Home តារាជាតិ សិល្បករចាស់ៗជួបជុំគ្នាក្នុងថ្ងៃកំណើត តាសង់ស៊ីស ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត

សិល្បករចាស់ៗជួបជុំគ្នាក្នុងថ្ងៃកំណើត តាសង់ស៊ីស ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត

109
0

អ្នកគាំទ្រពិតជារំភើបចិត្តយ៉ាងខ្លាំងនៅក្នុងឱកាសដែលឃើញតារាកំប្លែងជើងចាស់លោកតា សង់ស៊ីស បានជួបជុំជាមួយនឹងសិល្បករចាស់ៗដទៃទៀតដូចជា យាយយ៉យ នាយក្រឹម នាយកុយ លោក ណូយ វ៉ាន់ណេត តារាកំប្លែង កាឆយ នាយចាបចៀន និងសិល្បករផ្សេងទៀតក្នុងឱកាសគម្រប់ខួប៧៧ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHGhJ_RHnH74BUdgqAL8xM-sdN0A5nwYwsZLAtufBKnUSuVLKLy4DCmx0DHVVjqWrX7Hfi1xu5ATi8LqWddNJLXqxO8kOXCLdbA0egRtf6EmdYvw-IHPVkPugTySt28LCTvpVhzaCxCBvT0N-rwGFxXpUqRwRup_8fA4GkUyltziSbwpnDDxRBdOv5zHFv/s1280/image_2026-04-10_10-05-51.png
នៅថ្ងៃទី៨ ខែមេសា តារាចម្រៀង សុន ស្រីពេជ្រ បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មាយុ ជូនតារាកំប្លែងជើងចាស់ សង់ ស៊ីស និងអ្នកម្តាយ ដោយបំពេញបំណងឪពុករបស់ខ្លួនជួបជុំជាមួយនឹងសិល្បករកំប្លែងជើងចាស់ជាច្រើនរូប។ បច្ចុប្បន្ននេះ តាសង់ស៊ីស ពុំអាចសម្តែងកំប្លែងជូនទស្សនិកជនបានទៀតនោះទេដោយសារតែវ័យជរានិងមានជំងឺប្រចាំកាយ។ តាមរយៈវីដេអូមួយ គេបានឃើញលោកតាសង់ស៊ីស បញ្ចុកនំខួបកំណើតរបស់ខ្លួនទៅកាន់តារាកំប្លែងនាយកុយ និងនាយក្រឹម បានធ្វើឱ្យមហាជនចាប់អារម្មណ៍និងរំភើបចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7OaepYHN0-uQNLIbeUI-IOlA2nc1oPTtAh90hoFa3erdcnps5MzrA9rI_hQS3YoZ4-ihhIXCMp2vlKf6YPR8ofxHIiGV6uHYTzq9ka-_ainVxoGGl0EAqXhfVCj31cs8m2sKjuxfR1nTmLCPEcGr8zoSCCWMuX3l7DU0-lLL354QAaFsGV7suBo9jxvzS/s1612/image_2026-04-10_09-59-47%20(2).png

មិនត្រឹមតែប៉ុណ្ណោះក្នុងកម្មវិធីនេះគេបានឃើញលោក ណូយ វ៉ាន់ណេត ក៏បានបកស្រាយចម្រៀងក្នុងកម្មវិធីចម្រើនព្រះជន្មរបស់លោកតាសង់ស៊ីសដែលធ្វើឱ្យបរិយាកាសកាន់តែរីករាយនិងពោរពេញដោយសុភមង្គល។ តាមការបង្ហាញផ្សេងទៀតបានឱ្យដឹងទៀតថាការជួបជុំជាមួយនឹងមិត្តក្នុងចង្កោមសិល្បៈនេះលោកតាសង់ស៊ីស រំភើបចិត្តដល់ស្រក់ទឹកភ្នែករលីញរលោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsyATJ7KIRR6fEdBJyAVRcQwFmilDTKUzn7q7pj8IeCyMmCQCtn4YVC_y5Y7ZI4zgEQ74JvrTygYchjtMNQkk0xzdpff-4JTIldmcqg2kt1QjmfFOYvkYuohV2NzESIVLN_Lv5TkvFdnbY9I_Zvv_-OEsG_PymHojc0d2s7fMcHhpAG3sZ9bN79jdB2Dww/s2048/image_2026-04-10_09-59-47.png
វីដេអូដែលបង្ហាញថាសិល្បករជាច្រើនមិនភ្លេចលោកតា សង់ស៊ីស នេះបានជំរុញឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការរីករាយនិងនឹកដល់អនុស្សាវរីយ៍នៅពេលដែលពួកគាត់លេងកំប្លែងជាមួយគ្នា។ តារាកំប្លែង ពាក់មី ដែលជាអ្នកកំប្លែងជំនាន់ក្រោយក៏បានជូនពរ លោកគ្រូរបស់ខ្លួនទាំងអស់មានសុខភាពល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz03wR2HWmcVtMYJbM_7MZvPGCYqBxW4XSawcBYiGFC3YDxYGxXE-d_cWQ21VzylPJPhSIW8BhE0Jx_cgirvuEklgTlCNsKn6x4_lWbGkqUymNyAhcnCz8kAS-ARU-xWqLrZQqXhGJv3h_jsjbEenGvJnQv73rKr6CiwfBPmxIXXLAThO07fhjYij-Sy0B/s1613/image_2026-04-10_09-59-50.png

លោកតាសង់ស៊ីស មានឈ្មោះពិតថា ម៉ារី សុន គឺជាសិល្បករជើងចាស់ដ៏មានកោសល្យមួយរូបនៅក្នុងវិស័យសិល្បៈដែលធ្វើឱ្យមហាជនផ្ទុះសំណើចតាមរយៈការសម្តែងកំប្លុកកំប្លែហរបស់គាត់។ ទោះបីជាពេលនេះគាត់មានវ័យជរានិងមានជំងឺប្រចាំកាយក្តីប៉ុន្តែលោកតាសង់ស៊ីស នៅតែបង្ហាញការនឹករម្លឹកនិងស្រលាញ់វិស័យសិល្បៈ៕