ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបង្ហើបប្រាប់សារព័ត៌មានថៃថា នៅនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន លោកបានឆ្លៀតអញ្ជើញលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យមកទស្សនកិច្ចនៅប្រទេសថៃ ក្រោយលោកកត់សម្គាល់ឃើញថា គ្មានប្រធានាធិបតីអាមេរិកណាម្នាក់ បានមកទស្សនកិច្ចនៅប្រទេសថៃ អស់រយៈពេលជាងមួយទសវត្សន៍មកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS9HhlBl02_EAbUoBCtPwqU4q5rEwWyGk6ebXMrYXUXYP_gW0icV0Ore2pH1ce3SSgJmeMfIhoA28gTwMHaMPHf-F5_7yc1snvkLEcwzcC29OJuERC8bCo8FPSnTfgGVds-WitTNnW-I9hAx4LAG5AF2GaKJ-IX-4ktwn35TYkoELTrWhAkYG1pmI1B7Wk/s800/photo_2025-10-27_10-40-52.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងអំឡុងពេលជួបជុំអន្តរជាតិថ្មីៗនេះ មេដឹកនាំថៃត្រូវបានគេរាយការណ៍ថា បានអញ្ជើញលោក ត្រាំ ឲ្យមកទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ ដែលជាកាយវិការមួយដែលត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាលទីក្រុងបាងកក ដើម្បីពង្រឹងចំណងមិត្តភាពការទូត និងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF74Gsm4FlNzKHjcZNBEdjoSmg6FgYp6eXZDg8xD4N88yoKf96-63SRz2fzHNMGMZbILlBe0lE5X4vgxKoutnJfLtSRaZ3Yp2S8QdfbA0UVR5hRnTXIfwZe3qyV6E95u3c3BeuKSIHueiucN-Xo-p9GTywdZrS56ZBapp4VVCyCmEmAF51EuBTx9RwLZhG/s1196/photo_2025-10-27_10-40-53.jpg

ក្នុងនោះបើតាមការបញ្ជាក់របស់លោកអានុទីន បានឲ្យដឹងថា វាអស់រយៈពេល១០ឆ្នាំមកហើយ ដែលមិនទាន់មានប្រធានាធិបតីអាមេរិករូបណា បានធ្វើដំណើរមកទស្សនកិច្ចប្រទេសថៃនោះទេ។ ដូច្នេះហើយទើបលោកបានអញ្ជើញលោក ដូណាល់ត្រាំ ឲ្យមកបំពេញទស្សនកិច្ចនៅប្រទេសថៃឲ្យបានម្តង នៅក្នុងឱកាសបានជួបសំណេះសំណាលដោយផ្ទាល់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzUIZoIntkVJIrTRicncT4IDDYH7qANdWgTTc5XEBOySahn32ycuHjrX1Edts2imywTvPlc5sfGcrlu7qXkPNYnPmXIq_Jc4VhAVL_H0SzzAPbJJNBwhaPyVsebegBtMhmBB9M2GEGN5A81I_bQv0S05fHNXpBm_C-zQf6cHB0OfBJP5U267b0isSt8fP/s1280/photo_2025-10-20_10-20-59.jpg

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពេលត្រឡប់មកពីទីក្រុងគូឡាឡាំពួរវិញ វេលាម៉ោង ៣ រសៀល ថ្ងៃអាទិត្យម្សិលមិញ លោកអានុទិនបាននិយាយថា លោកមានឱកាសនិយាយជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដោយក្នុងជំនួបនោះ លោកបានស្នើសុំលោកត្រាំឱ្យគាំទ្រប្រទេសថៃ ក្នុងបញ្ហាពាណិជ្ជកម្ម និងពន្ធគយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLb99A2ZAsE1L8I0wOPQcsAOX14mGmYMz7FxGEbiAtiz9PgviUXVgqC7zXG61xQLrcicrodJB6rvQgq2R_XouCTUAFGCnSrFx3QvJNxFbFYc27rQnBiZaOzYQ6MAZX06eUVCUvG14RRaHmHv5BIh-j7Mp07-IpyV8xiH7wd-vfQK4Ekt4ne36PdZwvzmYb/s1498/image_2025-10-23_08-55-38.png

បន្ថែមពីនោះ លោក អានុទីន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃមានគោលបំណងពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយសហរដ្ឋអាមេរិក ជាពិសេសទៅលើបច្ចេកវិទ្យា កសិកម្ម និងថាមពលកកើតឡើងវិញ។ លោកបាននិយាយថា ប្រទេសថៃកំពុងស្វែងរកការរក្សាទំនាក់ទំនងដែលមានតុល្យភាពជាមួយមហាអំណាចពិភពលោក ដោយធានាថាផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនត្រូវបានការពារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLb99A2ZAsE1L8I0wOPQcsAOX14mGmYMz7FxGEbiAtiz9PgviUXVgqC7zXG61xQLrcicrodJB6rvQgq2R_XouCTUAFGCnSrFx3QvJNxFbFYc27rQnBiZaOzYQ6MAZX06eUVCUvG14RRaHmHv5BIh-j7Mp07-IpyV8xiH7wd-vfQK4Ekt4ne36PdZwvzmYb/s1498/image_2025-10-23_08-55-38.png

សរុបមក ចំពោះការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើ លោក ដូណាល់ត្រាំ មិនបានឆ្លើយតបជាចម្លើយជាក់លាក់ណាមួយនោះទេ ដោយលោកបានត្រឹមលើកឡើងប្រាប់លោក អានុទីនវិញថា លោកយល់ព្រមយកសំណើរការអញ្ជើញនេះទៅពិចារណា ដោយសារលោកមានភារកិច្ចសំខាន់ៗជាច្រើនត្រូវដោះស្រាយតាមកាលវិភាគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTy18LXvaUUnZHbKhcn0recO3pSYcdOLGgG-caYznt2HUVigQ-sM47QNaZeOyq6Tpb7sXxC4TAjl8CpnvZSqra6T2E7KJDfbZhIbP1SMyxMcXZhZ69HuEKqoOM-T3fV4LJue63MNQdRRJ-WKmEPXNWe5TB7bYC3nAQvlY4HxoYgHhbwCGpi_etbSziB-S6/s1200/photo_2025-10-23_14-11-24%20(2).jpg

គួរបញ្ជាក់ដែរថា ប្រធានាធិបតីអាមេរិកចុងក្រោយបង្អស់ដែលបានធ្វើដំណើរមកទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសថៃ គឺលោក បារ៉ាក់ អូបាម៉ា ដោយលោកបានធ្វើដំណើរមកកាលពីខែវិច្ឆិកា ឆ្នាំ២០១២៕