ស្របពេលសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ាបន្តឆាបឆេះយ៉ាងខ្លាំងដែលបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល សារព័ត៌មានយ៉ាងច្រើនបានចុះផ្សាយពីការបាត់បង់ជីវិ.តរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដោយសារការវាយប្រ.ហាររបស់អ៊ីរ៉ង់ ហើយអ្វីដែលកាន់តែសង្ស័យបំផុត គឺក្នុងវីដេអូ លោក Benjamin Netanyahu មានម្រាមដៃរហូតដល់៦ម្រាម ទើបមហាជនជឿថា លោកបាត់បង់ជីវិ.ត ហើយវីដេអូនេះបង្កើតដោយបច្ចេកវិទ្យា AI ។ បន្ទាប់មក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏បង្ហោះវីដេអូថ្មីមួយទៀតបង្ហាញម្រាមដៃតែ៥ម្រាម ដើម្បីច្រាលចោលព័ត៌មាននេះ ។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានច្រានចោលព័ត៌មានផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាត់បង់ជីវិ.តក្នុងប្រតិបត្តិការរបស់អ៊ីរ៉ង់ដើម្បីសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៊ីស្រាអែល ។ មន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ លោក Benjamin Netanyahu នៅមានជីវិត ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមទេ ។
ថ្មីៗនេះ សារព័ត៌មានជាច្រើនបានផ្សព្វផ្សាយវីដេអូនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu និយាយសុន្ទរកថា ដែលមហាជនសន្និដ្ឋានថា លោកបាត់បង់ជីវិត ហើយវីដេអូនេះបង្កើតឡើងដោយបច្ចេកវិទ្យា AI ពីព្រោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលមានម្រាមដៃរហូតដល់៦ម្រាម ។
បន្ទាប់ពីមហាជនដាក់ការសង្ស័យ កាលពីថ្ងៃទី១៥ ខែមីនា លោក Netanyahu ក៏បង្ហោះវីដេអូថ្មីមួយទៀតក្នុង Instagram ដើម្បីបដិសេធពាក្យចចាមអារ៉ាមថា លោកបាត់បង់ជីវិតដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ ស្របពេលស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា ហើយលោកថែមទាំងបង្ហាញម្រាមដៃតែ៥ម្រាម មិនមែន៦ម្រាមទេ ។
វីដេអូថ្មី គឺលោក Netanyahu ស្ថិតនៅហាងកាហ្វេមួយកន្លែងក្នុងទីក្រុងយេរូសាឡឹម និងនិយាយថា លោកសុខចិត្តស្លាប់ដើម្បីពលរដ្ឋអ៊ីស្រាអែល តើពួកអ្នកចង់រាប់ចំនួនម្រាមដៃរបស់ខ្ញុំមែនទេ? បន្ទាប់មក លោកក៏រាប់ម្រាមដៃខ្លួនឯងម្តង១ ដើម្បីបដិសេធពាក្យចចាមអារ៉ាមនេះ ។.jpg)
គួរបញ្ជាក់ថា ព័ត៌មានការបាត់បង់ជីវិតរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានល្បីល្បាញយ៉ាងខ្លាំងលើពិភពលោក បន្ទាប់ពីសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ឡើងកំដៅកាន់តែខ្លាំង ដោយមហាជនសង្ស័យក្នុងវីដេអូ គឺនាយករដ្ឋមន្ត្រីអ៊ីស្រាអែលមានម្រាមដៃច្រើនខុសធម្មតា ។ មហាជនសន្និដ្ឋានថា លោកបាត់បង់ជីវិតដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ បន្ទាប់ពីលោកគំរាមផ្តាច់ជីវិតមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei ៕










