ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣២ម៉ោង ជាមួយអ៊ុយក្រែនដោយផ្អែកលើ «ហេតុផលមនុស្សធម៌» ខណៈបទឈប់បា.ញ់នេះធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានប្រគល់សា.កស.ពទាហានអ៊ុយក្រែន ចំនួន ១,០០០នាក់ ទៅឱ្យអ៊ុយក្រែន ក្នុងអំឡុងពេលនៃពិធីបុណ្យ Easter ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានTASS។

ផ្អែគតាមសេចក្តីប្រកាសពីវិមានក្រឹមឡាំង បទឈប់បា.ញ់បណ្តោះអាសន្នរយៈពេលខ្លី នឹងចាប់អនុវត្តពីម៉ោង ៤ រសៀលថ្ងៃសៅរ៍ទី១១ខែមេសា រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ ២០២៦ (ពេលវេលានៅរុស្ស៊ី)។ ចលនានេះត្រូវបានចាត់ទុកថាជាកាយវិការមនុស្សធម៌ ដើម្បីអបអរសាទរពិធីបុណ្យ Easter នៃសាសនាគ្រិស្តអូស្សូដក់អាចជួបជុំសាច់ញាតិ និងប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់នេះបានដោយសន្តិវិធី។

ក្នុងពេលជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន RBC បានដកស្រង់សម្តីលោក Shamsail Saraliev ដោយរាយការណ៍ថា រុស្ស៊ីបានប្រគល់សា.កសពទាហានអ៊ុយក្រែន ចំនួន ១,០០០នាក់ ទៅឱ្យអ៊ុយក្រែន ជាថ្នូរនឹងការប្ដូរយកសាកសពទាហានខ្លួនចំនួន ៤១នាក់ ត្រឡប់មកវិញ ។ មន្ត្រីបាននិយាយថា ការផ្លាស់ប្តូរបែបនេះបានក្លាយជារឿងធម្មតាទៅហើយនៃសង្គ្រាម ដែលទោះជាយ៉ាងណាវាបានអនុញ្ញាតឱ្យក្រុមគ្រួសារអស់ចិត្ត និងកំណត់អត្តសញ្ញាណមនុស្សជាទីស្រលាញ់របស់ពួកគេ។.jpg)
បើទោះបីជាមានការប្រកាសពីបទឈប់បា.ញ់ក៏ដោយ ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងតំបន់ជាច្រើន ហើយទំនុកចិត្តរវាងភាគីទាំងពីរនៅតែមានកម្រិតទាបខ្លាំង។ អ្នកវិភាគព្រមានថា បទឈប់បាញ់រយៈពេលខ្លីដូចនេះ ទំនងជាមិននាំទៅរកសន្តិភាពយូរអង្វែងនោះទេ ជាពិសេសនៅពេលដែលសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើង ហើយការយកចិត្តទុកដាក់របស់ពិភពលោកផ្លាស់ប្តូរទៅរកជម្លោះផ្សេងទៀត រួមទាំងមជ្ឈិមបូព៌ាផងដែរ។
.jpg)
សរុបមក បទឈប់បាញ់ផ្តល់នូវការផ្អាកប្រយុទ្ធគ្នាមួយរយៈពេលខ្លី បូកផ្សុំនឹងការវិលត្រឡប់មកវិញនៃសាកសពជាច្រើន គឺជាការរំលឹកដ៏មានឥទ្ធិពលមួយថា សង្គ្រាមនេះនៅមិនទាន់អាចបញ្ចប់នៅឡើយទេ៕










