ពិធីការិនី ណា សាឌី ដែលមានឪពុកជាជនជាតិថៃនិងម្តាយជាជនជាតិខ្មែរបានបង្ហាញគោលជំហរយ៉ាងរឹងមាំនៅខាងកម្ពុជាដោយមិនខ្លាចប្រទេសចោរនោះទេខណៈប្រទេសទាំងពីរកំពុងមានភ្លើងសង្គ្រាម។ ចាប់តាំងពីមានជម្លោះព្រំដែនមក ណា សាឌី ជារឿយៗបានបញ្ចេញមសកម្មភាពអាណិតពលរដ្ឋកម្ពុជានិងបានជួយដល់ជនភៀសសឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiam9v8fHuc5Lsiv-hH3NodvmZffYvircGWyTj_wZm_f1UPJIzSe0bqoiOoChpvMAy32V0OL9n3wT4zBucIQ49dPYU3R1q_UQ_h2fQvXF63dXFImLsJg7tcXCBy4cB1FJPVOQiUwNxY2rNTB_cWb2pIkUGM4H1MfRcOKe_fXAsGEdFjJo54FdofwWSz_tQ2/s2048/image_2025-12-15_10-12-34.png
កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ណា សាឌី ដែលជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័នបានបង្ហោះវីដេអូដោយទឹកភ្នែកដែលត្រៀមចេញនាពេលឆាប់ៗ។ សាឌី បានដាក់ចំណងជើងថា «ខ្ញុំហ៊ានប្រឈមមុខ ខ្ញុំហ៊ាននិយាយពីមាតុភូមិខ្ញុំCambodia ខ្ញុំមិនខ្លាចប្រទេសចោរសៀមដាច់ខាត»។ ណា សាឌី បានលើកឡើងទៀតថា មានឈាមជ័រសៀមពាក់កណ្តាលតែកម្ពុជាជាមាតុភូមិរបស់នាងតែមួយគត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTJ63C6xoYVOpVTTKGVaLd-Y323t0YO0zEb8Tnc3RiVDm1pjUTdVDz1t79IVIIoUivghSsORu4ZC0hrR6NYL3iFHA4c0LFZvE1KmWYyJe_C0TeJzp7EtooKb-CcZZFnPBrlQ5972Qe1t5RiMGCg3cuVVjZyPm7_mDUHTZA-jbJqMBlN60OVah-ucNaRTT5/s2048/image_2025-12-15_10-12-36.png
លើសពីនេះ ណា សាឌី បានបន្ថែមទៀតថា ប៉ានាងជាជនជាតិថៃរស់នៅខ្មែរជាង៣០ឆ្នាំហើយ ខណៈពេលនេះនាងបានធ្វើរឿងដែលល្អបំផុត រឿងដែលប៉ានាងចង់ឃើញ។ ណាសាឌី ថាប៉ារបស់នាងស្រលាញ់ខ្មែរណាស់ គាត់ដឹងគុណកម្ពុជា។ ណា សាឌី ក៏សង្ឃឹមថាប្រជាជនខ្មែរនឹងមិនរើសអើងប៉ារបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIhVOaSk3W59DRYcReumr6Dlj_Ltzxw1adxXBPWWxiwrWkPpQPh0myjyYHrde88ce7wLDQ_1BcPot3HzJ9G-Q_JUkib8fHM7BErDUN_Qxer9-V3Jf-3PcxyIRvsBfXepQkamCX6Jc_cBq_4JfrFo7Nxt52lN0zksDXfFIRqhxRxkfOxx_Tkt4fZY-VXMaU/s2048/image_2025-12-15_10-12-28.png

ក្នុងពេលដែលប្រទេសថៃឈ្លានពានកម្ពុជា ពិធីការិនី ណា សាឌី តែងតែបង្ហាញអារម្មណ៍ព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនិងកងទ័ពជួរមុខ។ លើសពីនេះទៅទៀត ណាសាឌី បានចូលរួមយ៉ាងក្លៀវក្លាក្នុងការរៀបសម្ភារៈជួយដល់ជនភៀសសឹក។ កាលពីសង្គ្រាមលើកមុន ណា សាឌី ក៏បានចូលរួមចុះទៅចែកអំណោយដល់ជនភៀសសឹកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzyomhT8cqiY5Q7HuZfmRoQPrUvtwJrlNJSx546EZQL_XmY8gBrUW98e4QImu-Vh5aywW-utuvHhycQo-St0qX32gcPbn3pn3v-dBjqeLCtACqgi9xDVzpiA6PA1J4ygJyvMjkX5LkJJSfXU0Ql0m8H0t5q4xFIdmZqFolJX1duzDPzlJQ0mqMjlyRnDvN/s2048/image_2025-12-15_10-12-27.png

ជាមួយនឹងសកម្មភាពច្បាស់ៗរបស់ ណាសាឌី អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការយល់ចិត្តនិងគោរពការសម្រេចចិត្តរបស់នាងដែលមិនបានភ្លេចខ្លួនជាខ្មែរ ហើយហ៊ានបញ្ចេញសំឡេងរបស់ខ្លួន៕