Home ព័ត៌មានជាតិ សារព័ត៌មានអន្តរជាតិធំៗ បន្តចុះផ្សាយពីសកម្មភាពព័ទ្ធបន្លាលួសដោយខុសច្បាប់របស់យោធាថៃលើទឹកដីកម្ពុជា

សារព័ត៌មានអន្តរជាតិធំៗ បន្តចុះផ្សាយពីសកម្មភាពព័ទ្ធបន្លាលួសដោយខុសច្បាប់របស់យោធាថៃលើទឹកដីកម្ពុជា

89
0

សកម្មភាពរំលោ.ភបំពាន និងការរាយបន្លាលួសដោយខុសច្បាប់របស់យោធាថៃ ចូលមកលើទឹកដីកម្ពុជា កំពុងតែទាក់ទាញខ្សែភ្នែក និងការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។ ជាក់ស្តែង ទីភ្នាក់ងារសារព័ត៌មានធំៗលំដាប់ពិភពលោក បានបន្តសម្រុកចុះផ្សាយ និងរាយការណ៍យ៉ាងដុតដៃដុតជើង ពីស្ថានភាពជាក់ស្តែងដ៏តានតឹងនៅតាមបន្ទាត់ព្រំដែន ព្រមទាំងការឈឺចាប់ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបង្ខំចិត្តឱ្យបោះបង់ចោលផ្ទះសំបែង និងដីចំការរបស់ខ្លួន ដោយសារតែសកម្មភាពយោធារបស់ភាគីថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrW8rVXxHAFbsH9AsQccieT0U5o3bGIlxTAiC-apB2mDWWgAWlKKeS93RHc3odEyFYavOP2126J-bU7t5fiS2yYRqfEtuJryyIM_X1bQazVN-b7cssWg27kqraqlJOE4DE9Jrr-EP4shwuEbRzuy0H9CBqfUbOdhovPPnGNrslL-61hfvsY7-2fo2LnTw/s1002/photo_2026-07-23_13-34-05%20(2).jpg
យោងតាមការចុះផ្សាយ និងរបាយការណ៍ស៊ើបអង្កេតផ្ទាល់ពីទីតាំងព្រំដែនដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិដ៏ល្បីរបស់ងាល្លឺម៉ង់ DW Stories បានលាតត្រដាងឱ្យឃើញថា ទោះបីជាស្នូរអាវុធពីការប៉ះទង្គិចគ្នាយ៉ាងហិង្សាកាលពីឆ្នាំមុនបានស្ងប់ស្ងាត់ទៅវិញក៏ដោយ ប៉ុន្តែយោធាថៃនៅតែបន្តពង្រាយកម្លាំង និងបង្កើតប៉ុស្តិ៍យោធាប្រឈមមុខដាក់គ្នាយ៉ាងគគ្លើន។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ របងលួសបន្លា និងលេណដ្ឋានយោធាជាច្រើនត្រូវបានភាគីថៃសាងសង់ព័ទ្ធឡើង ដែលសកម្មភាពនេះត្រូវបានមើលឃើញថាជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើខ្សែបន្ទាត់ព្រំដែន បង្កើតជាសភាពភ័យខ្លាចដល់ប្រជាពលរដ្ឋមូលដ្ឋាន និងកំពុងតែញាំញីដល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែររាប់ពាន់នាក់ ដែលត្រូវភៀសសឹកមកស្នាក់នៅក្នុងភូមិរង់ចាំបណ្តោះអាសន្នទាំងខ្វះខាតស្បៀងអាហារ ជម្រក និងបាត់បង់មុខរបរធ្វើស្រែចំការទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_I2NYdWXGSxIEkyROsxN_DjXLK6batFIBj8t9F06iOkR8p7V1gg7hXKXTtXk-_x3v4cmFuFdlcUCuesUy4_k0ojzj3LmB44q_9F2fpcQ2_2bAANoaEWTF45Piw_-ewQLpBOuRDPvl1PQJ9COTGmyvfoQGKJab2_jYZYVCQc6VFrnoZrcICUlmB9GMrLk/s625/photo_2026-07-23_13-34-05%20(3).jpg
ដោយឡែកយោងតាមរបាយការណ៍បន្ថែមពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ភាគីថៃថែមទាំងបានដើរខ្សែញាក់មួយជំហានទៀត ដោយកងទ័ពភូមិន្ទថៃបានប្រកាសពីការសាងសង់រួចរាល់នូវផ្នែកដំបូងនៃរបងបន្ទះបេតុងពង្រឹងកម្រាស់ប្រវែង ១,៣ គីឡូម៉ែត្រ ភ្ជាប់ដោយសំណាញ់ដែក និងលួសបន្លាខាងលើ ស្ថិតក្នុងស្រុក ប៉ុង់ណាំរ៉ន ជាប់ព្រំដែនកម្ពុជា។ កងទ័ពថៃថែមទាំងបានអះអាងដោយមិនក្រែងញញើតថា របងបេតុងខុសច្បាប់នេះត្រូវបានឆ្លងកាត់ការសាកល្បងបាញ់ការពារគ្រាប់អាវុធធុនស្រាលរួចជាស្រេច ហើយពួកគេមានផែនការសម្រុកសាងសង់បន្តប្រវែងជាង ៧ គីឡូម៉ែត្រទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj36h15lvDKa5VaIJjunBbgQjKezlyDalDd5pBaifl_alfND5T0vSSLWn1Ze_edsm-Y9D6cL2ChIQ6nR7Yimw_Pyq-6APHuCQyfECvdV0K537qdec4ANPw_Oq-HUUahkUGpAK2JxOjc03HHDJFN07aqjz-7AVgZ77uji7sZ4rXarnga9bczRmze_kpSaM0/s896/photo_2026-07-23_13-34-05%20(4).jpgការប៉ុនប៉ងបង្កើតរបងអចិន្ត្រៃយ៍ការពារគ្រាប់បែបឯកតោភាគីរបស់ថៃនេះ កំពុងតែរងការរិះគន់ថាជាការខ្វះភាពស្មោះត្រង់ក្នុងការដោះស្រាយវិបត្តិព្រំដែន និងការខ្វះការពិចារណារបស់រដ្ឋាភិបាលថៃ ខណៈដែលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បែរជាមានពេលដើរច្រៀងរាំកម្សាន្តនៅក្រៅប្រទេសយ៉ាងសប្បាយស្រករាយ និងមិនខ្វល់ខ្វាយពីវិបត្តិដ៏ក្តៅគគុកមួយនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2ssxKCHKTJxiKHd505lBneAQgSHv7i4WwF_3kzvWKKkeQH9sjAiGKxnZ9_BdOUBKJVr0vbXcVr1y83txISOcYwGfGNJ6r1X3u3Ng4xKHzeBhPorDlvdryY5bqpC_L_Y1xBHy3nQsjdJI9cSwP8TGQtTy24kSCdEopKtrExNxMzB6kaDz0ix39lQ6RHh4/s901/photo_2026-07-23_13-34-05.jpg

សរុបសេចក្តីមក ការចុះផ្សាយជាបន្តបន្ទាប់ពីសំណាក់សារព័ត៌មានអន្តរជាតិធំៗដូចជា DW Stories និង Reuters បានក្លាយជាភស្តុតាងដ៏មានឥទ្ធិពលមួយ បង្ហាញទៅកាន់ពិភពលោកពីសកម្មភាពរំលោភបំពានព្រំដែនរបស់យោធាថៃ។ វិបត្តិមួយនេះ មិនត្រឹមតែជាការគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសោកនាដកម្មមនុស្សធម៌ដ៏ធំមួយ ដែលកំពុងតែបង្កើតទឹកភ្នែក និងការឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរភៀសសឹកតាមព្រំដែន ដែលរហូតមកទល់ពេលនេះ រដ្ឋាភិបាលថៃនៅតែគ្មានសមត្ថភាព ឬឆន្ទៈក្នុងការដោះស្រាយឱ្យបានច្បាស់លាស់ និងយុត្តិធម៌នៅឡើយ៕