ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ដោយមិនបានមើលពីកាលបរិច្ឆេទច្បាស់លាស់ សរសេររិះគន់ទាំងទទឹងទិសថាបង្ហោះវីដេអូរាំរែកក្នុងពេលដែលថៃវាយប្រហារមកលើប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ6Z11teo2tKyI1TscDcBKrqUp19S85rtWald_1j6SeY6pgRtM0lNXzhzenWem5exudrpvtExu5yMCWhqKltr-J6X05myloazhdKQMNzO7y4JNLJZ8ikfhBe7MQwbpAZU7Q6_6tDKZlLnPDhftX6tfmApy3smAbun75RDyETE5hgiO8-OuSeePPlMcDgYT/s2048/image_2025-11-10_16-23-35.png

នៅវេលាម៉ោងជិត២រសៀលថ្ងៃទី១២ ខែវិច្ឆិកា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូ Trend មួយនៅលើបណ្តាញសង្គមនៃបទចម្រៀង «CHANEL» របស់ តារាចម្រៀង Tyla ដែលកំពុងតែក្តោបក្តាប់និន្នាការទូទាំងពិភពលោក។ ទោះយ៉ាងណា វីដេអូមួយនេះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចូលមកបញ្ចេញមតិរិះគន់ថានាងមិនយល់កាលៈទេសៈបង្ហោះវីដេអូរាំរែកស្របពេលយោធាថៃវាយប្រហារមកលើពលរដ្ឋស្លូតត្រង់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBxq7pMRKFx-DiWoqetVUbH-cSwkhlsbNXfp99heM7fZoqGlPdxzdMCNJkE_95rtwKhxXFesTMyM23I4U-5yK3NMankhwTcc5avSwse9hkQiuuB6rk-CSmNSxMOHB-DybRKghJzE1zIrEkiP61oQhKx4d7B89xWthdT45mP79YIEXDp3rTQwB2IwXvqbO/s2048/image_2025-11-10_16-23-36%20(2).png

មតិទាំងនោះបានរិះគន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា «ប្រទេសជាតិកំពុងជួបបញ្ហា មកបែកស្លុយស្អី ?, នាងអើយហេតុអីមិនសូវដឹងអីចឹង ជាតិសាសន៍ខ្មែរកំពុងហូរទឹកភ្នែកតែនាងរាំលេងសប្បាយទៅវិញ។ , គេកំពុងបាញ់គ្នាស៊ីសខ្ចូត, ជាលើកទី៣ប្រទេសមានរឿង ចេញមករាំអីណា…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYfy1tc2EAIwCwHINQL4-E5qsiNbZ9zhTic2i_W6PXzHlDn8szfgmG4fRqG8K5fOB2JWXdLDha0WABtFSvBEjHi2F9JLSeFm9WG3bWl3izohvdTNUqtZuOl26FPw34YrfkqYCBtD9aDXHtaE1FdyQ2es52yqZ569QuB7dQ7cGtFKvYdTZwxcIsSU2DucYi/s2048/image_2025-11-10_16-23-39.png

យ៉ាងណាមិញ ពាក្យរិះគន់ទាំងនេះត្រូវចាត់ទុកថាមិនសមហេតុផលនោះទេ ខណៈពេលដែល ហេតុការណ៍ដែលយោធាថៃវាយប្រហារមកលើពលរដ្ឋខ្មែរនៅវេលាម៉ោងជិត៤រសៀល ខណៈដែលនាងបង្ហោះវីដេអូខាងលើនេះនៅម៉ោងជិត២រសៀល។ នេះមានន័យថាអ្នកសរសេររិះគន់នោះគឺមិនបានពិនិត្យមើលមើលម៉ោងឱ្យបានច្បាស់លាស់ យល់ច្រឡំមកកាន់បវរកញ្ញារូបនេះ។ជាមួយគ្នានេះ នៅពេលដែលសកម្មភាពដ៏អាក្រក់របស់ថៃធ្វើមកលើកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញទាំងសំណេរនិងវីដេអូបញ្ជាក់ថាថៃជាអ្នកបាញ់ប្រហារមកលើពលរដ្ឋខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR2OZtwoVQ68TCl454rcnCwHcONychcUN-dNY7kGiBUhpOXw2lioWQzxisE3D5WGLwKeakSsNjsZ2Macm8ZvFRV_OKfXLO6Xqv_2kG_meXIPt1To9eX8V4_3vZMjxlzs3plDREENNetuyjOwR5gZ6Ps6xYLV9wljmsKPLtFTTVaDTnr972_3uwrYQODEB4/s1280/photo_2025-11-14_10-09-55.jpg

ការរិះគន់ដោយមិនបានពិចារណានេះទំនងកើតឡើងដោយសារតែកាលពីខែចុងខែឧសភា កន្លងទៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី រងការរិះគន់ចាស់ដៃនៅពេលនាងរាំតាម Trend បទរបស់ Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK ដោយសារប្រទេសទាំងពីរមានជម្លោះផ្ទុះអាវុធដាក់គ្នានៅតាមបន្ទាត់ព្រំដែន៕