(ភ្នំពេញ) ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីមានការឯកភាពគ្នាក្នុងការកំណត់តំបន់ដែលបានសិក្សារួចដើម្បីជ្រើសរើសទីតាំងរៀបចំផ្ទះជូនបងប្អូនជនភៀសសឹកតាមបណ្តោយព្រំដែន។.jpg)
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមតាមរយៈប្រព័ន្ធអនឡាញពីរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីទាំង៥ខេត្ត រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ ផងដែរ។.jpg)
ការរៀបចំឲ្យមានកិច្ចប្រជុំអន្តរក្រសួងនេះឡើង គឺដើម្បីស្វែករកការឯកភាពគ្នាក្នុងការជ្រើសរើសទីតាំងសាងសង់ផ្ទះជូនបងប្អូនជនភៀសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនក្នុងពេលកន្លងមក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែមករានេះ នៅមានពលរដ្ឋប្រមាណជាង ១១ម៉ឺននាក់ទៀត នៅបន្តស្នាក់ក្នុងជំរុំភៀសសឹកនៅឡើយ ដោយសារបញ្ហាផ្ទះសម្បែងរបស់ពួកគេរងការខូចខាតខ្លាំង និងសំណល់មិនទាន់ផ្ទុះជាដើម។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃ របស់ក្រសួងមហាផ្ទៃ។
រីឯកិច្ចអន្តរាគមន៍ ក្រសួងមហាផ្ទៃបញ្ជាក់ថា បណ្ដាខេត្តដែលរងផលប៉ះពាល់ អាជ្ញាធរនឹងបន្តយកចិត្តទុកដាក់ គ្របគ្រងពលរដ្ឋភៀសសឹកនៅទីជម្រកសុវត្ថិភាព ដោយចែកស្បៀងអាហារ តង់ រៀបចំ ជម្រកស្នាក់នៅ ទឹកស្អាត អគ្គិសនី សេវាសុខាភិបាល បង្គន់អនាម័យ សម្ភារប្រើប្រាស់ចាំបាច់ ព្រមទាំងពង្រឹងការគ្រប់គ្រងរដ្ឋបាល និងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងតំបន់ជូនពួគគាត់ជានិច្ច៕










