សូមពិភពលោកថ្កោលទោ.សនូវទង្វើឈ្លានពានដ៏អសីលធម៌ និងសា.ហាវព្រៃ.ផ្សៃរបស់ថៃ! ពេលនេះប្រាសាទតាក្របីដែលបន្សល់ទុកដោយដូនតាខ្មែរមានអាយុកាលខ្ទង់ពាន់ឆ្នាំបានបែ.កបា.ក់ខូចខាតទ្រង់ទ្រាយស្ទើតែទាំងស្រុង ដោយសារការបា.ញ់បំផ្លា.ញ់ពីសំណាក់យោធាថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVhRuIL_pi0jVSpPcUJ8juEcFDh1d_bI2bgfwRVjhCUjkQIRWM8312Dnb6pA6EE-CTLXy7oNIRECA4X6jMP3Xm0hCCGCEpg1pQOeuBC1DMC75yZpgWZMWsd6DMN8aWoAZqexQte8kx4WVPl7fFPB3HPLK9Pdy25vARzN3psx5xzWUgN4aO181uzlFsfEW/s1280/photo_2025-12-11_09-00-16%20(4).jpg

យោងតាមការបង្ហោះរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញឲ្យឃើញពីស្ថានភាពរបស់ប្រាសាទតាក្របី បន្ទាប់ពីការទម្លាក់គ្រាប់មិនឈប់មិនឈររបស់ទាហានឈ្លានពានថៃ ថាមានសភាពមើលសឹងលែងយល់ថាជាប្រាសាទទៅហើយ។

តាមរយៈការបង្ហោះនោះ លោកបានសរសេថា យោធាថៃមិនមែនត្រឹមតែរំលោ.ភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិលនោះទេ យោធាថៃបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក។ យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg544o7Z-HZSa2aNjPNwzsSpCplupD2-FFuj0NNd1z7jvRGfi4aEuK28C-1v_4azZG4gaFhRSJwuWJVqz5mfKd4ESBgr2caNV6DBrTO6CKMo8TAEvWlZKKpMeS5rxG5CNc2D3DUmTFZUFfCaIidllGJTh1KUi2-hS82MmIchLxWnjscG5NgEVOP0KYOOYNv/s1280/photo_2025-12-11_09-00-16%20(3).jpg

ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការបញ្ជាក់ថា កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ថៃបានបង្កហេតុគ្រប់បែបយ៉ាងដើម្បីមួលបង្កាច់និងចោទប្រកាន់កម្ពុជាដើម្បីរកលេសឈ្លានពានកម្ពុជា។

សូមជម្រាបថា ការឈ្លានពានរបស់យោធាថៃ មិនត្រឹមតែបានបំផ្លាញនូវសម្បត្តិវប្បធម៌របស់កម្ពុជាតែមួយមុខនោះទេ ប៉ុន្តែពួកគេក៏បានធ្វើឱ្យកងកម្លាំងទាហាន និងជនស៊ីវិលកម្ពុជាស្លាប់ និងរបួសជាច្រើននាក់ ប៉ះពាល់ដល់ទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXY4mRIsPFKEbkZdx2iCuYYuH8hXAPcx3Y8dV9_kLvUBW_G0d5ZRFUNSafhF1YClsA8b5grEmPlGHeCbm2uIAg-0zs_BglYhtnWIuzuadsRw77XPf8-o-9BnWRwOkfM4nkv-o1Gzq8I69TBJbG7cmU1WoDGFgqpdDguwJrU-zQYr7WYu0PWPvRV_n4zLjT/s1280/photo_2025-12-11_09-00-16%20(5).jpg
តាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជានាព្រឹក ទី១១ ខែធ្នូនេះ ចំនួនជនស៊ីវិលកម្ពុជាដែលស្លា.ប់បានកើនដល់១០នាក់ហើយ ក្នុងនោះក៏មានទារកម្នាក់ផងដែរ និងបង្ករបួសស្នាមដល់មនុស្សជាង ៦០នាក់ផ្សេងទៀត។

បើតាមក្រសួងការពារជាតិ យោធាថៃ គឺនៅតែបន្តសកម្មភាពយ៉ាងគឃ្លើនទន្រ្ទានទឹកដីកម្ពុជាដោយបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដោយគិតចាប់តាំងពីម៉ោង៤ភ្លឺមក យោធាថៃចាប់ផ្តើមការបាញ់ប្រហារចូលទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រប្រាសាទខ្នា ដោយប្រើកាំភ្លើងធំ. បា.ញ់ផ្លោងគ្រាប់ចូលមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ដែលជាមូលដ្ឋានជនសុីចិលរស់នៅសុទ្ធសាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVCM7QsK2Xhz2ivgApGRo2DR83SUSsW7JGXrVeWW4OJvCYJowCt5ZW8HM3jxtdU5qZe0kTbD61F9U58q-QJ4aTsEoQydWdPOTZFQYks6rvbByYPIwF0V35Xh267qaeJ9r2A-wA958mFF2LaV7-bSTmK7tMXTpcNy66p-xrm4hKwbBzAmbvItgdsDzg9kkf/s1280/photo_2025-12-11_10-06-20.jpg

កម្ពុជាចាត់ទុកសកម្មភាពនេះ គឺជាការវាយប្រហារដ៏កំរោល មិនរើសគោលដៅរបស់យោធាថៃ ដែលជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕