Home ព័ត៌មានជាតិ កម្ពុជាសម្រេចចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ក្នុងនាមសមាជិកស្ថាបនិកដែលមិនតម្រូវឲ្យបង់ប្រាក់​

កម្ពុជាសម្រេចចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ក្នុងនាមសមាជិកស្ថាបនិកដែលមិនតម្រូវឲ្យបង់ប្រាក់​

24
0

(ភ្នំពេញ) ៖ យោងតាមសំណេររបស់សម្ដេចធិបតីនៅលើទំព័រហ្វេសប៊ុកបានឲ្យដឹងថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifdrzlBKpZ6WhT3s6nTou8O23TzKkI_6eveunDL04RLXAIU8IguAol69HLnG71VVmPtbw3sWhBwMuht1w2fZU7pkMlh_ywSBLrN4WjMxQrFDJiDSCedINBKfjplLxrVq-w63ZNkqokkmxrD17Y_EuIRilb1YHBY9TZEX0x99JPgeFrj4R3dZfIts8dRGWC/s1280/photo_2026-01-27_08-22-42.jpg

តាមប្រសាន៍សម្ដេច ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVdfZT2uRrLL2j1VgeKIwRG8SJEvu3MYYuFF1Lc3pll-hK4h9y66oSHXUyCW5MuXVB4rl9TNr7bt-YTYnbAKK_u_ttgnzWtutkZtsFi0mWG58v5dmVF97bfi_V5mEulTmwnkzy1ynKzrctqULBmICannnsbWbZPc9mJIqFCEHzemQipQ9Igp4bfAxAIJft/s1280/photo_2026-01-27_08-22-42%20(3).jpg
ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ សម្ដេចធិបតីបានធ្វើការបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSUvIAWBWjCzWagOYsuvYl7gzyl_rMCUP8Lh6jVRnJM_ilriGVwC-45HSu6LIMaeXZ0Fh8442X262nNVcVUkfl_uua2Lf1zsGlNX-HrLD1dVeI09kYJFMbp5OqdT5aK0xkIpdQ1ofK_-GPkmy2sqEd-ygYcTm-LT4tURK0Yr6gkewd6vvZYUXqJ-d2ZWE9/s1056/photo_2026-01-27_08-22-42%20(2).jpg