ប្រទេសថៃ៖ ប្រទេសថៃបានបញ្ជាឱ្យមានការបិទព្រំដែនជាបណ្ដោះអាសន្នជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីការវា.យប្រហារនៅក្នុងប្រទេសរវាងយោធា និងក្រុមប្រឆាំងបានរាលដាលឆ្លងដល់ទឹកដីថៃ បណ្ដាលឲ្យជនសុីវិល៤នាក់បានរងរបួស និងខូចខាតផ្ទះសម្បែងរបស់ប្រជាជនខ្លួន។ នេះបើតាមការចុះផ្សាយរសបស់សារព័ត៌មានក្នុងស្រុករបស់ថៃ។

យោងតាមលិខិតរបស់ក្រសួងការពារជាតិថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ស្ថានភាពចលាចលនៅតាមតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខេត្ត Mae Sot របស់មីយ៉ាន់ម៉ា និងខេត្ត Tak ប្រទេសថៃ ថាបាននិងកំពុងមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងជនជាតិភាគតិច ឬក្រុមប្រឆាំង។.jpg)
ដូច្នេះដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់រាល់ការគាំទ្រឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលអាចរំខានដល់ការប្រយុទ្ធគ្នា និងដើម្បីការពារអាយុជីវិតរបស់ប្រជាជន កងទ័ព Naresuan និងភ្នាក់ងារសន្តិសុខក្នុងតំបន់របស់ថៃ បានសម្រេចចិត្តផ្អាកការធ្វើសកម្មភាពនាំចេញ-នាំចូលទំនិញតាមផ្លូវគោកត្រង់ច្រកព្រំដែនក្នុងស្រុក Ramat Song, Maet Yang និង Umphang ខេត្តតាក ប្រទេសថៃ រយៈពេល៧ថ្ងៃជាបណ្ដោះអាសន្ន ឬរហូតដល់ស្ថានភាពប្រសើរឡើងវិញជាមុនសិន។
គួរជម្រាបថា ការប្រកាសបិទច្រកព្រំដែនរបស់ថៃជាមួយមីយ៉ាន់ម៉ាដូចខាងលើនេះ ធ្វើឡើងក្រោយពេលដែលគ្រាប់កាំភ្លើងធំធុនធ្ងន់ចំនួន ៥គ្រាប់ របស់យោធាមីយ៉ាន់ម៉ាដែលកំណត់គោលដៅវា.យប្រហារលើក្រុមប្រឆាំង បែរជាធ្លាក់ចំមូលដ្ឋានជនសុីវិលថៃបណ្ដាលឲ្យរងរបួសចំនួន ៤នាក់ទៅវិញ។ ហើយភ្លាមៗយោធាថៃ ក៏មានការបា.ញ់តបតទៅកាន់មីយ៉ាន់ម៉ាចំនួន ៤គ្រាប់ ដើម្បីជាការព្រ.មានផងដែរ។
ប៉ុន្តែដោយសារតែមីយ៉ាន់ម៉ានៅតែមិនខ្វាយខ្វល់ក្នុងការឆ្លើយតបជាមួយនឹងការគំរាមរបស់ថៃ ក៏ដូចជាការមើលឃើញថាស្ថានភាពប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាម៉ាមិនមានការថមថយ ដូច្នេះជម្រើសដ៏ល្អរបស់ថៃនៅពេលនេះ គឺមានតែដកថយហើយបិទព្រំដែនជាមួយមីយ៉ាន់មួយរយៈពេលសិន ដើម្បីចៀសវាងការប៉ះទង្គិចគ្នាបន្ថែមទៀតជាមួយមីយ៉ាន់ម៉ា ស្របពេលដែលស្ថានភាពទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជិតខាងដទៃទៀតក៏មិនសូវជាល្អប៉ុន្មាន៕










