កម្មវិធី Sabaidee Fest ដែលតារាចម្រៀង វណ្ណដា និង វណ្ណថាន ធ្លាប់ចូលរួមសម្តែងនៅឯសហរដ្ឋអាម៉េរិកចំនួន២ដង បានចេញសេចក្តីថ្លែងការផ្លូវការមួយទាក់ទងនឹងតារាចម្រៀងឡាវ Big Yai ដែលធ្លាប់សម្តែងក្នុងព្រឹត្តិការណ៍របស់ខ្លួនហើយបានប្រើសម្តីរើសអើងជាតិសាសន៍និងបញ្ឆេះកំហឹងក្នុងអំឡុងពេលខ្មែរនិងថៃមានសង្គ្រាមជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTvRR0C6zwEFByYCp5xQE_sXzT9pvpiq8f24-qyeU8CN6EtOGi4kAmidZxxZo2pcjaqEqpjrKVWxdJfs281soHc7wtBpdc5_ptlw4OX9wZmchZXa1la9Na3N48dl4fgQisaDyGmcGQu02CSdxGsOC38jkQX7neA6tTHILx3oHJu-7OTxrz9JcJ9sZcLnbl/s2048/image_2025-12-30_15-29-12.png
នៅព្រឹកថ្ងៃទី២៩ ផេកផ្លូវការរបស់ Sabaidee Fest បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹង Big Yai ដែលជាសិល្បករធ្លាប់សម្តែងក្នុងមហោស្រពតន្រ្តីរបស់ខ្លួនដោយបញ្ជាក់ថា Sabaidee Fest មិនអត់ឱនចំពោះការរើសអើងជាតិសាសន៍ ពាក្យសំដីស្អប់ខ្ពើម ឬការអំពាវនាវណាមួយឱ្យមានអំពើហិង្សា ជាពិសេសចំពោះសហគមន៍កម្ពុជា ឬសហគមន៍ណាមួយឡើយ។ យើងបដិសេធអាកប្បកិរិយានេះទាំងស្រុង ហើយលែងទាក់ទងនឹងតារាចម្រៀងឡាវរូបនេះទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW0kgZraU6Ncoyc6rhyzUUbS73OMMtYEfSCV4yfHMOate80qTeuBRA0wGln2X8fhlk-RsEKfOWWYexUw5cDslLRWuQn9tRM06UR8d8qWLoIzELhatff0SOXn0weG7AO6o9K3XzhDW2c9DOXetHC7cMU7PV4hCwBT48ZbkrHqF8BTthhBAd8tbPSwzj7Sfk/s2048/image_2025-12-30_15-29-13%20(2).png

Sabaidee Fest ក៏បានបង្ហាញទុក្ខកង្វល់របស់ខ្លួននៅពេលឃើញអំពើហិង្សាម្តងទៀតនៅព្រំដែនកម្ពុជា និងថៃ ហើយឥឡូវនេះបានពង្រីកហួសព្រំដែនចូលទៅក្នុងទីក្រុង និងខេត្តនានារបស់កម្ពុជា ដែលមានជនស៊ីវិលស្លូតត្រង់រស់នៅ។ ក្នុងសេចក្តីថ្លែងការណ៍របស់ Sabaidee Fest ក៏បង្ហាញពីប្រទេសកម្ពុជាស្លាក់ស្នាមរបួសក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម មនុស្សជិតពីរលាននាក់ត្រូវបានសម្លាប់។ គ្រួសារត្រូវបានបំបែក វប្បធម៌ ភាសា តន្ត្រី និងចំណេះដឹងស្ទើរតែត្រូវបានលុបចោល។ សំឡេងបន្លឺឡើងនៃរបួសនោះនៅតែបន្តកើតមានចំពោះអ្នករស់រានមានជីវិត កូនៗរបស់ពួកគេ និងប្រជាជនកម្ពុជាជាច្រើនជំនាន់ជុំវិញពិភពលោក។នោះហើយជាមូលហេតុដែលពេលនេះឈឺចាប់យ៉ាងខ្លាំងនៅពេលដែលអំពើហិង្សាកើតឡើងវិញ។ Sabaidee Fest បានលើកឡើងទៀតថា វាមិនត្រឹមតែជាសោកនាដកម្មនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ វាគឺជាការរំលឹកពីអតីតកាលដែលប្រជាជនកម្ពុជាបានតស៊ូយ៉ាងលំបាកដើម្បីរស់រានមានជីវិត និងឈានទៅមុខទៀត។ គ្មានសហគមន៍ណាដែលត្រូវបង្ខំឱ្យរស់ឡើងវិញនូវប្រវត្តិដ៏ខ្មៅងងឹតបំផុតរបស់ខ្លួនឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxC3mXW8tyTJw8_Mh4SwE2hv3SiE2XEOF4hIBo_J7RsOwYKMFvLeTAxZE6bF0bU5i7G0XXzJpQS_QfNjiNajEap084Hd3rRZR2ezOTI0qYGZ56TY_meb8god0f9MzoWue43tCRXUUEPX_q4xVznOpVTowlYnsAJSAFTYrKi-mDIrNv-l_keTe2j_PK9JiT/s1620/image_2025-12-30_15-29-13.png

    Sabaidee Fest បានអះអាងថាមហោស្រពតន្រ្តីនេះត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយសហគមន៍អាស៊ីអាគ្នេយ៍តាមរយៈវប្បធម៌ តន្ត្រី និងការរួបរួម វេទិការបស់ពួកគេនឹងមិនគាំទ្រ ឬដោះសារចំពោះសកម្មភាព ឬជំនឿដែលចាក់ឫសដោយការស្អប់ ឬអំពើហិង្សាឡើយ។ កម្មវិធីមានមូលដ្ឋានក្នុងការទទួលខុសត្រូវហើយនៅតែគាំទ្រសិល្បករដែលស្របតាមតម្លៃរបស់យើង និងបេសកកម្មរបស់យើងប៉ុណ្ណោះ។ អាកប្បកិរិយាណាមួយដែលផ្ទុយនឹងតម្លៃទាំងនោះនឹងមិនត្រូវបានអត់ឱនឡើយ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh61xPNCS64XuvVQihSdl4WVOlZfMH1TgLo_i_FBAbdIW53UtZqn3PtE6QwLgBJ1ksIuiQyMlLR2J7G0KAvP4cOEtiS-jTEgsUqJlUgPhAx9x4jYDDqqzE_uE0J62J5wX8eoUIcDMWkjzVJrHW3UKx8F8vr3d5XOwfEJggRXzihR-GzfHIVCc-pDFw5PDf_/s1496/image_2025-12-30_15-29-11.png
    Sabaidee Fest បានស្នើសុំសិល្បករ អ្នកគាំទ្រ និងសហគមន៍កុំឆ្លើយតបដោយការសងសឹក ឬអំពើហិង្សាតាមអ៊ីនធឺណិត ឬដោយផ្ទាល់ការឈ្លោះគ្នាមិនមែនជាដំណោះស្រាយទេនិងបាន អធិស្ឋានសុំសន្តិភាពយូរអង្វែង និងអចិន្ត្រៃយ៍រវាងប្រទេសកម្ពុជានិងប្រទេសថៃ៕