Home ព័ត៌មានអន្តរជាតិ គ្រូពេទ្យដាស់តឿនមនុស្សកើតជំងឺទាំងនេះពុំគួរពាក់ស្បែកជើងផ្ទាត់

គ្រូពេទ្យដាស់តឿនមនុស្សកើតជំងឺទាំងនេះពុំគួរពាក់ស្បែកជើងផ្ទាត់

83
0

មនុស្សភាគច្រើនមានទម្លាប់ពាក់ស្បែកជើងផ្ទាត់ក្នុងជីវិតប្រចាំថ្ងៃ ដោយសារងាយស្រួល ជាពិសេស ពាក់ពេលអាកាសធាតុក្តៅខ្លាំង ឬមេឃភ្លៀង ប៉ុន្តែគ្រូពេទ្យដាស់តឿនថា ការពាក់ស្បែកជើងផ្ទាត់នៅទីកន្លែង និងពេលវេលាមិនសមស្របអាចបង្កគ្រោះថ្នា.ក់បាន ជាពិសេស អ្នកកើតជំងឺទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_mzjc_V1sxDeYhS6QlXmFfCK7K4pQu7TKFQYki3rm-luyxUAj7Qk5QFI61aPfl-qKQwj8VHJLlBo9JuCcAyahwMOll9HQb6_BHrozKTtWE37j9Wu-Kpgmw5l1IEwyD17BQ30hBbYphM0aPutJ2DYzt4Uloo4-rBYXq5b35l-rETvkEbEKV5CdXxsL4tSe/s1280/photo_2026-04-02_15-38-23.jpg

គ្រូពេទ្យតៃវ៉ាន់បានបង្ហោះសារក្នុងហ្វេសប៊ុកដោយលើកឡើងពីគ្រោះថ្នាក់កើតឡើងជាញឹកញាប់ដោយសារស្បែកជើងផ្ទាត់ គឺរអិលដួល ប្រសិនបើពាក់វានៅកន្លែងដែលមានមនុស្សច្រើនដើរចុះឡើង គឺអ្នកដទៃអាចនឹងជាន់ស្បែកជើងផ្ទាត់របស់យើងបណ្តាលឱ្យដួលរងរបួស ។ ម្យ៉ាងទៀត ស្បែកជើងប្រភេទនេះងាយនឹងមុតអំបែងកែវ កំទេចកំទី ឬវត្ថុមុតស្រួត ពីព្រោះគ្មានស្រទាប់ការពាររឹងមាំ ដូច្នេះ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចពាក់វានោះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL1ei1eFvR1wIgCl4WTN6CxkeJekozBecZZ0vop_-y87sweP5xX_LaTJ5xNd8rOti8SMhbbhdjk1P9HQMEbXS5hvyr8JvjLRJIaiSbAv_COdfNvG92w4lY_eNGVfcivj6SUIQoxiOx2N4mFiO5wH2yqdN64oI66olrAP6tbQ6HplcVqPo1__fSalMfCi1u/s640/photo_2026-04-02_15-38-10.jpg
អ្នកកើតជំងឺទាំងនេះ ហាមពាក់ស្បែកជើងផ្ទាត់ ៖

១-មនុស្សធាត់ ៖ បើជាមនុស្សធាត់ ជើងនឹងទ្រទម្ងន់រាងកាយកាន់តែខ្លាំង ដែលងាយប្រឈមនឹងស្នាមរបួសពេលពាក់ស្បែកជើងផ្ទាត់ ព្រមទាំងរារាំងចលនាជើង ។
២-ឈឺកជើង ៖ ពេលឈឺកជើង ឬជិតជាសះស្បើយពីរបួសកជើង កុំពាក់ស្បែកជើងផ្ទាត់ឱ្យសោះ ពីព្រោះធ្វើឱ្យកជើងកាន់តែឈឺខ្លាំងឡើង ។
៣-ទឹកនោមផ្អែម ៖ អ្នកកើតជំងឺទឹកនោមផ្អែម ក៏គ្រូពេទ្យហាមពាក់ស្បែកជើងផ្ទាត់ដែរ ដើម្បីការពារការចម្លងមេរោគផ្សេង ។
៤-របួសក្បាល ឬរបួសក្នុងត្រចៀក ៖ ការពាក់ស្បែកជើងផ្ទាត់សម្រាប់អ្នករបួសក្បាល និងរបួសក្នុងត្រចៀក ពិតជាគ្រោះថ្នាក់ណាស់ ពីព្រោះក្បាល និងត្រចៀកជាអវៈយវៈរក្សាតុល្យភាពរាងកាយ បើរបូតស្បែកជើង ឬដើរជំពប់ នឹងរងរបួសទ្វេដង ។
៥-មនុស្សចាស់ ៖ មនុស្សចាស់ឆាប់ដួលបំផុត ហើយក៏ងាយរបួសដែរ ដែលត្រូវថែទាំយ៉ាងយកចិត្តទុកដាក់ដោយការជ្រើសរើសស្បែកជើងស័ក្តិសម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCwpgE0P4D7BnlvifyqGQRB4duRyL042FRb-DuOKhTsJJuWp92OUOQaB4GquM5bYlmVqsU9XPvscuQuWAjsZp9WQL79_b70572AjrjyvCGKBheBKnIUhmLINiJ8PmzySWpfJLNtu-rMG5efrXSfIz5ykANCkI-qFCzFc_MDDjbyHKshcVNUMKeU-7mz-N5/s1200/photo_2026-04-02_15-38-22%20(2).jpg
ចំណែកអ្នកគ្មានជំងឺទាំងនេះ គ្រូពេទ្យណែនាំឱ្យជ្រើសរើសរូបរាងស្បែកជើងផ្ទាត់ឱ្យត្រូវនឹងទំហំជើង និងកុំពាក់ស្បែកជើងផ្ទាត់មានកម្ពស់ខ្ពស់ពេក ដើម្បីរក្សាលំនឹងកជើង ។ ការជ្រើសរើសស្បែកជើង គឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពមនុស្សម្នាក់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUHHHJyfeaozL577_AC4vbUT090MovYOIOrRNJ8R25tPIHp_Xk7_SqlhYgHITEdvZp1l4SkxG28YVKSt7c_OEt7XpwV5S7U2hlMGCYtz_wPGpZZGeuFE-ODjZfpLOnGDx4V9x9S9KhiAKRXfbiufxb-dK3en074cACpYjnwWisD_GyIXJI8vwMm08AYTR/s1280/photo_2026-04-02_15-38-22.jpg
សរុបមក ការពាក់ស្បែកជើងផ្ទាត់ងាយស្រួល និងស័ក្តិសមសម្រាប់ស្ថានភាពមួយចំនួន ប៉ុន្តែគួរតែត្រូវប្រើប្រាស់ដោយការប្រុងប្រយ័ត្ន ។ អត្ថប្រយោជន៍របស់វា គឺងាយស្រួលពាក់ និងដោះចេញបានរហ័ស, ស័ក្តិសមសម្រាប់អាកាសធាតុក្តៅ, ល្អសម្រាប់ទៅឆ្នេរ ឬនៅផ្ទះ ខណៈគុណវិបត្តិវិញ គឺអាចឈឺជើង ឬបញ្ហាសន្លាក ប្រសិនបើពាក់យូរ, គ្មានសុវត្ថិភាពពេលដើរលើផ្លូវរអិល ឬពេលបើកបរ ។ ចំណុចគួរចៀសវាង ៖ ហាមពាក់ដើរឆ្ងាយ ឬពាក់ធ្វើការងារតម្រូវឱ្យឈរយូរ, ពេលទៅកន្លែងផ្លូវការ និងលេងកីឡា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIw_UvSHje7eZb2e20Hc-9J1UMMC_cQQaWlx2Cn9vRdJw2cFnyIN6D4US1LHnv-dDXCCs5zYvgDo4so6Of-1-c9D8Y_GuvtZmWIB-20bTz5yZJ5BRnIq8ZCtIPJ8MOovDdGeAbIyKyeAppvojzVejZcys3rJ_6-VFXgNgXkYxcCg2mDkdzzZFxbaglHoTI/s770/photo_2026-04-02_15-38-23%20(2).jpg