Home ព័ត៌មានអន្តរជាតិ អ៊ីស្រាអែលច្រានចោលព័ត៌មានការបាត់បង់ជីវិ.តរបស់នាយករដ្ឋមន្ត្រី Netanyahu

អ៊ីស្រាអែលច្រានចោលព័ត៌មានការបាត់បង់ជីវិ.តរបស់នាយករដ្ឋមន្ត្រី Netanyahu

13
0

ស្របពេលសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ាបន្តឆាបឆេះយ៉ាងខ្លាំងដែលបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល សារព័ត៌មានយ៉ាងច្រើនបានចុះផ្សាយពីការបាត់បង់ជីវិ.តរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដោយសារការវាយប្រ.ហាររបស់អ៊ីរ៉ង់ ហើយអ្វីដែលកាន់តែសង្ស័យបំផុត គឺក្នុងវីដេអូ លោក Benjamin Netanyahu មានម្រាមដៃរហូតដល់៦ម្រាម ទើបមហាជនជឿថា លោកបាត់បង់ជីវិ.ត ហើយវីដេអូនេះបង្កើតដោយបច្ចេកវិទ្យា AI ។ បន្ទាប់មក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏បង្ហោះវីដេអូថ្មីមួយទៀតបង្ហាញម្រាមដៃតែ៥ម្រាម ដើម្បីច្រាលចោលព័ត៌មាននេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifvzIEsItJg7uqVDXqq0NfsTkOiMv6Jb80zoyiHEqPO2Non3ySUSBnvGAey0DQSJF_YVIXV0Jw_nZxfvq644mz71trQAk705ZtgA8l6Q3t-Grpbokpu6-0jeBK-ShrlxrHNNtHIgBVFZIll9YpXAo2-imKgtt0z_vZ2HGKwS_qKZ2FCI1OSuxHFLkNXZOd/s864/photo_2026-03-16_13-59-33.jpg
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានច្រានចោលព័ត៌មានផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាត់បង់ជីវិ.តក្នុងប្រតិបត្តិការរបស់អ៊ីរ៉ង់ដើម្បីសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៊ីស្រាអែល ។ មន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ លោក Benjamin Netanyahu នៅមានជីវិត ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxEMeihrkclS_J950MpFugARsrccHwc2gnuCNEmI0luVK_n1S9rmMCWsokYp-UF7LaZZu3XzkQeaLWVmzCLbw9sY4xVXn3DJd0XNXFREjjOwariCFCh4xSDpPWG8VSqTpwTJLYlCSxhs4JX-4X-TaN56hUdJ4FEgJbh2t0mrOfzcXGYxzmbREsCoBUcfE/s750/photo_2026-03-16_09-27-37.jpg

ថ្មីៗនេះ សារព័ត៌មានជាច្រើនបានផ្សព្វផ្សាយវីដេអូនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu និយាយសុន្ទរកថា ដែលមហាជនសន្និដ្ឋានថា លោកបាត់បង់ជីវិត ហើយវីដេអូនេះបង្កើតឡើងដោយបច្ចេកវិទ្យា AI ពីព្រោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលមានម្រាមដៃរហូតដល់៦ម្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfHB26kcf1gMN5WqHePuqn0455PM47_6lbl6SxAxsaTzd-S6jEh3_BtAKqqTLGxNN8Q9mPMxX3iDwqAbwrreI1jmDJ38xSreWAkTM2q9R-Wp1XrmbCj2Fok70EpuizyirqomUUap0bZWexDba9-q0o4Awn7vXXrYkH8pWk3CNpktDXHwzZ-DLfU9Y7ZDVP/s1280/photo_2026-03-16_09-27-38.jpg

បន្ទាប់ពីមហាជនដាក់ការសង្ស័យ កាលពីថ្ងៃទី១៥ ខែមីនា លោក Netanyahu ក៏បង្ហោះវីដេអូថ្មីមួយទៀតក្នុង Instagram ដើម្បីបដិសេធពាក្យចចាមអារ៉ាមថា លោកបាត់បង់ជីវិតដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ ស្របពេលស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា ហើយលោកថែមទាំងបង្ហាញម្រាមដៃតែ៥ម្រាម មិនមែន៦ម្រាមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBk60q1xU9NzaRERfuvuNFJjLG6EA3LfI3c4Dntao5KUUf8UsPHgaZ8U-qZTb27w6-zqO4DxMEefA7FcGxyDS_ZSyp17BI2pSOvhOwemR2ME2gT4InngjbGr6LZN2gNIckhaAy4Gt22NRNjKDWqw-GSnnp0iCuWiJG2dKBKQ_55kIZt8xMlxUEW_jyuZ-q/s1280/photo_2026-03-16_13-59-25.jpg

វីដេអូថ្មី គឺលោក Netanyahu ស្ថិតនៅហាងកាហ្វេមួយកន្លែងក្នុងទីក្រុងយេរូសាឡឹម និងនិយាយថា លោកសុខចិត្តស្លាប់ដើម្បីពលរដ្ឋអ៊ីស្រាអែល តើពួកអ្នកចង់រាប់ចំនួនម្រាមដៃរបស់ខ្ញុំមែនទេ? បន្ទាប់មក លោកក៏រាប់ម្រាមដៃខ្លួនឯងម្តង១ ដើម្បីបដិសេធពាក្យចចាមអារ៉ាមនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz5QK6ihhOBq0sXxz-9lM8ALrT6kT4xogwsHyZUzvXg7Il-LccIJGx9881dzn7fNb8HdojTxCDw6mY43Qx1JvZrYrxTzlmyqF6FHh9de8NfQ0PnJj-eGUJEK8MLhVvslz76lS7pjdcKLQzGRK7upZvOoDTW7hXktjE5nk5LGUQBavmbT0yIOSBGIBVtgzg/s1024/photo_2026-03-16_13-59-33%20(2).jpg

គួរបញ្ជាក់ថា ព័ត៌មានការបាត់បង់ជីវិតរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានល្បីល្បាញយ៉ាងខ្លាំងលើពិភពលោក បន្ទាប់ពីសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ឡើងកំដៅកាន់តែខ្លាំង ដោយមហាជនសង្ស័យក្នុងវីដេអូ គឺនាយករដ្ឋមន្ត្រីអ៊ីស្រាអែលមានម្រាមដៃច្រើនខុសធម្មតា ។ មហាជនសន្និដ្ឋានថា លោកបាត់បង់ជីវិតដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ បន្ទាប់ពីលោកគំរាមផ្តាច់ជីវិតមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei ៕