Home តារាជាតិ តារាចម្រៀង បាន មុន្នីល័ក្ខ ច្រានចោលទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់

តារាចម្រៀង បាន មុន្នីល័ក្ខ ច្រានចោលទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់

89
0

តារាចម្រៀង បាន មុន្នីល័ក្ខ បានប្រកាសជាសាធារណៈច្រានចោលនូវការចោទប្រកាន់ពីអ្នកលេងបណ្តាញសង្គមម្នាក់ដែលបង្ហាញថាមានទំនាក់ទំនងស្នេហាជាមួយនាង។ តារាចម្រៀងរូបនេះថែមទាំងបញ្ជាក់ថារូបនាងពុំដែលស្គាល់បុរសរូបនេះទេហើយប្រសិនបើនៅតែបង្ហោះមិនពិតបែបនេះនាងនឹងធ្វើទៅតាមចំណាត់ការផ្លូវច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOhCklvheFIN76eCyFj5j5AkUrUdS7o1Ga0usP_oWz4GcWkyfwWZr5k1WRNnNDb-Oz0qyi9CCtbJ3FU-4F8CKEbHn2wFM8ABIiJ8b79USt8Eu6L_8QP3B0pBBahfr2XFU0eOmm6yNSNwpzq7YL6si92P4fA0yokhfmx-bY7Km8e08NdRtkx7hFdZ07PZY/s960/image_2026-07-25_09-02-28.png
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា តារាចម្រៀងក្នុងទ្រនំថោនកញ្ញា បាន មុន្នីល័ក្ខ បានប្រកាសថា គណនីហ្វេកប៊ុកឈ្មោះ «Sokhom Penn» ដែលបានយករូបថតរបស់នាងទៅបង្ហោះនិងសរសេរខ្លឹមសារប្រឌិតបង្កើតរឿងមិនពិតថាមានទំនាក់ទំនងស្នេហា ឬជាគូស្នេហ៍ជាមួយរូបនាង។ តារាចម្រៀងរូបនេះបានបញ្ជាក់ថានាងនិងបុរសក្នុងរូបភាពនេះមិនដែលស្គាល់គ្នាតាំងពីមុនមកទេ ហើយក៏គ្មានទំនាក់ទំនងអ្វីដែរ ។ ការសរសេរ និងយករូបភាពនាងទៅបង្ហោះ គឺជារឿងមិនពិតទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ថ្លៃថ្នូរ និងអារម្មណ៍របស់នាងព្រមទាំងធ្វើឱ្យមហាជនមានការយល់ច្រឡំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Zbp1Me_KLM_w2qqt7i9R-i62naRiMOT0VkLP3vFl45Q9eO5pv64nynGLq9RhPm6WD7-bxf_9UiF8OjwJ8KV99Nf0fVtMmpOLQws_k25SB7HGeCbnTjw8gpKmwFFaEChSD7F0YcU3ZI9X7DVKl-oRujiJVg8Lqe1NtQ2oPth0mNmk_vxb-5qbyjf7aZY/s2048/image_2026-07-25_09-02-24%20(2).png
មុននឹងឈានដល់ការបញ្ជាក់ជាសាធារណៈបែបនេះ បាន មុន្នីល័ក្ខ ថារូបនាងធ្លាប់បានទាក់ទងគណនីនេះស្នើឱ្យលុបនិងបញ្ឈប់សកម្មភាពនេះប៉ុន្តែការប្រព្រឹត្តនៅតែបន្ត។ ជាមួយគ្នានេះ តារាចម្រៀង បាន មុន្នីល័ក្ខ បានសំណូមពរដល់គ្រួសារឬសាច់ញាតិជួយអន្តរាគមន៍ ណែនាំ ឬមើលថែទាំគាត់ផង ប្រសិនជានៅក្នុងករណីមានបញ្ហាសុខភាពស្មារតី ឬអសមត្ថភាពក្នុងការគ្រប់គ្រងសកម្មភាពលើបណ្តាញសង្គម ដើម្បីចៀសវាងការបង្កផលប៉ះពាល់ដល់អ្នកដទៃបន្តទៀតនិងលុបរូបភាពនិងសារប្រឌិតទាំងអស់ជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZxmvfZap2xrXq0zRAYapxN4yZNwmzU68BSIoe0cIJKtHn0iWkaFcj_aVsfwZ1y6Cx1fXxl3se_kzM-_HMfiTLAZZeQrG5l48h4m41e8qa_4j8YeyPfptsJciXJzKy_r9mzQL0KcUxCs5KVz5Z8s5UYDapC5kFBFnRLTepqzfnSGDcYDcISufmCZN1gHk/s1280/image_2026-07-25_09-02-23%20(2).png

តារាចម្រៀងរូបនេះ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាប្រសិនបើនៅតែបន្តសកម្មភាពរំលោភបំពាន និងបង្ហោះព័ត៌មានមិនពិតដែលបង្កការខូចខាតដល់កិត្តិយសនាងទៀតនោះនាងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយមិនលើកលែងឡើយ៕