នៅព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥នេះ យន្តហោះចម្បាំងថៃ F16 បានទម្លាក់គ្រាប់បំបែកកម្ទេចស្ពានមេទឹក ដែលស្ថិតក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ស្ពានជ័យជំនះឬស្ពានមេទឹក ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។
ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។
ស្ពានមេទឹក មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។
ក្រោយរងការកម្ទេចពីយោធាថៃ ក្រសួងសាធារណៈការត្រៀមខ្លួនរួចរាល់ រងចាំតែភ្លើងខៀវពីសមរភូមិមុខប៉ុណ្ណោះ ដើម្បីស្តារស្ពានមេទឹកឡើងវិញ៕










