Home ព័ត៌មានអន្តរជាតិ រំជួលចិត្ត! ប្រជាជនអ៊ីរ៉ង់ជាង ១៤លាននាក់ ប្រកាសស្ម័គ្រខ្លួនបូជាជីវិតដើម្បីការពារមាតុភូមិ

រំជួលចិត្ត! ប្រជាជនអ៊ីរ៉ង់ជាង ១៤លាននាក់ ប្រកាសស្ម័គ្រខ្លួនបូជាជីវិតដើម្បីការពារមាតុភូមិ

107
0

ស្មារតីជាតិនិយមកើនឡើងលើសពីការភ័យខ្លាច! ខណៈដែលសហរដ្ឋអាមេរិកប្រកាសថានឹងកម្ទេចប្រទេសអ៊ីរ៉ង់ រួមទាំងប្រជាជាតិអ៊ីរ៉ង់ទាំងមូលចោលក្នុងពេលមួយយប់ ប្រជាជនអ៊ីរ៉ង់ប្រមាណជាង ១៤ លាននាក់ ត្រូវបានរាយការណ៍ថា បានត្រៀមខ្លួនរួចស្រេចដើម្បីបូជាជីវិត ខណៈមានមនុស្សរាប់ម៉ឺនរាប់សែននាក់នៅក្នុងទីក្រុងធំៗមួយចំនួននៃប្រទេសនេះ បានមកឈរប្រមូលផ្ដុំនៅជុំវិញរោងចក្រថាមពល ជាមួយនឹងការបញ្ជាក់ដ៏អង់អាចថា បើគង់តែត្រូវស្លា.ប់ដដែល ពួកគេសុខចិត្តស្លា.ប់ដើម្បីការពារសាធារណរដ្ឋឥស្លាមមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidA2hEdAkeWDoVtC2ai4lTQ9kHXMMqkCpUNR8CI9S3JAC_XhKslcvtlxB3LVDHn7inxkGwnnrY5fXD4lhrkFWfkBLUPpJ5pssW-nGjdvm2U83_kV0IW7dycY7bzlb6uZ6MwBnr6czHT5X7AwPWEh2oxSDv2ETocweunGeVgEegwuk8nG6OeAmnvOwA1edW/s853/668826121_1440385151455579_81895429164177644_n.jpg

យោងតាមការបង្ហោះរបស់អតីតប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian នៅលើបណ្ដាញសង្គម X បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនជាតិអ៊ីរ៉ង់ដែលមានមោទនភាពជាង ១៤ លាននាក់បានចុះឈ្មោះលះបង់ជីវិតរបស់ពួកគេដើម្បីការពារប្រទេស។ លោកបន្ថែមថា ខ្លួនលោកផ្ទាល់ក៏នឹងនៅទីនេះជាដរាបដើម្បីលះបង់ជីវិតសម្រាប់ជាតិផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwVyXD4RQmFOWXuaNasZZiYCDfjTsqoiIAERsgypWVv0s-l8TsyWIb2Z7IK-DGJrM9pm7sktEbR-JlHwi40HaPlVzgwrOouLkh1gLTZi2ePY4FpjI25MiFCdJMPGyKvc8ZBxAUoVb1vPhPa7BtspoNz1KhG34UpGaqEuWv6fiWbBtjlOaP50cTnrTNqUkb/s853/668978385_1440385064788921_2107312387550584534_n.jpg
ដោយឡែកបើយោងតាមបាយការណ៍របស់សារព័ត៌មានធំៗដូចជា CNN, BBC, Al Jazeera និង The Guardian ក៏បានបង្ហាញដែរថា យុវជនអ៊ីរ៉ង់ដែលរួមមានទាំងនិស្សិត អត្តពលិក វិចិត្រករ និងប្រជាជនគ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំគ្នាជា «ច្រវ៉ាក់មនុស្ស» នៅជុំវិញរោងចក្រថាមពល និងទីតាំងសំខាន់ៗមួយចំនួន។ នៅក្នុងទីក្រុងធំៗដូចជា តេអេរ៉ង់ តាប្រ៊ីស និងដេសហ្វុល ហ្វូងមនុស្សរាប់ម៉ឺននាក់បានឈរគ្រវីទង់ជាតិដោយឈរស្មាទល់នឹងស្មា ដែលជានិមិត្តរូបនៃការការពារកន្លែងដែលពួកគេជឿថាអាចត្រូវបានកំណត់គោលដៅដោយការវា.យប្រហាររបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-q3UW-atvfhqxLw4BnullTVQ0Zzh_Y_SdaEhx4_08idwrLndKXmKyXb7I7uuRqMfQ9zLuDhhPoV9qYn6I_JGjZIArjW1mq6oU6lk4VyJBM1hwbFTdtfivvFKTVVKg0vpH3IiJPKW5k2BAdb-Zs0gjbJ0dd1nhU51KU8tQ6m4k5xiDgV5qYiJ6rv8conPY/s1068/photo_2026-04-08_13-17-10%20(2).jpg

ចលនានេះធ្វើឡើងបន្ទាប់ពីការព្រមានរបស់លោក ត្រាំ ថាសហរដ្ឋអាមេរិកអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ ជាពិសេសនឹងឈានដល់ ការរំលា.យ “អរិយធម៌ទាំងមូលរបស់អ៊ីរ៉ង់ឲ្យស្លា.ប់នៅយប់នេះ” ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ នេះគឺជាសញ្ញាព្រមានទៅកាន់អាម៉េរិកថា ប្រសិនបើការវាយប្រហារពិតជាកើតឡើងមែននោះ វានឹងក្លាយជាសង្រ្គាមបង្ហូរឈាមដ៏យូរអង្វែងមួយ ដោយសារតែស្មារតីតស៊ូរបស់ប្រជាជនអ៊ីរ៉ង់ដែលមិនខ្លាចស្លាប់ដើម្បីការពារទឹកដីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirmkzXZ97J0I17YheHOQwnnRTKufa5olPA9_ZkLafU_9932ozX4NIkKe6GPD1AxCtxqvn9zp-6zStBhAuzs24yukbH7NIlFm9IKibqjVocnFhEdnSNFoG_LwSVnrx2HZxjV0JAqyUQHH-PbggrruFNJbVEtGbFpt2jslaaK616UlEuRHFmn6RCA_7-PjYN/s1080/photo_2026-04-08_13-17-10%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ គិតមកត្រឹមថ្ងៃពុធ ទី៨ ខែមេសា នេះស្ថានភាពហាក់ធូរស្រាលបានបន្តិច ក្រោយសហរដ្ឋអាមេរិកយល់ព្រមទទួលយកបទឈប់បា.ញ់រយៈពេល ២សប្ដាហ៍ ក្រោយពេលអ៊ីរ៉ង់យល់ព្រមបើកឡើងវិញនូវច្រកហ័រមូស។ លទ្ធផលចុងក្រោយនេះ មិនត្រឹមតែល្អសម្រាប់ប្រជាជាតិអ៊ីរ៉ង់ប៉ុណ្ណោះទេ តែក៏ជាដំណឹងល្អសម្រាប់ពិភពលោកទាំងមូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTWYyJVJqYlFqtfhZtORB2uKTmqdfex1Eb3rRpDYeVX_bZzhnCG6nfX05MY88OJpkVPdcyRIIE06vZDp3zefRmNYBoFY37Cc0Bg9h-fTGfL49Shbe1pza7wFgWPSGeypJQoHHdReNA_h9KvU6mAOamI6NvouhDDZxAxDHW9CLbZxQGGW989G9dX0ZrFtow/s616/photo_2026-04-08_13-17-10.jpg

ប្រសិនបើបទឈប់បា.ញ់រយៈពេល ២សប្ដាហ៍នេះ ត្រូវបានភាគីទាំងពីរគោរពតាមបានដោយជោគជ័យ នោះការបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ ក៏លែងជារឿងដែលឆ្ងាយមិនទៅរួចទៀតដែរ។ ស្របពេលជាមួយគ្នានេះ គេរំពឹងថាតម្លៃប្រេងអាចនឹងធ្លាក់ចុះមកវិញក្នុងពេលឆាប់ៗ ក្រោយការបើកឡើងវិញនៃច្រកសមុទ្រហ័រមូស៕