Home ព័ត៌មានជាតិ ល្បីដល់អ្នកនាំពាក្យក្រសួងការងារ ករណីនារីម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ព្រោះគេងក្នុងម៉ោងសម្រាក

ល្បីដល់អ្នកនាំពាក្យក្រសួងការងារ ករណីនារីម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ព្រោះគេងក្នុងម៉ោងសម្រាក

21
0

ករណីនារីម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ចេញពីការងារដោយសារការគេងនៅក្នុងម៉ោងសម្រាក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម រហូតឥឡូវនេះអ្នកនាំពាក្យក្រសួងការងារបានលើកទឹកចិត្តឲ្យនារីរូបនោះទាក់ទងមកខាងក្រសួង ដើម្បីក្រសួងជួយរកដំណោះស្រាយដែលមានប្រសិទ្ធភាព និងទាន់ពេលវេលាជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD4BKqNisMZOA79RB6snho1_ifL2aixt5Y9PoVE_s7cfy0F81gegyyUcdrDyaGhBOAV9NQ9XisF4yUOTOKknHjh1L-QkpQ2UtMCjq36XmGq-INkKXb4_Xh1DuL2rbpsdn1pixIQphrJermKxFJysH3TFrOYTtfnKgMcyEpncAarms8q_PFFK2U3yza9BSj/s1280/photo_2026-02-11_15-01-32%20(3).jpg

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ និងកំពុងមានការចាប់អារម្មណ៍ល្បីលើបណ្តាញទំនាក់ទំនងសង្គមសូមទាក់ទងលេខ ១២៨៦ ដើម្បីក្រសួង ជួយរកដំណោះស្រាយ ជូនបានលឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4IWCQ5-txIIsM6u4FfqhEBuhUYzV3dIy3sBoPHuN-Gove1h19Dh3Os2h1hNAmG7jyKJPsqfuBrutiNsmq09VVgK-6vT8oaHvGfQTkJ8OFSfoYTv6JmYk3fgoyEaBP1DE4hUn5d7Y0sG_Zy3kfnorRV1xwX44xm1-dMHUFsrXKI6S-rnO_A0eBt0Jy-_C5/s1280/photo_2026-02-11_15-01-32.jpg
តាមរយៈការខម្មិននៅខាងក្រោមវីដេអូដែលនារីរូបនោះបានបង្ហោះដោយផ្ទាល់ លោក ស៊ុន មេសា បានថ្លែងថា «សូមប្អូនស្រីធ្វើការទាក់ទងមកលេខ ១២៨៦ ដែលធ្វើការ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ដើម្បីឱ្យក្រសួងបានពិនិត្យស្វែងរកការពិត និងអន្តរាគមន៍រកដំណោះស្រាយ ជូនបានលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ចំពោះបញ្ហាដែលប្អូនស្រីកំពុងជួបប្រទះ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCyrOOwlmuXhRXHyiOz2ccFOe5UN-cPaI1Q8Ea_Wxu6UoHEPm-d1vy11MacHNKOXMSCV0VszN4ADe8YD432y2Vt7kl_r457FNruXBzgCWhjI7rv9aKEbWcf7QbSbrq8sC8_n1i2AKZJxKw2t4WT0CHPuStdY7xB3C05lOVk2ltYsNXpnzHEbSR7rZkAeMw/s1280/photo_2026-02-11_15-01-32%20(2).jpg
ជាមួយគ្នានេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល តែងគិតគូរសុខទុក្ខកម្មករនិយោជិត បុគ្គលិកក្រុមហ៊ុន ដើម្បីធានានូវសុខដុមនីយកម្ម នៅកន្លែងការងារ ដោយមិនបណ្តោយឱ្យកម្មករនិយោជិតណាម្នាក់ ត្រូវបានទុកចោលដោយ គ្មានការយកចិត្តទុកដាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9jKzuPvLUCZ4kXpg7FiwaTypI98gWYNRUC1SpcHHmRTn31HfYjW-sR85rC5qMTyJ1blp5CHM8-rSQ0v-DamhAvD-qjZQIDR2GrhH7GPZNWAEW8e9BEQUNvvDflLIcJXjVb5r6At8doRGT-1ISkebA9VFus53cm_fmIG4jGRK8tSGE-atjFGGOqeT8d30h/s1280/photo_2026-02-11_15-01-31%20(2).jpg

គួរជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារដូចខាងលើ ធ្វើឡើងបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Fa Lata បានបង្ហោះវីដេអូឃ្លីបរៀបរាប់អំពីរឿងរ៉ាវដ៏គួរឲ្យហួសចិត្ត ថានាងត្រូវបានក្រុមហ៊ុនមួយបញ្ឈប់ចេញពីការងារ បន្ទាប់ពីម្ចាស់ក្រុមហ៊ុននោះបានឃើញនាងគេងសម្រាកនៅនឹងតុធ្វើការនៅចន្លោះម៉ោង១២ និង៤៥នាទី ពោលជាម៉ោងដែលបុគ្គលិកសម្រាកបាយថ្ងៃត្រង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2iziz25QlWrCz4lr0meoVvh3BqMYfmH_gWzmUk4Vo3bslTwlu3yqtQVvQvkcTuEOpvV0Vu_UAeFDgwc-FdrnCS3jNJwNYImxSIQj3HCs9UVJ3oyEQFi0Fpfm-EVEA9KjbyHnjuNwlTYjwD6nUxxiCI0rOF_waCOrpYJK0ca2xlmnIFdXnLBmUv3JJQRAl/s741/photo_2026-02-11_15-01-31.jpg
ទន្ទឹមនឹងការរៀបរាប់របស់នារីខាងលើនេះ មហាជនជាច្រើនបានបញ្ចេញមតិយោបល់ខុសៗគ្នា ខណៈមតិភាគច្រើនយល់ឃើញថា ហេតុផលដែលក្រុមហ៊ុនបានលើកឡើងក្នុងការបញ្ឈប់នារីរូបនោះមិនសមទំនងឡើយ និងបានចែករំលែកវីដេអូនោះតៗគ្នារហូតក្លាយជាប្រធានបទវែកញែកបណ្ដាញសង្គម៕