(ភ្នំពេញ) ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីមានការឯកភាពគ្នាក្នុងការកំណត់តំបន់ដែលបានសិក្សារួចដើម្បីជ្រើសរើសទីតាំងរៀបចំផ្ទះជូនបងប្អូនជនភៀសសឹកតាមបណ្តោយព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0KuzI9K8zq0N7mbCtrkpPCdg8q988EJx45tmcyo2Pw5NoARJqNzlHFo7JGELPM_2ySD-yw4raZXao0wo7cPV0IZ2huZF4GZyMytXhfXNnLxTLAwJhrvrT9ZMO6SMERVpwuIPNRT38b_C8f-71BEaRgZBzTalWHsAgXIvtjppJy4EuM58oZP0Fbjtj9_CS/s1280/photo_2026-01-27_09-50-17%20(2).jpg

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមតាមរយៈប្រព័ន្ធអនឡាញពីរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីទាំង៥ខេត្ត រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfO3icOUblrkd_PzERE_LExuDUwYNhLQYAanFJIH3BsQIIK9psHHXT3Y_0RQl8YhwhrWHo8P5BYpKkyYgqpF0tYc_w0pv5xcTtD9rBOqP-6Fv9s-USTAiFJpXAec9ejfJBn4mxqFuNeoTLAILeuMy0gT7rBA9wC0NEp8OiZs_59kaBq5xVmNqIMQJQW3Ln/s1280/photo_2026-01-27_09-50-18%20(2).jpg

ការរៀបចំឲ្យមានកិច្ចប្រជុំអន្តរក្រសួងនេះឡើង គឺដើម្បីស្វែករកការឯកភាពគ្នាក្នុងការជ្រើសរើសទីតាំងសាងសង់ផ្ទះជូនបងប្អូនជនភៀសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនក្នុងពេលកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL4JSGy3K0t7PLNemKBcN3Iujjd-nQuphu7NycyapqahNhfKxPMDhDvQ3KYpFrCuFodYuSrHinT5GOq6nkgVz0uM6ZgZvrmr7r0cKTgTArYZTeN-PzMuhA7DfHNdxHnGdTIEm34QM6HRdgvNtMZxEfvVoMZ5-6Aoi7PK3_gLai10jBjg4J-wDouN6CeWvk/s960/photo_2026-01-27_09-50-16.jpg
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែមករានេះ នៅមានពលរដ្ឋប្រមាណជាង ១១ម៉ឺននាក់ទៀត នៅបន្តស្នាក់ក្នុងជំរុំភៀសសឹកនៅឡើយ ដោយសារបញ្ហាផ្ទះសម្បែងរបស់ពួកគេរងការខូចខាតខ្លាំង និងសំណល់មិនទាន់ផ្ទុះជាដើម។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃ របស់ក្រសួងមហាផ្ទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5anQtx0AoHJJqNhBGEjqwbdX3bg4d_VSCtu70qxZWqm1OO1wPIbIo2xuHEwBZnYhZMVsQ-8Ctb_QN2ulA_NPOC9AWdhxD2wNRmSVK5wl6TUNUIowLfmAPLxuJ07Jl1vDCUs1nIdvoVznGNn4N8lfIp4-Ij8oSRLQ6jdGi1F_bPFJWrxUrOKcgc3K3XjE_/s1280/photo_2026-01-27_09-50-17.jpg

រីឯកិច្ចអន្តរាគមន៍ ក្រសួងមហាផ្ទៃបញ្ជាក់ថា បណ្ដាខេត្តដែលរងផលប៉ះពាល់ អាជ្ញាធរនឹងបន្តយកចិត្តទុកដាក់ គ្របគ្រងពលរដ្ឋភៀសសឹកនៅទីជម្រកសុវត្ថិភាព ដោយចែកស្បៀងអាហារ តង់ រៀបចំ ជម្រកស្នាក់នៅ ទឹកស្អាត អគ្គិសនី សេវាសុខាភិបាល បង្គន់អនាម័យ សម្ភារប្រើប្រាស់ចាំបាច់ ព្រមទាំងពង្រឹងការគ្រប់គ្រងរដ្ឋបាល និងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងតំបន់ជូនពួគគាត់ជានិច្ច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLgQSGjDnRGJrKk54Ozays3aKmS6JQ-e0ji48dklE6pqAcpgO5GkX5vkESWvr68uO4uVLyDadKinrHpdihSPYlTdK18lSYDrc-a6yQ-et6Lq9_gUsjUq3hyphenhyphentu-LOJNFGqvlfnI4dLn1dnjxeabwenhzneZ8Y7Rp0pTw-7jvySRiAOfePkfcr8l_wxLfWdx/s1280/photo_2026-01-27_09-50-18.jpg