ការបំផ្លិតបំផ្លាញប្រាង្គប្រាសាទមរតដូនតាខ្មែរពីសំណាក់យោធាថៃបានធ្វើឱ្យប្រជាជនទូទាំងនគរសោកស្តាយឈឺអួលណែនយ៉ាងខ្លាំងនិងទទូចឱ្យ UNESCO ចាត់វិធានការជាបន្ទាន់ចំពោះទង្វើភាគីថៃ។ រូបភាពរបស់លោករៀនថតពីប្រៀបធៀបប្រាសាទតាក្របីមុននិងក្រោយការបំផ្លាញរបស់ថៃបានធ្វើឱ្យ ល្អហួស ឈឺចាប់យ៉ាងខ្លាំងនិងបានដាក់បណ្ដាសាឱ្យប្រទេសថៃជួបនឹងហេតុការណ៍បែកបាក់ខ្ទេចខ្ទី។
.png)
នៅរសៀលថ្ងៃទី១១ ខែធ្នូ ល្អហួស Miss Teen Cambodia 2025 បានបង្ហោះរូបមួយសន្លឹកអមដោយខ្លឹមសារថា «ដណ្តើមមិនបាន មកបំផ្លាញ សៀ..ម ចិត្តខ្មៅឫស្យា ខ្ញុំសូមដាក់បណ្តាសាឱ្យរាល់ការបែកបាក់ ខ្ទេចខ្ទីរបស់ប្រាសាទខ្មែរ សូមឱ្យវិលត្រឡប់តបស្នងទៅប្រទេសរបស់អ្នកឯងវិញ ១ គុណនឹង១០០០០លានដងក្នុងការបែកបាក់ ខ្ទេចខ្ទី ប្រទេស សៀម ក្លាយជាវាលហោស្ថានដែលគ្មានមនុស្សនៅសូម្បីតែ១នាក់ ប្រទេសពោរពេញទៅដោយ ភ្លើង ផ្សែង ផ្ទៃទឹក ព្យុះភ្លៀងរន្ទះ ឆាប់ៗនេះផងចុះ»។
គួរឱ្យដឹងថា ស្របពេលប្រទេសជាតិកំពុងជួបសឹកសង្គ្រាម ល្អហួស ក៏បានប្រកាសមូលនិធិដើម្បីជួយដល់ជនភៀសសឹកនិងកងទ័ពជួរមុខ។ យុវតីរូបនេះក៏បានប្រើប្រាស់សំឡេងរបស់ខ្លួនបញ្ជាក់ទៅកាន់បណ្តាប្រទេសដទៃទៀតពីការឈ្លានពានរបស់ថៃ។ កន្លងមក ល្អហួស បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីប្រើប្រាស់វេទិកាប្រកួត Miss Teen Cambodia និយាយពីការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជានិងទទូចឱ្យដោះលែងកងទ័ពទាំង១៨នាក់ដែលថៃចាប់យកទៅដោយខុសច្បាប់។ មិនត្រឹមតែធ្វើឱ្យប្រទេសថៃក្តៅក្រហាយប៉ុណ្ណោះទេ ល្អហួស បានបញ្ជាក់ថានាងនឹងប្រើប្រាស់សំឡេងរបស់ខ្លួនថែមទៀតនៅពេលតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិ។
កាលពីមុន ល្អហួស ធ្លាប់បាននិយាយថា «សូមឱ្យទឹកភ្នែកប្រជាជនកម្ពុជាក្លាយជាទឹកភ្លៀង លិចលង់ប្រទេសសៀមឱ្យវិនាសអន្តរាយ» ក្រោយមកគាប់ជួនប្រទេសថៃប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងខ្លាំងក្លាពុំធ្លាប់មានពីមុនមក៕










