ប្រទេសថៃ៖ ប្រទេសថៃបានបញ្ជាឱ្យមានការបិទព្រំដែនជាបណ្ដោះអាសន្នជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីការវា.យប្រហារនៅក្នុងប្រទេសរវាងយោធា និងក្រុមប្រឆាំងបានរាលដាលឆ្លងដល់ទឹកដីថៃ បណ្ដាលឲ្យជនសុីវិល៤នាក់បានរងរបួស និងខូចខាតផ្ទះសម្បែងរបស់ប្រជាជនខ្លួន។ នេះបើតាមការចុះផ្សាយរសបស់សារព័ត៌មានក្នុងស្រុករបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3iDwbNrxYU7WZYNSU-721YG2tNnb-G6-S3mw2xJLVw2b0mNU05tBnSU15H7SWtFBgYXiK7FK2PmUnw5TUCUKlPS0wSw-VaTnUueHhOznX1LckW96Ewb7j_0nASKG2B_1TXbBk89aW6YAO6aObA2SMQAGDtADArMxhG2BZiTbLxNB0csVK5ckG3Nq5yHPo/s1080/photo_2025-12-01_16-10-34.jpg
យោងតាមលិខិតរបស់ក្រសួងការពារជាតិថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ស្ថានភាពចលាចលនៅតាមតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខេត្ត Mae Sot របស់មីយ៉ាន់ម៉ា និងខេត្ត Tak ប្រទេសថៃ ថាបាននិងកំពុងមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងជនជាតិភាគតិច ឬក្រុមប្រឆាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5omCQHXoJQ_sUQsPqyTwj-iHSTqZfjLy7CMztI5RMiPtxMu3su4GOf7DkgI2-ujCviKtiHHr86dqCcQaUnjvUz4iIo9MXGgfsmipxfUMWJRxLqDTAR9wK7fjcDiKD8tQUJGpShwSX_GszEQj6VH6GdsTcaVspCCPrC09mltMvPcqq300zavDAd4d30BXl/s1280/photo_2025-12-01_16-10-34%20(2).jpg

ដូច្នេះដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់រាល់ការគាំទ្រឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលអាចរំខានដល់ការប្រយុទ្ធគ្នា និងដើម្បីការពារអាយុជីវិតរបស់ប្រជាជន កងទ័ព Naresuan និងភ្នាក់ងារសន្តិសុខក្នុងតំបន់របស់ថៃ បានសម្រេចចិត្តផ្អាកការធ្វើសកម្មភាពនាំចេញ-នាំចូលទំនិញតាមផ្លូវគោកត្រង់ច្រកព្រំដែនក្នុងស្រុក Ramat Song, Maet Yang និង Umphang ខេត្តតាក ប្រទេសថៃ រយៈពេល៧ថ្ងៃជាបណ្ដោះអាសន្ន ឬរហូតដល់ស្ថានភាពប្រសើរឡើងវិញជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfXInd61BM9jcfA7Vvftye3N6c4DgK63k6Lo2DUVLniLGyZpZz_tDze3psrfKRfrzLhlTGGWaGETi8j0zeFG033DbkjyuGxI7u3g_ibnOcqLTJ1eK_uPhZmcnLSrlvW1QeMKXpcDc9mN4hPAybaMpAm3fcpLMF4c8OW3W3DuO1s1WDmE7TN8e534yz58aD/s770/photo_2025-12-01_16-10-35.jpg

គួរជម្រាបថា ការប្រកាសបិទច្រកព្រំដែនរបស់ថៃជាមួយមីយ៉ាន់ម៉ាដូចខាងលើនេះ ធ្វើឡើងក្រោយពេលដែលគ្រាប់កាំភ្លើងធំធុនធ្ងន់ចំនួន ៥គ្រាប់ របស់យោធាមីយ៉ាន់ម៉ាដែលកំណត់គោលដៅវា.យប្រហារលើក្រុមប្រឆាំង បែរជាធ្លាក់ចំមូលដ្ឋានជនសុីវិលថៃបណ្ដាលឲ្យរងរបួសចំនួន ៤នាក់ទៅវិញ។ ហើយភ្លាមៗយោធាថៃ ក៏មានការបា.ញ់តបតទៅកាន់មីយ៉ាន់ម៉ាចំនួន ៤គ្រាប់ ដើម្បីជាការព្រ.មានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKuCvuBlzBgcmMnjThezXMeJfVJd-KgNdmniSQ_zJVqF2ZUGgF0n3G8Asxu__ByTGahl6Twj-2Dxm3oS5JNa__nRPwoAXFytS6x0vtlNcBLpfh-gwGkvDKmui93I4sQw47Vq5N53JxeucKnCe93HPh7co7mRkRXgjjsXxuO2K7_FVHUffR1VqxL9k0E4Ou/s2000/image_2025-12-01_16-31-11.png

ប៉ុន្តែដោយសារតែមីយ៉ាន់ម៉ានៅតែមិនខ្វាយខ្វល់ក្នុងការឆ្លើយតបជាមួយនឹងការគំរាមរបស់ថៃ ក៏ដូចជាការមើលឃើញថាស្ថានភាពប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាម៉ាមិនមានការថមថយ ដូច្នេះជម្រើសដ៏ល្អរបស់ថៃនៅពេលនេះ គឺមានតែដកថយហើយបិទព្រំដែនជាមួយមីយ៉ាន់មួយរយៈពេលសិន ដើម្បីចៀសវាងការប៉ះទង្គិចគ្នាបន្ថែមទៀតជាមួយមីយ៉ាន់ម៉ា ស្របពេលដែលស្ថានភាពទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជិតខាងដទៃទៀតក៏មិនសូវជាល្អប៉ុន្មាន៕