ទីក្រុងបាងកក៖ ប្រទេសថៃកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងជុំវិញវិបត្តិអាកាសធាតុដែលកំពុងកើនឡើង នាំមកនូវគ្រោះធម្មជាតិធ្ងន់ធ្ងរដែលកំពុងបន្តរំខានដល់ជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ និងគំរាមកំហែងដល់ទស្សនវិស័យរយៈពេលវែង ដោយបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពសេដ្ឋកិច្ចនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuq6PSNLYxMUwBGrg2QLC4Pi2tkqH9PIbC135fPH_KrpcNzT7OjdIuvAtkL3FNhc-6yVrG85N-kGmVOeYKB9fQf9dgIhvi32x2sMQ9PRr_5oB1YNgCvL8PazGviWv6mynLqN7BwG0H8XOfTxhjD0N-T0GY0q1VZ4zvI_AQWbz6rU29kpvTAJAkOknC8UbU/s1280/photo_2025-11-28_14-00-29.jpg

យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងស្រុកហាតយ៉ៃ ខេត្តសុងក្លា កាលពីថ្មីៗនេះ បានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងការបាត់បង់ជីវិតយ៉ាងច្រើន។ ក្រៅពីគ្រោះទឹកជំនន់នេះ ប្រទេសថៃក៏បានជួបប្រទះនឹងគ្រោះរាំងស្ងួត និងសីតុណ្ហភាពកើនឡើងខ្ពស់ ដែលបណ្ដាលឲ្យប៉ះពាល់ដល់គ្រប់វិស័យ ចាប់ពីកសិកម្មរហូតដល់ទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7o3PP2oMbGYNMDnugJJ1FFYGcetn8b3O8j0Oufk2j7JBINOK4b77_zXSbh4LiEu-X7rsFgMJKBL7DhVQ_tnSS8iiDkKSPnAFRlblkyHVT6H9GNlfS2JuaYo6-YbUzQJ4fkxHhBbyjRtgXkUhx33oi5CPRrrppX-kzSzzYqb9XJDQLE2NOYOxmAUSfZm_g/s1280/photo_2025-11-28_14-00-30.jpg

គួរបញ្ជាក់ថា ទឹកជំនន់ដ៏កា.ចសា.ហាវនៅក្នុងខេត្តភាគខាងត្បូងរបស់ប្រទេសថៃ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ពលរដ្ឋបាត់បង់ជីវិត ផ្ទះសម្បែង ដីស្រែចម្ការ និងខ្លះប្រឈមនឹងភាពគ្មានការងារធ្វើ ជាងនេះទៅទៀតសកម្មភាពអាជីវកម្មជាច្រើនត្រូវបានផ្អាកដំណើរការ រីឯខ្លះទៀតត្រូវបិទចោលទាំងស្រុងតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFsFFwcB_jNbq4nUFCdNEL4PugRzk9oTKRxpwb8jhv4Hrdr_nHqkMy9f8dUpspc0iEF9Wi-zlgTLdInfP-ryMqyf8BTbXzgJkxOLtcORImFpQc4KXCRCKXRYw9zF6GSv09iYNYgW9q_sw1KZUxqMR4ksVXcEi-ctmB_yqzvic6NapkPCrgWKfbpUo5eqcd/s1280/photo_2025-11-28_13-55-27.jpg

ទន្ទឹមនឹងនេះ ស្ថានភាពភ្លៀងធ្លាក់ដែលមិនអាចទាយទុកជាមុនបាន និងលក្ខខណ្ឌធាតុអាកាសក្ដៅខ្លាំងពេក បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកសិកកម្ម កាត់បន្ថយទិន្នផលដំណាំ និងជំរុញឱ្យថ្លៃដើមផលិតកម្មកើនឡើងខ្ពស់ ជាហេតុនាំឲ្យកសិករជំពាក់បំណុលវ័ណ្ឌករ។ ការរំខានទាក់ទងនឹងអាកាសធាតុទាំងនេះ ក៏កំពុងតែដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើកសិកម្ម និងផលិតកម្មផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix_03YrfP_vgrlv5FkSK1OaVRWdzqMegnKh4NVDIPXczmaGjGXPUtlYxGZr7i3psPzfSrerDpSJsNp1sb1UI9n0QNialB20hHufVYU4j1om6kElFg2v7aZnqSXPvhnM6f9BCvgshEy7SruXPrNagEe6gQ5odeUCX5C10xc7yUhY8LqNYGkROIvAA4rxmch/s1280/photo_2025-11-28_13-55-28.jpg

ជាមួយគ្នានេះ អ្នកជំនាញព្រមានថា បើរដ្ឋាភិបាលនៅតែគ្មានយុទ្ធសាស្ត្រសម្របខ្លួន និងកាត់បន្ថយផលប៉ះពាល់ដ៏រឹងមាំមួយទេ ប្រទេសនេះអាចប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ ការខូចខាតដល់ដីស្រែចម្ការ ប្រព័ន្ធដឹកជញ្ជូន និងតំបន់ឆ្នេរសមុទ្រអាចកាន់តែរីកធំឡើង ខណៈដែលឧស្សាហកម្មសំខាន់ៗក៏កំពុងរងការខាតបង់រយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ1S_Z5VTyyrw9gsDtAdcCJPeG7YyhkuIH1Vfh88-zbsa-2bByqciIBoR0QhooiMe-Wf46KGwdNQOXobWLrC4-tbYGPkTHMoaDmSyfv9aie34uq7LTbd6Tejt0cLtUGQ_Zi5Dc8ot7lhV5_V-utvSMojOjpiweXxUQv4wfa6iB0Ov342SHVsS8qUEEGetp/s590/540328742_24827315996854430_4666375067243315911_n.jpg

ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ដែលផ្ដល់នូវចំណូលដ៏សំខានសម្រាប់សេដ្ឋកិច្ចជាតិ ក៏កំពុងរងការគំរាមកំហែងគួរឲ្យកត់សម្គាល់ផងដែរ ដែលនោះបណ្ដាលមកពីភាពមិនប្រាកដប្រជាក្នុងការដឹកនាំប្រទេស រួមទាំងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល នាំឲ្យភ្ញៀវទេសចរបរទេសមកពីតាមបណ្ដារប្រទេសមួយចំនួនលុបចោលដំណើរកម្សាន្តរបស់ពួកគេមកកាន់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDGlS9uMyFbsqHB4MXu5TAaTq9OUsQzjbUp1s0eCozyHdWmWfYe_i02RN5hCswdeq0ap0Lwdsx3_rAqsWgecVnGlZxeP69BIpUcfbnOZac6Ma931NNFo4cjts9OmjrE2DvCqigm96rpFKrCwCqyauCFPhYqPPS1N7ipdgXv7DugJVlyZCgr1PNg-2m5Plj/s1200/image_2025-12-01_16-11-27.png

អាស្រ័យហេតុនេះហើយ ទើបបានជារដ្ឋាភិបាលថៃ ខិតខំរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងស្ដារស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានការដាំក្បាលចុះនេះឲ្យងើបឡើងមកវិញ ដោយមានទាំងការប្រើប្រាស់វិធានការដោះស្រាយសម្រាប់រយៈពេលខ្លី និងរយៈពេលវែង៕