ទីក្រុងបាងកក៖ រដ្ឋាភិបាលថៃ បានធ្វើការដកសញ្ជាតិថៃ ចេញពីកូនទាំង ៣ របស់ឧកញ៉ា កុក អាន ដោយថាពួកគេបានបន្លំជាកូនរបស់ឪពុកម្ដាយជនជាតិថៃ និង កើតនៅសៀម ។ ការដកសញ្ជាតិនេះ នឹងអនុញ្ញាតអោយអាជ្ញាធរថៃមានសិទ្ធិដកហូតអចលនទ្រព្យទាំងអស់របស់ពួកគេដែលមាននៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។

យោងតាមសេចក្ដីអនុម័តរបស់ក្រសួងមហាផ្ទៃថៃ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងហ្មត់ចត់ លើភាពមិនប្រក្រតីនៃរបៀបដែលកូនទាំងបីរបស់លោកឧកញ៉ា កុក អាន ទទួលបានសញ្ជាតិថៃបានបានរកឃើញថា កូនៗទាំងនោះមិនបានបំពេញតាមតម្រូវការផ្លូវច្បាប់សម្រាប់ការចូលសញ្ជាតិរបស់ថៃនោះទេ ហើយឯកសារមួយចំនួនដែលបានដាក់ជូនក្នុងនាមពួកគេគឺមិនស៊ីសង្វាក់គ្នានឹងច្បាប់សញ្ជាតិថៃឡើយ។
.jpg)
ការស៊ើបអង្កេតលើករណីនេះត្រូវបានធ្វើឡើង ចាប់តាំងសាធារណជនថៃបានងាកទៅចាប់អារម្មណ៍លើសកម្មភាពអាជីវកម្មយ៉ាងទូលំទូលាយរបស់លោកកុក អាន នៅក្នុងប្រទេសថៃ ក៏ដូចជាការចោទប្រកាន់អំពីរបៀបដែលជនបរទេសមួយចំនួនទទួលបានសញ្ជាតិថៃងាយៗតាមរយៈបណ្តាញគួរឱ្យសង្ស័យ។.jpg)
ក្រសួងមហាផ្ទៃថៃ បានអះអាងថា ជុំវិញសញ្ជាតិរបស់កូនលោក កុក អាន ដែលត្រូវបានលុបចោលនៅពេលនេះ គឺស្របតាមមាត្រា 23 នៃច្បាប់សញ្ជាតិថៃ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលលុបចោលសញ្ជាតិដែលទទួលបានតាមរយៈការក្លែងបន្លំ។ យ៉ាងណាមន្ត្រីថៃបានសង្កត់ធ្ងន់ថា នេះគឺជានីតិវិធីផ្លូវច្បាប់ មិនពាក់ព័ន្ធសកម្មភាពនយោបាយទេ ហើយក៏មិនប៉ះពាល់ដល់សមាជិកគ្រួសារផ្សេងទៀតទេ រួមទាំងឧកញ៉ាខ្លួនឯងផងដែរ។.jpg)
ក្រសួងក៏បានកត់សម្គាល់ផងដែរថា ការដកហូតសញ្ជាតិមិនកើតឡើងញឹកញាប់ទេ ហើយត្រូវតែអនុវត្តតាមដំណើរការផ្លូវច្បាប់យ៉ាងហ្មត់ចត់ដូចក្នុងករណីនេះ ដែលវានឹងផ្ដល់ភាពរឹងមាំគ្រប់គ្រាន់ដើម្បីធានាឱ្យមាននូវសកម្មភាពផ្លូវការ។ អាជ្ញាធរថៃបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តចាត់វិធានការលើករណីស្រដៀងគ្នា ប្រសិនបើការស៊ើបអង្កេតនាពេលអនាគតរកឃើញករណីផ្សេងទៀតនៃការក្លែងបន្លំសញ្ជាតិបែបនេះ។

ករណីនេះបានទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងច្រើនទាំងនៅក្នុងប្រទេសថៃ និងកម្ពុជា ដែលជំរុញឱ្យមានការសន្ទនាកាន់តែទូលំទូលាយអំពីរបៀបដែលជនជាតិបរទេសដែលមានទ្រព្យសម្បត្តិ និងសិទ្ធិអំណាចទទួលបានសញ្ជាតិ និងសង្ស័យពីការការពារផ្នែកច្បាប់បច្ចុប្បន្ន ថាមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការអនុវត្តដែលខុសគោលការណ៍ដែរឬអត់៕










