Home ព័ត៌មានអន្តរជាតិ ថៃ នៅតែបន្តឲ្យកប៉ាល់ដឹកទំនិញឆ្លងកាត់ផ្លូវទឹកគ្រោះថ្នាក់ បើទោះមានការព្រ.មានពីអ៊ីរ៉ង់

ថៃ នៅតែបន្តឲ្យកប៉ាល់ដឹកទំនិញឆ្លងកាត់ផ្លូវទឹកគ្រោះថ្នាក់ បើទោះមានការព្រ.មានពីអ៊ីរ៉ង់

11
0

ចិត្តសឿងមិនធម្មតា! បើទោះជាបានដឹងហើយលឺហើយថាការធ្វើនាវាចរណ៍តាមផ្លូវទឹកនៅតំបន់មជ្ឈិមបូព៌ាប្រឈមនឹងហានិភ័យខ្លាំងយ៉ាងណា ក៏ប្រទេសថៃ នៅតែអនុញ្ញាតឲ្យកប៉ាល់ខ្លួនធ្វើដំណើរឆ្លងកាត់តាមតំបន់នោះដើម្បីដឹកជញ្ជូនទំនិញដដែរ ដោយគ្រាន់តែព្រ.មានឲ្យក្រុមហ៊ុននាវាចរណ៍ថៃទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់តែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUE9bMahOU3bBAfBYgaGRZBn8qhV_RG-aHD8IXXDtfZK7wRRmMajStY7Nq4VBn471wUkjl-oZozNn3Ung86ZmNiGWlfiJYA9XTWt7uOMlE1llzETE-p5YWQicplCRozlDnjYsDEIBnozwZ20mlIhX2vYBF6-g13LWQW-jEj5M9PpfkyY_snvdSQp6_lWVC/s960/photo_2026-03-16_10-39-15%20(4).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី ១៤ ខែមីនា បានឲ្យដឹងថា អាជ្ញាធរនៅក្នុងប្រទេសថៃបានចេញការព្រ.មានដល់នាវាថៃដែលកំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ា ជាពិសេសនៅជុំវិញច្រកសមុទ្រហ័រមូស ដោយសារតែហានិភ័យនៃ «មីនបណ្ដែតទឹក» របស់កងទ័ពជើងទឹកអ៊ីរ៉ង់ត្រូវបានដាក់ពង្រាយកាន់តែច្រើនឡើង ហើយគ្រាប់ទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនពាណិជ្ជកម្ម ជាពិសេសនៅជិតច្រករបៀងដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMm_pnHyrv09Lw9i6kjBdMiHKEuxy0qefiomENKX7d1_biM1vD7GU3SbecUde6cWhFIdYYs-D2ptOGv5QKBcCD8Tc7UHEvstBuuydI8zlFqTbxfEErBk1aA2zic8EngtjFwmzdhyphenhyphenFP_fhkqcwb4O5lDRnwEMN7CNnL1DrenfpdbU93SgTrJuT3fwlwnmiO/s1280/photo_2026-03-16_10-39-15%20(5).jpg

ការជូនដំណឹងនេះធ្វើឡើងនៅពេលដែលជម្លោះដែលរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានគំរាមកំហែងដល់ផ្លូវពាណិជ្ជកម្មផ្លូវសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ខណៈដែលសកម្មភាពយោធាបានកើនឡើងកាន់តែខ្លាំង និងរីករាលដាលនៅទូទាំងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzyYo_4iw89oLEIR49Z8Wl7nuR0WQIMGo7fZkr7lyXRks4sP35Gj-3AcJ2MhAYZ5l0-NZr3n2Fa3RqZSDbmtN4DATLFAvkzHcCwwzRuQe2hf8LjTNFIXy343Kp_4mxqR8cEEEPDsQNTye2zldZ79oDTanpLJtrOLNShyphenhyphenU1S3dB98OIFCHHJ2TWIThqHWob/s616/photo_2026-03-16_10-39-15.jpg

ស្របពេលដែលការធ្វើនាវាចរណ៍មានឆ្លងកាត់ផ្លូវទឹកនៅមជ្ឈិមបូព៌ាមានសភាពគ្រោះថ្នាក់ លោក Paraj Ratanajaipan អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានជំរុញឲ្យប្រតិបត្តិករកប៉ាល់ទាំងអស់ បន្តការដឹកជញ្ជូនទំនិញតាមនាវាដោយអនុវត្តតាមពិធីសារសន្តិសុខឲ្យបានម៉ឺងម៉ាត់បំផុត ហើយថែមទាំងអះអាងថា កងទ័ពជើងទឹកនឹងបន្តតាមដាននិងវាយតម្លៃស្ថានភាព ហើយនឹងចេញសេចក្តីព្រមានបន្ថែមជាបន្ទាន់ ប្រសិនបើចាំបាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7MUHbK2o4RAKrwvQI5A5LOqMPNe1fwxvLTLq68ul_mBvw2KqEmQ4EfgniMhClq3rW__Q_Mo2WDgzRP8A_Kum0yyG-LEotjk028kb-GpT0kWjcFZRJfR2v8H7aITD_CFdo3T9n2U9ddlkmBsskEwLEivWCOuj7NKAvmxKye_vzaYt55x89nuSZymSL-Nzf/s1280/photo_2026-03-16_10-39-16.jpg
នៅក្នុងការថ្លែងសុន្ទរកថាមួយ លោក Paraj បាននិយាយថា អាទិភាពរបស់រដ្ឋាភិបាលគឺធានាសុវត្ថិភាពរបស់នាវិកថៃ និងកាត់បន្ថយការរំខានដល់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសថៃក្នុងអំឡុងពេលវិបត្តិមជ្ឈិមបូព៌ាដែលកំពុងកើនឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Zo2lvGnbquPw0v7DgL0brpYI3dwDf28O63Ngm4vNf7G4pZcKduOGZVw4mu5oyAQZUxVEtegrxmEeFeXYVkjY-9Ka2Rm_vd2Bsf5mk4KSp1ayDS0SOEe-pu_MOrilmyET1bas0QjNVkFdTx2Tcvt5SxU4M8f3KE85URjbyTdoO0pMcmnvkc4Ad0n2iSZd/s1280/photo_2026-03-16_10-39-15%20(2).jpg

គួររម្លឹកផងដែរថា កាលពីថ្ងៃពុធទី១១ខែមីនា នាវាដឹកទំនិញ Mayuree Naree ដែលដោតទង់ជាតិថៃបានរងការវាយប្រហារ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា បណ្ដាលឲ្យនាវិកចំនួន ២០នាក់ ត្រូវបានជួយសង្រ្គោះ ខណៈ ៣នាក់ បាត់ខ្លួននៅក្នុងសមុទ្ររកមិនទាន់ឃើញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Up3j7_12LZ3DiQvqEGVDBb_wVwu6wzy-TMCRa44NMZIEsejXtZszmym9Z7LbOQcdGaHSNT0MkLnR-BplkMhIDcpzR992veC8LnU13L38EsHK_-sgnlLgfGuQTJYq18orjo9NafqfZLs96KhzWJwd5pkOZtDrCGIfIU4plp6aFIB80GzAyQUgtOfkHpJw/s1280/photo_2026-03-16_10-39-15%20(3).jpg

ក្រោយកើតមានហេតុការណ៍ដ៏រន្ធ.ត់នេះ ក្រសួងការបរទេសថៃបានទាមទារឲ្យអ៊ីរ៉ង់ធ្វើការសុំទោស ប៉ុន្តែត្រូវបានអ៊ីរ៉ង់ច្រានចោលដោយបញ្ជាក់វិញថា ការណ៍ដែលបា.ញ់នាវាថៃខាងលើនោះ គឺដោយសារតែនាវានោះមិនអើពើនឹងការព្រ.មានរបស់ខ្លួន ហើយបើកបរចូលតំបន់ហាមឃាត់ដោយខ្លួនឯង៕