Home ព័ត៌មានអន្តរជាតិ ព្យុះព្រិលនៅតែវាយប្រ.ហារអាមេរិកបណ្តាលឱ្យពលរដ្ឋស្លា.ប់កើនឡើងរហូតដល់២០នាក់

ព្យុះព្រិលនៅតែវាយប្រ.ហារអាមេរិកបណ្តាលឱ្យពលរដ្ឋស្លា.ប់កើនឡើងរហូតដល់២០នាក់

13
0

សហរដ្ឋអាមេរិក ៖ រដ្ឋជាងពាក់កណ្តាលរបស់អាមេរិកនៅតែរងការវាយប្រ.ហារពីព្យុះព្រិលបណ្តាលឱ្យចំនួនពលរដ្ឋស្លា.ប់ កើនឡើងរហូតដល់២០នាក់ ខណៈពលរដ្ឋអាមេរិករាប់សែននាក់គ្មានអគ្គិសនីប្រើប្រាស់ ។ ក្រុមហ៊ុនអាកាសចរណ៍នានាបានលុបចោលការហោះហើររបស់ខ្លួន ចាប់ពី១ពាន់ជើង ទៅ១ម៉ឺនជើងក្នុង១ថ្ងៃ ដើម្បីសុវត្ថិភាពអ្នកដំណើរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_C8jW5joDoP2_23cjpAWic4kc2tyMs9ggewF34fzLYNPfh7-RW2LqDm91bTjWCtwn8SJZryYGFRIn7nEB4t854jBJcLRmrIvZZOfyxlNS3DHS1al8IQlLJIoSoTOGlBM6SqfCG8j9BQ9P6GPKTDhrnETLm51LWsKhkEGcv2_CokZd2xcil1iVWQheehdV/s1200/photo_2026-01-26_10-09-05%20(3).jpg

ព្យុះព្រិលកាន់តែបោកបក់ខ្លាំងគ្របដណ្តប់លើរដ្ឋជាច្រើនរបស់អាមេរិកជាហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលការហោះហើររាប់ពាន់ជើងក្នុង១ថ្ងៃ និងពន្យារពេលហោះហើរកាលពីថ្ងៃទី២៦ ខែមករា កន្លងមក ដោយសារមេឃធ្លាក់ភ្លៀងត្រជាក់ និងព្រិលធ្លាក់ខ្លាំងប៉ះពាល់ដល់ការធ្វើដំណើរ ព្រមទាំងធ្វើឱ្យផ្លូវនៅតាមរដ្ឋនានាមិនអាចធ្វើចរាចរណ៍បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibCeaumH7a-iaI7O3Iumow9lz4AEIvYyLDsa_UgeDOwPws84njSEPwOgYa9hqE8eDxuCRITiVh1urRpFh9jhLKKkkzOV_VTuHtoqRbI4yvxoTdnKjaGFvMv2rE-Pcq2yytux64C2jbc-suO1HrhgHrcehpDllXBolODROlrnJqb60Sv57AWlzTNo6en9ps/s1020/photo_2026-01-26_10-09-05%20(4).jpg

តាមទិន្នន័យរបស់ FlightAware កាលពីរសៀលថ្ងៃទី២៦ ខែមករា ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលការហោះហើររហូតដល់៥,៣០០ជើង និងពន្យារពេលហោះហើរជាង៤,៣០០ជើង បន្ទាប់ពីកាលពីថ្ងៃទី២៥ ខែមករា បានលុបចោលការហោះហើររហូតដល់ជាង១១,០០០ជើង ។ នេះជាការលុបចោល និងពន្យារពេលហោះហើរច្រើនបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកតាំងពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDR9CxlIvIg0Iv2InZaKF0aX5jQ9Bu5n8_K35arQFM8to4wKYAH0cFmqaJ5AHOSMDfB6LOjTe0wx9u8WE4gp2C6pBkzNaj6OKIZxDgglGyh9LZ6McmLwOh5cZpiWNw33e9pvwsq8DczOZUvJG2GaEq0bFCw9Cz8rJamd3Rp9tJ-SMVf_EhRhjvfLoJ96s-/s1280/photo_2026-01-26_10-09-05.jpg

ជាមួយគ្នានេះ ទិន្នន័យរបស់គេហទំព័រ PowerOutage.us បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមករា ពលរដ្ឋអាមេរិកជាង៨សែននាក់ បានរងផលប៉ះពាល់ដោយសារព្យុះព្រិល ហើយពលរដ្ឋនៅរដ្ឋ Tennessee គ្មានអគ្គិសនីប្រើប្រាស់ ដែលអាជ្ញាធរកំពុងរកវិធានការដោះស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ6tMRJtYio_rTCNe_MKq_VZ_sOv0hxeDGEbvQRYqS6zI2RXwyPppJnm2OeAC4Jd3ahq4WdRCI5N_E_u-OfWWhCZlZtIDoJT4583amO3Jt3snnvla79JfgPMo8bkAY1LCrmsbJExtNMQMvFqr9Iw09VcDSGJMk_zdtBQeXFomCV3-NAzW4vVvKg4JXju8U/s770/photo_2026-01-27_14-51-53.jpg

ភ្នាក់ងារអាកាសធាតុអាមេរិកបានសន្និដ្ឋានពីសម្ពាធខ្យល់ទាបនៅភាគខាងត្បូងឆ្ពោះទៅភាគខាងកើតនៃមហាសមុទ្រអាត្លង់ទិក ទើបធ្វើឱ្យព្រិលធ្លាក់ខ្លាំងនៅតំបន់ឦសាន និងធ្លាក់ភ្លៀងត្រជាក់គ្របដណ្តប់តំបន់ខ្លះនៅតំបន់អាត្លង់ទិក ។ ភ្នាក់ងារអាកាសធាតុបានដាស់តឿនព្យុះព្រិលនឹងបោកបក់ខ្លាំងជាងនេះប៉ះពាល់ដល់តំបន់ខាងកើតអាមេរិកនាចុងខែមករា ព្រមទាំងរាយការណ៍ព័ត៌មានអាកាសធាតុជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNOt_HTilYz_H6DXjVil6TjP8q-zVG8At0n9zFB168U8P0TcR4hdr0oeqpPhmO3C28mlmigxSpiqyLOD2cIa4SYoOFpRC0TbCqK6lJqYhyJDZ6zsCLMq7Tnob4dvbonN6h6flvmoZPD0rqJoDndinEpt5qFlNMhRrIkYjbj4fAX3fZSQ-MfAI9mJ02l6bI/s1280/photo_2026-01-27_14-51-54.jpg

ការិយាល័យអាកាសចរណ៍ជាតិអាមេរិកបានជូនដំណឹងពីអាកាសធាតុអាក្រក់បណ្តាលឱ្យព្រិលធ្លាក់ និងទឹកភ្លៀងត្រជាក់ នឹងប៉ះពាល់ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅទីក្រុងញូវយ៉ក ។ រីឯការលុបចោលការស្នាក់នៅសណ្ឋាគារអាមេរិក និងកាណាដា បានកើនឡើងរហូតដល់៣៦%នាពេលនេះ ហើយព្យុះនេះក៏ប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនផ្សេងៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCIaPXwn33qDVnG7yNSgq397etLb5m3TOZcqVRC5KW3u2REHXbfk353tAs21hBxF-e_AH7iBMhuUewvhtCNZKctUVxj7jgIMdLS_er_DZxltIgxi5DMVmPfouHxxdxm7U1z2E3orGwVuqxYyh5kabc9EtaxFnWREbmPNewGCJ1W95Ar7Fm9WkQt7p5_o5R/s1100/photo_2026-01-26_10-09-05%20(2).jpg

អាជ្ញាធរហាមពលរដ្ឋចៀសវាងធ្វើដំណើរចេញទៅខាងក្រៅ ប្រសិនបើគ្មានការងារចាំបាច់ និងត្រៀមខ្លួនជានិច្ចសម្រាប់ហេតុការណ៍គ្រោះថ្នាក់អាចកើតឡើងដោយសារព្យុះព្រិល ពីព្រោះសីតុណ្ហភាពនៅតែទាបជាងសូន្យអង្សារ ៕