Home តារាជាតិ សឹក សិលា ចេញវីដេអូមួយនេះធ្វើឱ្យមហាជនសរសើរនិងគាំទ្រច្រើន

សឹក សិលា ចេញវីដេអូមួយនេះធ្វើឱ្យមហាជនសរសើរនិងគាំទ្រច្រើន

96
0

មួយរយៈចុងក្រោយនេះរឿងរ៉ាវសិស្សមួយចំនួនមិនឱ្យតម្លៃគ្រូបង្រៀនបានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើចាប់តាំងពីអ្នកធ្វើវីដេអូ រ៉ាឌី រហូតដល់ គ្រីស ឌីណា។ ជុំវិញអ្នកមួយចំនួនមើលរំលងពីគុណតម្លៃរបស់គ្រូបង្រៀន សឹក សិលា ដែលជាអ្នកធ្វើវីដេអូនិងជាអ្នកលក់អនឡាញមួយរូបបានចេញវីដេអូមួយធ្វើឱ្យមានមតិជាច្រើនបង្ហាញការគាំទ្រលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIVAQ_7YD3fFEThrnooxGmi6t5u46SL4AQKXZlRFDNZue6iFLeVqm6v9_jgkmmM96KB9H2mgiM9FAmCJDCzfgdzgc3swvYrBWnkvQ2SnyAfTCien45VbXa6qtALlkuhV1HshGYlWtbw3MC9epTFOwpeQvwZD0zp6azWJprQH7MggzBuwgxyVqtFTYor2o/s1440/image_2026-06-30_10-19-01.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIVAQ_7YD3fFEThrnooxGmi6t5u46SL4AQKXZlRFDNZue6iFLeVqm6v9_jgkmmM96KB9H2mgiM9FAmCJDCzfgdzgc3swvYrBWnkvQ2SnyAfTCien45VbXa6qtALlkuhV1HshGYlWtbw3MC9epTFOwpeQvwZD0zp6azWJprQH7MggzBuwgxyVqtFTYor2o/s1440/image_2026-06-30_10-19-01.png
នៅយប់ថ្ងៃទី២៨ ខែមិថុនា សឹក សិលា បានបង្ហោះវីដេអូមួយដោយដាក់ចំណងជើងថា «មើលងាយគ្រូ មើលងាយម៉ែឪ»។ អ្នកធ្វើវីដេអូរូបនេះបានលើកឡើងថា គ្រូដែលធ្លាប់បង្រៀនយើងអាចមិនឆ្លាតដូចយើងឥឡូវ អាចនឹងមិនរកស៊ីមានដូចយើងឥឡូវ ប៉ុន្តែយើងក៏គ្មានថ្ងៃនេះដែរប្រសិនជាគ្មានគ្រូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBVkktbJm9oTNV0UCCV51ZmYlvjzKcC_b0-hPfCyKPuTb-SUil-68tLaMCGj3qAY3PHq1Nzi0-jU-WhI_kHihPfJ6nKkTPWvUY_VNzA-mW_DQp6uWUaohEckTJC8CmbdudX5bn4JAJgt7PnPH37K6UxM_vzr1SUNYBEBJb5Fnj5mCB53EqfnRhxkosgU/s2048/image_2026-06-30_10-19-03.png

ការលើកឡើងនេះ សឹក សិលា បានបញ្ជាក់ថាលោកនិយាយក្នុងនាមជាសិស្សដែលមិនពូកែ ហើយលោកគ្រូអ្នកគ្រូក៏ពុំសូវជាចូលចិត្តលោកដែរប៉ុន្តែលោកនៅតែឱ្យតម្លៃគ្រូពីព្រោះសីលធម៌ ការរស់នៅក្នុងសង្គម ចំណេះដឹង ក្រៅពីឪពុកម្តាយគឺគ្រូនេះឯងជាអ្នកឱ្យ។ សឹក សិលា ថាទោះបីជាមានលុយ រៀនសូត្រនៅក្រៅប្រទេសក៏ដោយកុំមើលងាយគ្រូ កុំមើលងាយម៉ែឪ នៅពេលគាត់ប្រៀបប្រដៅស្តីថាចង់ឱ្យយើងល្អ ទោះបីជាមិនត្រូវចិត្ត ឬហួសសម័យក៏ដោយមិនត្រូវស៊កសៀតពាក្យសម្តីទៅគាត់វិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9qOPSJAn7ssK9x1iewm14B_411LnQ5qD47gEIYkZmOLjTt1WwvC365ZHUVMKoB5lSwiZWlJfvl2hsOo8vF35lpgcvlKb_E1x9vlDZ6HI8PkpmhjwfLH-1_mvQ76x2FuWgTUZVWX4-80cOd2vC92WBG_1stWC84BULfcrgwzViI0Gy4-RAlbqCcW5ZIng/s1799/image_2026-06-30_10-19-04.png

គូស្នេហ៍ អេណា ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៅពេលលោករកស៊ីមានបានគួរសមទៅលេងអ្នកគ្រូ លោកគ្រូនៅខេត្ត ទោះបីជាគាត់ចូលចិត្តឬមិនចូលចិត្តនៅពេលឮថាលោកទៅលេងគឺរត់មកឱបដោយក្តីរំភើប និងផ្តាំថាមិនបាច់ជូនលុយនោះទេត្រឹមតែការមកលេង ការចងចាំគឺគាត់សប្បាយចិត្តត្រេកអរទៅហើយ។ សឹក សិលា ថាមានលោកគ្រូអ្នកគ្រូខ្លះមិនចូលចិត្តលោកទេ ប៉ុន្តែយ៉ាងណាទឹកចិត្តរបស់គាត់នៅតែជូនពរ និងចង់ឃើញពីការរីកចម្រើនរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGx14XcazxrD8GaurNvnBdQTJ6uft16TCZHsjpUu-rX1CPyMJTQTBUnnzAruFLPHZ08E2GPliHDM-N_Tm-VaH20uqcGALNOG1bDCGIXIhwNovHQY8jl_crC8F9lYvvaoQlDk4epvZvX9UfRcLmolQ82RRbjgnR4YsCuBK2FwdXpY3pMSrUBzZaUl_4W4E/s2048/image_2026-06-30_10-19-00.png
អ្នកធ្វើវីដេអូរូបនេះទទួលស្គាល់ថា មិនថាឪពុកម្តាយឬគ្រូបង្រៀននោះទេសុទ្ធតែអាចមានល្អនិងមិនល្អ ដោយពេលខ្លះអាចលំអៀងប៉ុន្តែចុងក្រោយពួកគាត់នៅតែចង់ឃើញយើងរីកចម្រើននិងមានមោទនភាព។ សឹក សិលា ថាយើងមិនអាចនៅក្មេងរហូតហើយប្រាជ្ញារបស់យើងក៏អាចមានកម្រិតទាបជាងក្មេងជំនាន់ក្រោយដែរ ហើយនៅពេលធ្វើជាឪពុកម្តាយគេ កូនអាចឆ្លាតជាងយើងពូកែជាងយើងប្រយ័ត្នតែកូនស៊កសៀតពាក្យសម្តីវិញពេលនោះនឹងដឹងថាឈឺយ៉ាងមិច៕