តារាសម្តែង នី មុន្នីនាថ ត្រូវបានមនុស្សជាច្រើនស្នើឱ្យបញ្ឈប់សកម្មភាពការដើរជើងទទេដើម្បីស្វែករកសន្តិភាពនៅសន្តិភាពដោយគ្រោងធ្វើឡើងនៅថ្ងៃស្អែក។ មហាជនបានផ្តល់មតិថាគួរទុកកម្លាំងទាំងនោះធ្វើអ្វីផ្សេងសម្រាប់ជនភៀសសឹកនិងជៀសវាងមានបញ្ហាសុខភាពចំកាលៈទេសៈនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLXdRE5gjx6jZo0eodoC6IFyUl4fuJHoMTcr2hJhTc0gIdapxEOu-P10NNdy2o3pERqo0SEMLHb805i2hEzFSogMs3Fh4vxnCzMSLU3K_DsCHC0-1ZWdC7wRCNpHYMxgzFMhBqfpuv5B_JyfNEFZ_01wC8kqDGUz3O0H2wExFlFpXr4immDw66ljSIe2Yl/s2048/image_2025-12-13_14-34-36.png

នៅថ្ងៃទី១៣ ខែធ្នូ ប្រធានមូលនិធិឈាម នី មុន្នីនាថ បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «ដើរស្វែងរកសន្តិភាពដោយជើងទទេនៅសៀមរាប ថ្ងៃស្អែកបងប្អូន»។ ការប្រកាសនេះបានធ្វើឱ្យមហាជនជាច្រើនសម្តែងការមិនគាំទ្រគំនិតនេះឡើយ។ មានការលើកឡើងស្រដៀងៗគ្នាជាច្រើនថាគួរតែយកពេលវេលានេះរៀបចំអីវ៉ាន់សម្រាប់ជួយជនភៀសសឹកពីព្រោះស្ថានការណ៍ពេលនេះគឺជាចាំបាច់ជាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5HJFTzCgfqwUDMwRxOzWrhi2mjrpPzCxFfmKYI2D8BkYiej2ZZR3PGmq-YQ3sZwWVBANGq_qDWN6kr3VCB61mrPucDks6eEjlzcslh2wdrkI6TPABhfPkhKWQFeUohXMTi2j8myxQx7l94D9kkmslksVMStvSXCfPke6matUwThLwdhe-U1S9M7-vljnp/s2048/image_2025-12-13_14-34-32.png
អ្នកលេងបណ្តាញសង្គមផ្សេងទៀតថា ទោះបីជាដើរដោយជើងទទេ ឬដោះសំលៀកបំពាក់ទៀតក៏មិនអាចជួយអ្វីបានឡើយព្រោះតែសម្តីរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ថៃមិនស្តាប់ផង។ លើសពីនេះទៀតគឺអាចជៀសវាងកុំឱ្យមានបញ្ហាសុខភាពនៅក្នុងកាលៈទេសៈនេះ និងកុំឱ្យមានភាពកកស្ទះក្នុងការធ្វើដំណើររបស់រថយន្តដឹកស្បៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhq7AUHvegMtlKJiz0MmDrmO1bL1PUgwDubLzNgkdhe3IoDsjrYjuKHUbkUJffBxjdOIHoBi9dBLUujtMboDUOGiDtLgisgB9bE-pV3TB7mC-XBlYem1btQVsWEOHbBa7GOvUKj9PPlrZ5iI2K4o0kL8CNi4tQoz-B6Kw8iqa6pjuPNCmkmCnbFDr9batg/s836/image_2025-12-13_14-34-32%20(2).png

ជាមួយនឹងការស្នើសុំឱ្យ នី មុន្នីនាថ បញ្ឈប់សកម្មភាពដើរជើងទទេដើម្បីស្វែករកសន្តិភាព មហាជនក៏ទទួលស្គាល់ថាកន្លងមកតារាសម្តែងរូបនេះបានជួយដល់សង្គមជាច្រើនខណៈពេលនេះក៏កំពុងជួយដល់ជនភៀសសឹក ប៉ុន្តែគម្រោងដែលនាងចង់ធ្វើនៅថ្ងៃទី១៤ ធ្នូ ស្ថិតនៅទីតាំងខេត្តសៀមរាបពួកគេពុំគាំទ្រឡើយ៕