បន្ទាប់ពីទើបត្រូវមួយដំបងរបស់សម្ដេចធិបតីតាមរយៈបទសម្ភាសន៍ជាមួយកាសែត Reuters មិនទាន់បាត់ឈឺស្រួលបួលផង ឥឡូវនេះប្រទេសថៃបានត្រូវថែមមួយដំបងទៀត ក្រោយកិច្ចសម្ភាសន៍រវាងសម្ដេចជាមួយទីភ្នាក់ Fox News របស់អាមេរិកត្រូវបានចេញផ្សាយ។ ការណ៍នេះកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិជាខ្លាំង។

ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការទៅដល់ទឹកដីសហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រើពាក្យសម្ដីជាអាវុ.ធវា.យប្រហា.រលើមុខមាត់ប្រទេសថៃផ្ទួនៗជាប់គ្នា ជាមួយនឹងការបើកបង្ហាញប្រាប់ពិភពលោកអំពីបញ្ហាដែលកំពុងកើតមានលើប្រទេសកម្ពុជា និងប្រជាជនស្លូតត្រង់របស់កម្ពុជា បង្កឡើងដោយសកម្មភាពកាន់កាប់ដោយខុសច្បាប់ រំលោ.ភបំពានដែនអធិបតេយ្យ និងការប្រើប្រាស់កម្លាំងគំរា.មកំហែ.ងពីសំណាក់យោធាថៃ។.jpg)
តាមរយៈបទសម្ភាសន៍ជាមួយទីភ្នាក់ងារ Fox News នាថ្ងៃព្រហស្បត្តិ៍ ទី១៩ កុម្ភៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្រាប់ការពិតរឿងធំៗចំនួន៣ទៅកាន់ពិភពលោក ដោយទី១៖ អំពីរឿងកងទ័ពថៃ ចូលឈ្លានពានកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ ទី២៖ អំពីរឿងកំពង់ផែរាម មិនមែនផ្តាច់មុខសម្រាប់ប្រទេសណាមួយនោះទេ ទី៣៖ អំពីការបង្រ្កាបបទល្មើសអនឡាញនៅកម្ពុជា។
.jpg)
នៅពេលត្រូវបានសួរថា «ប្រសិនបើវត្តមានរបស់ថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើក្នុងកាលៈទេសៈណាដែលបទឈប់បាញ់នឹងមិនអាចទ្រទ្រង់បាន?» សម្ដេចធិបតីបានមានប្រសាសន៍ថា «ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ពីព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាមគឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើសុំឱ្យប្រទេសថៃ ត្រលប់ទៅរកកិច្ចព្រមព្រៀងដែលយើងមានវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។.jpg)
យើងបានដឹងរួចមកហើយថា ប្រាំមួយខែកន្លងមកនេះ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់លើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏មានការចូលរួមពីប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី Anwar។ ដូច្នេះខ្ញុំគិតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់មានគោលដៅផ្ទាល់ខ្លួនរបស់គាត់គឺចង់ឃើញសន្តិភាព និងស្ថិរភាព។ ខ្ញុំបាននិយាយជាមួយគាត់ គាត់តែងតែនិយាយថា ជីវិតរបស់ប្រជាជនគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះការបញ្ឈប់សង្គ្រាមគឺជាអាណត្តិផ្ទាល់ខ្លួនរបស់គាត់។»
ការថ្លែងរបស់សម្ដេចដូចខាងលើបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជ្រើសរើសយន្តការការទូត និងគោរពតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ធ្វើឲ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីចេតនាពិតប្រាកដរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះទឹកដីជាមួយភាគីថៃ។ ដូច្នេះចង់ឬមិនចង់ក៏ដោយ ប្រទេសថៃត្រូវប្រឈមនឹងភាពអាម៉ាស ព្រមទាំងការគិតអវិជ្ជមានពីសហគមន៍អន្តរជាតិ ជុំវិញសកម្មភាពដែលយោធាខ្លួនបានប្រព្រឹត្ត៕










