Home ព័ត៌មានអន្តរជាតិ ចិនវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចដែលគេពេញចិត្តបំផុតនៅអាស៊ីអាគ្នេយ៍

ចិនវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចដែលគេពេញចិត្តបំផុតនៅអាស៊ីអាគ្នេយ៍

91
0

តើសង្រ្គា.មកំពុងធ្វើឲ្យអំណាចអាមេរិកធ្លាក់ចុះមែនទេ ? យោងតាមការស្ទង់មតិដ៏សំខាន់មួយដោយវិទ្យាស្ថាន ISEAS – Yusof Ishak ដែលជាមជ្ឈមណ្ឌលសិក្សាអាស៊ាននាបានបង្ហាញថា ប្រជាជនអាស៊ីអាគ្នេយ៍ភាគច្រើន ពេញចិត្តចំពោះប្រទេសចិនជាងសហរដ្ឋអាមេរិក មកធ្វើជាដៃគូមហាអំណាចសំខាន់សម្រាប់ប្រទេសរបស់ពួកគេ។ នេះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលប្រទេសចិនអាចនាំមុខអាមេរិកដូចនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYpttFLaUZ_bcMQY4mkHThcyFasv7kStSJJeCB7mr227aFLp7kguBw02c1TvM5gVzfTN7qaRT-ANrpWwhUlN4S5kdmmiDgFjZxPKKgOV6LrnpMPC9jyPAjmJz7yA7D8-DIAnca1rfGiRfFy1xg4CLwDmzlgvc3PFQVDjSLlKXJnCV2gYxmiiW70OSlRN2q/s960/photo_2026-04-08_14-24-00%20(2).jpg
យោងតាមការចុះផ្សាយរបស់ The Straits Times របាយការណ៍ “ស្ថានភាពនៃអាស៊ីអាគ្នេយ៍” ឆ្នាំ ២០២៦ បានបង្ហាញពីអ្នកចូលរួមចំនួន ៥២% បានជ្រើសរើសប្រទេសចិន ខណៈដែល ៤៨% បានជ្រើសរើសសហរដ្ឋអាមេរិក ដែលជាលទ្ធផលបញ្ច្រាស់ពីឆ្នាំមុនៗ ព្រោះកន្លងមកទីក្រុងវ៉ាស៊ីនតោនតែងនាំមុខជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK5k635X4U-iOqmCE47LufzE5Af8EiN06mFQHsgCaljpwxikI-eLqAHqX2f0LIRVkqzf9SufYnbBZVNBh8N5j-fs7B7pLozn0GDf24Uue8cIOe-ZRuqciHqGZ5TCnPgZDNjLBtbt7meh66CWX9ncIk5yLRh3YGh0taQiF-ANgPmmzh977YBHFGwEeK727v/s1280/photo_2026-04-08_14-24-00%20(4).jpg

ហេតុផលធំបំផុតក្នុងចំណោមហេតុផលទាំងអស់ដែលនៅពីក្រោយការផ្លាស់ប្តូរនេះ គឺការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ជាពិសេសជុំវិញបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា ដែលមនុស្សជាច្រើនយល់ឃើញថា លោក ត្រាំ កំពុងបំផ្លាញសន្តិភាពពិភពលោក។ ការស្ទង់មតិបានរកឃើញថា គោលនយោបាយការបរទេសរបស់លោក ត្រាំ ឥឡូវនេះគឺជាការព្រួយបារម្ភខាងភូមិសាស្ត្រនយោបាយកំពូលនៅក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicJSAy8iI713KmxinmJn9Nzzt2SxzYH2CrdaJhkp3ztv2sFs7ASaPXfCZ04p2j1dlj17hp0howPenqaCmnonoxJmCBmPSY2U9hsE0XV-0w52u9-Xtb8MZFoXM4N0snERhrC8e7c7YVSvio4uhFYSU0a_hExlsCKY64H2HWSmSbP_GtsB8eUtM3xFPHyJD5/s1280/photo_2026-04-08_14-24-00.jpg
អ្នកវិភាគនិយាយថា ភាពមិនប្រាកដប្រជាជុំវិញយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ការប្តេជ្ញាចិត្តលើសន្តិសុខ និងសកម្មភាពសកលបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនលែងសូវជឿទុកចិត្តក្នុងការពឹងពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនតទៅទៀត។ ក្នុងពេលជាមួយគ្នានេះ ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិនកំពុងដើរតួនាទីយ៉ាងសំខាន់ជាមួយបណ្ដារប្រទេសនៅអាស៊ីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjviD-SYPW2bmrs7NUd7T2ZevomfpCWENecAquwvKRLsHGTFFPYLiMbcfJtHrWawaVP07FNf4UT66HU-tdtI2ZP-ZTdkdN89EXehN22GUSTd33XeIp6onSfSZ3SR19V4D56xqPOqR4sIEEgxnyzzPtAE3ZbKeUyT0aZfiWExA7ajHYtLv6JWqONAhKpTCGS/s1029/photo_2026-04-08_14-24-00%20(5).jpg
របាយការណ៍នេះគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសជាច្រើននៅក្នុងតំបន់នេះកំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម និងការវិនិយោគពីទីក្រុងប៉េកាំង ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏មានឥទ្ធិពល។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានសង្កត់ធ្ងន់ថា នេះមិនមានន័យថាអាស៊ីអាគ្នេយ៍កំពុងជ្រើសរើសភាគីណាមួយក្នុងចំណោមពួកគេទាំងពីរទាំងស្រុងនោះទេ ប៉ុន្តែប្រទេសភាគច្រើននៅតែចង់ធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចទាំងពីរជាជាងប្តេជ្ញាចិត្តចំពោះភាគីមួយតែម្ខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFNCM21C9CGMCfY-Was5HxJmBoI96fWEMwrvZUEPwg5pIU1usQbOJ7j3Rh3OOwdqwXkyVC2ztaYM1L1IWIwL1P-h0k2dHwf7M7uwaLmbE_WPP3xsO0soMpXZ4-zOhpoTRXp0nKlBJTPLKJCkRZ8NZo5cXzmEgn-HbsQvcAaSvhrm3Td7dsF9jGGq2uS6p/s1043/photo_2026-04-08_14-24-00%20(3).jpg

សរុបមក ការស្ទង់មតិនេះបានកំណត់អត្តសញ្ញាណគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ថា ជាកង្វល់ផ្នែកភូមិសាស្ត្រនយោបាយឈានមុខគេនៅក្នុងតំបន់។ ក្តីបារម្ភផ្នែកសេដ្ឋកិច្ចក៏បានកើនឡើងផងដែរ បន្ទាប់ពីការអនុវត្តពន្ធគយបដិការសកល ដោយរដ្ឋបាលលោកត្រាំ ដែលប៉ះពាល់ដល់ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ៕