តើបទឈប់បា.ញ់ដ៏ផុយស្រួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកជិតដល់ទីបញ្ចប់ហើយមែនទេ? ក្រោយចូលជាធរមានទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះឥឡូវនេះវាអាចប្រឈមនឹងការរំលាយចោលវិញ ដោយអ៊ីរ៉ង់ព្រ.មានថានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទាំងស្រុង ព្រោះតែអ៊ីស្រាអែលបន្តវា.យប្រ.ហារលើលីបង់ដែលបណ្ដាលឲ្យស្លា.ប់មនុស្សរហូតដល់ ២៥៤នាក់។ នេះគឺជាវាយប្រហារដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ។
យោងតាមសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា «លក្ខន្តិកៈនៃបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអាមេរិកនិយាយច្បាស់ណាស់ថាអាមេរិកត្រូវតែជ្រើសរើសយកបទឈប់បាញ់ ឬបន្តធ្វើសង្គ្រាម, ត្រូវរើសមួយ អត់មួយ, មិនអាចយកទាំង២បានឡើយ។ ពិភពលោកមើលឃើញអំពើសម្លា.ប់រង្គាលនៅលីបង់។ គ្រាប់បាល់កំពុងស្ថិតនៅក្នុងដៃរបស់អាមេរិក។ ពិភពលោកកំពុងតាមដានបញ្ហានេះដើម្បីចង់ដឹងថាតើអាមេរិកនឹងអនុវត្តដូចការសន្យារបស់ខ្លួនដែរឬទេ»។.jpg)
មន្ត្រីអ៊ីរ៉ង់ រួមទាំងប្រធានាធិបតីលោក Masoud Pezeshkian បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលីបង់ ដោយនិយាយថាពួកគេធ្វើឱ្យការចរចាដែលកំពុងបន្ត ក្លាយជារឿង«គ្មានន័យ»។ ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលមិនយល់ស្របចំពោះការចោទប្រកាន់នេះឡើយ ដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមិនរាប់បញ្ចូលប្រទេសលីបង់ទេ ហើយកងកម្លាំងអ៊ីស្រាអែលនឹងបន្តប្រតិបត្តិការប្រឆាំងនឹង Hezbollah។.jpg)
តាមលោក Netanyahu លក្ខខណ្ឌតែមួយគត់ដែលអ៊ីស្រាអែលត្រូវការដើម្បីបញ្ចប់ការបង្ហូរឈា.មនៅលីបង់ គឺការទាមទារឲ្យក្រុមសកម្មប្រយុទ្ធ ហេសប៊ូឡា ទម្លាក់អាវុធចុះ និងដកកម្លាំងទ័ពចេញពីទីក្រុង បេរូត នោះការចរចាក្នុងការស្ដារទំនាក់ទំនងនឹងអាចប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា ស្ថានភាពឥឡូវនេះមានភាពផុយស្រួយខ្លាំង ខណៈលីបង់មិនទាន់បង្ហាញគោលជំហររបស់ខ្លួនឆ្លើយតបនឹងការលើកឡើងរបស់អ៊ីស្រាអែលនោះឡើយ។ 
រឿងនេះនៅតែជាបញ្ហាដែលស្មុគស្មាញខ្លាំង នៅពេលអ៊ីរ៉ង់ព្រមានដកខ្លួនចេញពីបទឈប់បាញ់ និងបិទច្រកសមុទ្រម្ដងទៀត ប្រសិនបើគ្មានការធានាសន្តិភាពនៅលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ខណៈភាគីទាំងអស់ បន្តចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំពានកិច្ចព្រមព្រៀង អ្នកជំនាញព្រមានថាបទឈប់បាញ់ដ៏ផុយស្រួយនេះអាចនឹងដួលរលំនៅពេលឆាប់ៗនេះមិនខាន ដែលអាចបង្កឱ្យមានជម្លោះក្នុងតំបន់កាន់តែរីកធំទូលំទូលាយ និងគ្រោះថ្នាក់ជាងមុន៕










