ប្រទេសថៃ ៖ វាបានក្លាយជាទម្លាប់ដែលបុគ្គលណាម្នាក់នៅប្រទេសថៃហ៊ាននិយាយការពិតពីថៃឈ្លានពាន គឺបុគ្គលនោះតែងតែរងការរិះគ.ន់វាយប្រ.ហារយ៉ាងចាស់ដៃពីក្រុមជ្រុលនិយម រហូតបុគ្គលផ្សេងទៀតលែងហ៊ានបញ្ចេញមតិ ទោះដឹងថាកងទ័ពថៃបើកការឈ្លា.នពានកម្ពុជាក្តី ។ លោកស្រី អាំងខាណា នីឡៈផៃជីត សមាជិកព្រឹទ្ធសភាថៃ បានរងការគំរា.មសម្លា.ប់ ក្រោយនិយាយថា ថៃវាយប្រ.ហារកម្ពុជាមុនដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ហើយលោកស្រីបារម្ភពីការបើកសំឡេងរំខានពលរដ្ឋខ្មែរនៅព្រំដែន បែរជារងការថ្កោលទោស គំរា.មបញ្ចប់ជីវិត ដែលធ្វើឱ្យអ្នករាយការណ៍ពិសេស UN បារម្ភពីសុវត្ថិភាពសមាជិកព្រឹទ្ធសភារូបនេះ ។

ថ្មីៗនេះ លោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភាថៃបានដាស់តឿនរដ្ឋាភិបាលរបស់ខ្លួនឱ្យគិតគូរចំពោះសកម្មភាពក្រុមជ្រុលនិយមឡើងវិញ អំពីការបើកសំឡេងផ្សេងៗរំខានសុខភាពផ្លូវកាយ ផ្លូវចិត្តដល់កុមារ ស្ត្រី ចាស់ជរា អ្នកជំងឺ និងជនពិការ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ លោកស្រីបញ្ជាក់ថា សកម្មភាពរបស់ក្រុមជ្រុលនិយមបានបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ និងបំពានគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ តើរដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហានេះជាមួយកម្ពុជាលើឆាកអន្តរជាតិបែបណា បើអន្តរជាតិដឹងរឿងនេះ ។

លោកស្រីបានសរសេរក្នុងបណ្តាញសង្គមពីការបណ្តោយឱ្យ Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបន្លាចដោយការបើកសំឡេងខ្មោចស្រែក សំឡេងយន្តហោះចម្បាំង ឆ្កែលូ ពេលកម្ពុជា-ថៃកំពុងមានជម្លោះ ដែលអាចជាបញ្ហាប្រឈមដល់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃក្នុងការចរចារកដំណោះស្រាយរួមគ្នាជាមួយកម្ពុជា ។ ប៉ុន្តែក្រោយពីលោកស្រីនិយាយការពិតបែរជាសង្គមថៃរិះគន់វាយប្រហារយ៉ាងចាស់ដៃ ថែមទាំងប្រមាថជីវិតលោកស្រីទៀតផង ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) បារម្ភពីសុវត្ថិភាពលោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភាថៃ ក្រោយក្រុមជ្រុលនិយមគំរា.មសម្លា.ប់ ដោយអ្នករាយការណ៍ពិសេសថា លោកស្រីគួរតែទទួលបានការការពារ មិនមែនត្រូវសង្គមថ្កោលទោសទេ ។

កាលពីថ្ងៃទី១៥ ខែតុលា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Mary Lawlor បានសរសេរក្នុងហ្វេសប៊ុកផេកឈ្មោះ «Mary Lawlor UN Special Rapporteur for human rights defenders» ថា លោកស្រីបារម្ភយ៉ាងខ្លាំងពីការគំរាមសម្លា.ប់ និងរិះគន់វាយប្រហារតាមបណ្តាញសង្គមលើលោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភា គឺជាអតីតមន្ត្រីសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិស្ត្រីនៅប្រទេសថៃ ដែលបញ្ចេញមតិការពិត ផ្តល់ភាពយុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស មិនមែនជាឧក្រិដ្ឋកម្មទេ ។ លោកស្រី អាំងខាណា គួរតែទទួលបានការការពារ មិនមែនរងការថ្កោលទោស ។

គួរបញ្ជាក់ថា ពលរដ្ឋថៃនៅភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) បានស្តីបន្ទោសលោកស្រី អាំងខាណា ដែលមិនគាំទ្របុគ្គល កាន់ ចមផ្លាំង Influencer បើកសំឡេងរំខានពលរដ្ឋខ្មែរ ។ ពលរដ្ឋថៃទាំងនេះរិះគន់លោកស្រី អាំងខាណា អង្គុយតែក្នុងម៉ាស៊ីនត្រជាក់ និងចង់ឱ្យចុះពិនិត្យមើលដោយផ្ទាល់ថា តើ កាន់ ចមផ្លាំង ហត់នឿយកម្រិតណាក្នុងការឈ្លានពានទឹកដីកម្ពុជា ។ ពួកគេថែមទាំងគំរាមទម្លាក់លោកស្រីពីតំណែង និងបណ្តេញឱ្យមករស់នៅកម្ពុជា ដោយសារមិនចេះនិយាយលាបពណ៌ ។

កន្លងមក ក្រុមអ្នកនយោបាយមកពីគណបក្សប្រឆាំង ក៏រងការរិះគន់យ៉ាងចាស់ដៃផងដែរពីក្រុមជ្រុលនិយមថៃ គ្រាន់តែសំណូមពរឱ្យរដ្ឋាភិបាលថៃបើកព្រំដែនឡើងវិញដោយសារសេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង គ្មានចំណូល ពលរដ្ឋអត់ឃ្លាន ។ ក្រុមជ្រុលនិយមថៃពុំទទួលស្គាល់ការពិតទេ និងតែងវាយប្រហារអ្នកហ៊ាននិយាយពីថៃឈ្លានពានកម្ពុជា ទើបគ្មានអ្នកហ៊ានបញ្ចេញមតិ ៕