ដូចប្រិយមិត្តជ្រាបមកហើយថា ខ្មែរមួយជីវិត ពុំបានចូលរួមក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងរ៉េបក្រោមការរៀបចំរបស់ផលិតកម្មបារមីនោះទេខុសពីការប្រកួតលើកមុន។ ទោះយ៉ាងណា ដ្បិតតែមិនចូលរួមគម្រោងលើកនេះ ខ្មែរមួយជីវិត បានបង្ហោះអបអរសាទរចំពោះវត្តមាន វីតូ ដែលត្រូវបានជ្រើសរើសធ្វើជា Captain មួយរូបក្នុងកម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLl9B5dnU0rR89dnyzstqN5riONeGPeztMuhHucLFiisVqM72C7Uqm8ze2XxDOt8n0pdTa7QIkHRfhyphenhyphen10HFIoI4YMR2UgEelWl_e8TIu8jZPXKhjK47lmohFYuo8LrXRqlpFer3mxwh1YKL9PUSGsLKKcndEId8YL3OiTzJ9u81KEa6Iqn-DsK_Sho9wLK/s1557/image_2025-10-15_15-23-11.png
នៅថ្ងៃទី១៤ ខ្មែរមួយជីវិត បានបង្ហោះវីដេអូមួយជាមួយនឹង វីតូ អមដោយសេចក្តីសោមនស្សថា «អបអរសាទរប្អូនប្រុស Vito បងមានមោទនភាពចំពោះប្អូនប្រុស ទេពកោសល្យរបស់ប្អូនសមនឹងទទួលបានការទទួលស្គាល់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEo-t9v_eXw4M-fJyMUHRDinYUNuXoFnr-M4fgnbIqM5Qq2MeocIcSKcOpRzT7xA1NLabM3YAh8TX94O0jWgtQeXjqRRRcFLexD5vuJdD0X910MF39MAfrOuPZ2J-92__rWdXi-NmDqfNLcShfgMHb9rKi4JIt0xedXc19BPzf61yClIO9hsLTS06WCUCF/s1920/image_2025-10-15_15-23-16.png

ទទួលបានការអបអរបែបនេះ វីតូ បានចូលទៅខម្មិនលើការបង្ហោះរបស់ ខ្មែរមួយជីវិត ថា «អគុណបង ១០ ដង »។ វីតូ ត្រូវបានពណ៌នាថាលោកគឺមនុស្សដែលមានពហុជំនាញ ដូចជា តារាចម្រៀង អ្នកនិពន្ធ និងអ្នកកែសម្រួលតន្ត្រីជាមួយទេពកោសល្យកម្រិតខ្ពស់មួយរូប។ កាលពីមុនអ្នកទាំងពីរធ្លាប់បានសហការជាមួយគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4DTfVh9cg_z0XB4WakgkRYoq-rg3q-KiErI8RAniKFwYyBYi7ZT3Dmq4tXlCALV2TOZE7yfhQnmfxSx8fZfIJVeypphnVarlqtoMN4Dcomm-N26CGsKF0m92qfT0YJO1x-R2OuO_V5NH689hRzIRFSIJa6Z_tNuBT3R6PirPT6F636SlprQjeFqVA0K52/s1154/photo_2025-10-15_16-42-12.jpg

គួរឱ្យដឹងថា វីតូ បានចូលរួមក្នុងចម្រៀងល្បីៗរបស់ វណ្ណដា មានដូចជា « U KNOW U KNOW» «J+O ZERO III » «BUSINESS CLASS» «NEW LIFE» និងស្នាដៃជាច្រើនទៀត។ សម្រាប់បទចម្រៀងលេចធ្លោរបស់ វីតូ នៅលើទីផ្សារគឺ «ONE SECOND» សហការជាមួយនឹង M-Fatt និងបទ «STILL ZIN II» សហការជាមួយនឹង នរិទ្ធ និងបទមួយចំនួនទៀត។ មិនត្រឹមតែមានស្នាដៃដូចអ្វីដែលបានរៀបរាប់ខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែ វីតូ គឺមានស្នាដៃជាច្រើនទៀតនៅពីក្រោយបទចម្រៀងល្បីៗជាច្រើន៕