មនុស្សភាគច្រើនមានទម្លាប់ពាក់ស្បែកជើងផ្ទាត់ក្នុងជីវិតប្រចាំថ្ងៃ ដោយសារងាយស្រួល ជាពិសេស ពាក់ពេលអាកាសធាតុក្តៅខ្លាំង ឬមេឃភ្លៀង ប៉ុន្តែគ្រូពេទ្យដាស់តឿនថា ការពាក់ស្បែកជើងផ្ទាត់នៅទីកន្លែង និងពេលវេលាមិនសមស្របអាចបង្កគ្រោះថ្នា.ក់បាន ជាពិសេស អ្នកកើតជំងឺទាំងនេះ ។
គ្រូពេទ្យតៃវ៉ាន់បានបង្ហោះសារក្នុងហ្វេសប៊ុកដោយលើកឡើងពីគ្រោះថ្នាក់កើតឡើងជាញឹកញាប់ដោយសារស្បែកជើងផ្ទាត់ គឺរអិលដួល ប្រសិនបើពាក់វានៅកន្លែងដែលមានមនុស្សច្រើនដើរចុះឡើង គឺអ្នកដទៃអាចនឹងជាន់ស្បែកជើងផ្ទាត់របស់យើងបណ្តាលឱ្យដួលរងរបួស ។ ម្យ៉ាងទៀត ស្បែកជើងប្រភេទនេះងាយនឹងមុតអំបែងកែវ កំទេចកំទី ឬវត្ថុមុតស្រួត ពីព្រោះគ្មានស្រទាប់ការពាររឹងមាំ ដូច្នេះ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចពាក់វានោះទេ ។

អ្នកកើតជំងឺទាំងនេះ ហាមពាក់ស្បែកជើងផ្ទាត់ ៖
១-មនុស្សធាត់ ៖ បើជាមនុស្សធាត់ ជើងនឹងទ្រទម្ងន់រាងកាយកាន់តែខ្លាំង ដែលងាយប្រឈមនឹងស្នាមរបួសពេលពាក់ស្បែកជើងផ្ទាត់ ព្រមទាំងរារាំងចលនាជើង ។
២-ឈឺកជើង ៖ ពេលឈឺកជើង ឬជិតជាសះស្បើយពីរបួសកជើង កុំពាក់ស្បែកជើងផ្ទាត់ឱ្យសោះ ពីព្រោះធ្វើឱ្យកជើងកាន់តែឈឺខ្លាំងឡើង ។
៣-ទឹកនោមផ្អែម ៖ អ្នកកើតជំងឺទឹកនោមផ្អែម ក៏គ្រូពេទ្យហាមពាក់ស្បែកជើងផ្ទាត់ដែរ ដើម្បីការពារការចម្លងមេរោគផ្សេង ។
៤-របួសក្បាល ឬរបួសក្នុងត្រចៀក ៖ ការពាក់ស្បែកជើងផ្ទាត់សម្រាប់អ្នករបួសក្បាល និងរបួសក្នុងត្រចៀក ពិតជាគ្រោះថ្នាក់ណាស់ ពីព្រោះក្បាល និងត្រចៀកជាអវៈយវៈរក្សាតុល្យភាពរាងកាយ បើរបូតស្បែកជើង ឬដើរជំពប់ នឹងរងរបួសទ្វេដង ។
៥-មនុស្សចាស់ ៖ មនុស្សចាស់ឆាប់ដួលបំផុត ហើយក៏ងាយរបួសដែរ ដែលត្រូវថែទាំយ៉ាងយកចិត្តទុកដាក់ដោយការជ្រើសរើសស្បែកជើងស័ក្តិសម ។
.jpg)
ចំណែកអ្នកគ្មានជំងឺទាំងនេះ គ្រូពេទ្យណែនាំឱ្យជ្រើសរើសរូបរាងស្បែកជើងផ្ទាត់ឱ្យត្រូវនឹងទំហំជើង និងកុំពាក់ស្បែកជើងផ្ទាត់មានកម្ពស់ខ្ពស់ពេក ដើម្បីរក្សាលំនឹងកជើង ។ ការជ្រើសរើសស្បែកជើង គឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពមនុស្សម្នាក់ៗ ។

សរុបមក ការពាក់ស្បែកជើងផ្ទាត់ងាយស្រួល និងស័ក្តិសមសម្រាប់ស្ថានភាពមួយចំនួន ប៉ុន្តែគួរតែត្រូវប្រើប្រាស់ដោយការប្រុងប្រយ័ត្ន ។ អត្ថប្រយោជន៍របស់វា គឺងាយស្រួលពាក់ និងដោះចេញបានរហ័ស, ស័ក្តិសមសម្រាប់អាកាសធាតុក្តៅ, ល្អសម្រាប់ទៅឆ្នេរ ឬនៅផ្ទះ ខណៈគុណវិបត្តិវិញ គឺអាចឈឺជើង ឬបញ្ហាសន្លាក ប្រសិនបើពាក់យូរ, គ្មានសុវត្ថិភាពពេលដើរលើផ្លូវរអិល ឬពេលបើកបរ ។ ចំណុចគួរចៀសវាង ៖ ហាមពាក់ដើរឆ្ងាយ ឬពាក់ធ្វើការងារតម្រូវឱ្យឈរយូរ, ពេលទៅកន្លែងផ្លូវការ និងលេងកីឡា ៕.jpg)










