រាជធានីភ្នំពេញ៖ ក្រោយបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឲ្យមេដឹកនាំទាំងពីរ ទាញយកព័ត៌មានក៏ដូចជារូបភាពពីផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតីនៅលើទំព័រហ្វេសប៊ុក។

នាព្រឹកថ្ងៃសៅរិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីអោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយអោយភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។ 
ក្នុងឱកាសនោះ សម្ដេចបានថ្លែងអំណរគុណឯកឧត្ដមទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ និងបង្ហាញពីជំហររបស់កម្ពុជាថា តែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration) ជានិច្ច។ .jpg)
ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ សម្ដេចធិបតីបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។.jpg)
លោកបានគូសបញ្ជាក់ថា វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។
គួរជម្រាបថា បន្ទាប់ពីបានសន្ទនាគ្នាតាមទូរស័ព្ទរួចរាល់ លោកដូ ណាល់ត្រាំ បានជំរុញឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់ការបាញ់គ្នានៅល្ងាចនេះ ម៉ោងនៅអាមេរិក ត្រូវនឹងព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ម៉ោងនៅកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ ភាគីថៃនៅតែប្រកាន់ជំហរចចេសមិនព្រមបញ្ចប់ការបង្ហូរឈា.មជាដាច់ខាត ដោយនាព្រឹកថ្ងៃទី១៣ មុននេះបន្តិច ពួកគេបានប្រើប្រាស់យន្តហោះ F16 មកទម្លាក់គ្រាប់បែ.កនៅស្ពានមេទឹក ខេត្តពោធិ៍សាត់ បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕










