxUsPeEHimKCAkq7h8Rvo0o2mPlYvqFfuWyR9_9WwMFQHkhSdYt1HU2AmDeVlTu2gCp3uBpTaPywPOfEePXSi-MhIkhdNxPUvDOqvP/s2048/image_2026-04-10_13-49-35.png
នៅក្នុងការប្រកួត Kids & Teens Pageant Global 2026 ជីញហ្វា បាននាំយកឈុតតំណាងជាតិ
«ទេពបក្សីសួគ៌នៃព្រៃហេមពាន្ត» ដែលជាឈុតច្នៃម៉ូតបែបសហសម័យនិង អំណាចនៃសត្វបក្សីក្នុងព្រេងនិទាន។ តាមការបញ្ជាក់នៅលើបណ្តាញសង្គមរបស់បវរកញ្ញាវ័យក្មេងរូបនេះ តួមកុដនៅលើក្បាលមានពាក់មកុដរាងខ្ពស់ស្រួចពណ៌មាស ដែលមានកាំរស្មីជុំវិញដូចពន្លឺព្រះអាទិត្យ បង្ហាញពីភាពរុងរឿង និងឧត្តមភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQFKecGVROs4vzX5KhLElFyh2l4uhW1NJW2tVU7ycCioIeb43QvJgFfzwe0P0XLJG7LLpM2uNZjIxmYvzjDx4KT6kzXF9XwzX-1Az8DyBrkvcGbCISTL-yyBRKOU-sHMSFAqfSTSggCI4W5f9mQ35HTV6vN5jHwF68SVDOiTWUYUQrP0Indf3gm_LmI83V/s2048/image_2026-04-10_13-49-36.png
គ្រឿងអលង្ការផ្នែកខាងលើមានការរចនាជាគ្រឿងអលង្ការមាសស្រោបខ្លួន ជាមួយនឹងអាវដែលមានរាងជាស្លាបបក្សីយ៉ាងផ្ចិតផ្ចង់។ មានពាក់គ្រឿងអលង្ការនៅដើមដៃ និងកដៃដែលមើលទៅរឹងមាំតែទន់ភ្លន់។ សត្វហង្ស ឬភីនីក (Phoenix) នៅលើដៃខាងស្តាំ មានរូបសត្វហង្សមាសដ៏ធំមួយដែលមានពន្លឺភ្លើងឆេះសន្ធោសន្ធៅ ចេញពីស្លាប និងកន្ទុយ។ វាជានិមិត្តរូបនៃ ការកើតជាថ្មី និង ភាពអមតៈ។

ការទទួលបានមកុដនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនសម្តែងការអបអរសាទរចំពោះជ័យលាភីរបស់កូនខ្មែរនៅលើឆាកអន្តរជាតិ។ ក្រៅពី ជីញហ្វា ស៊ីផាត ឡារីណា Little Miss Cambodia ទទួលបានពានរង្វាន់ Little Miss Global Rising Star 2026។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipXXCoh5EVRhyphenhyphen68MCFkBM7dqYi8vdmrKZi-NSlYhU1_akzIHZZOWVwmTAXxecAhzKz2OQ8rbxMZ312y41kEPtBO2ENISkeIi6-lM4PiNznsPU2Cw4ROYpFlxm7A_8G37ejCYZ4q9kZhagKezNY3Hr3tcgspJlAPaE_xamscRuKqmcX0qPdSJzKruuca1Hf/s2048/image_2026-04-10_14-14-25.png

ជាការកត់សម្គាល់របស់ទស្សនិកជនអ្នកស្នេហាវិស័យបវរកញ្ញាការប្រកួតបវរកញ្ញាវ័យក្មេងជារឿយៗតែងតែទទួលបានលទ្ធផលជាទីគាប់ប្រសើរនៅលើឆាកអន្តរជាតិទទួលបានមកុដធំនៅក្នុងការប្រកួត ដែលអាចបញ្ជាក់បានថាវិស័យបវរកញ្ញានៅកម្ពុជាកាន់តែរីកចម្រើនទៅៗជាពិសេសធនធានជំនាន់ក្រោយៗគឺធ្វើបានល្អជាទីគាប់ប្រសើរគួរទីមោទនភាពសម្រាប់ប្រទេសកម្ពុជា៕