សម្ដីអមនុស្សធម៌ និងគ្មានការគិតពិចារណាបែបនេះក៏អាចនិយាយចេញមកកើតដែរ! នាយករដ្ឋមន្រ្តីថៃ លោក Anutin បាននិយាយដោយបើកចំហរថា លោកពិតជាចូលចិត្ត និងស្ងើចសរសើចំពោះសកម្មជន Kan Jomphalang ខ្លាំងណាស់ ដែលបាននឹកឃើញវិធីសាស្រ្តចាក់សម្លេងរំខានដល់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBrhb_8Y6aGIZTZ1Hs98E8lXIvTn5LWQAmCT4Ccim9V_5KBwb_Vuy7Q-XpfAUEEXLfurxTUtd1ukfwIrVeYRYvt1es_dWpk43lomhov2BfJ1-M2Zc5v7ufS07kQkkZn92Vspb3-iqUHWdXMvyYeDBkW641NHGPmrH7SQWaT9PlTgl_uyP2rTaJTUL9wRvG/s1280/photo_2025-10-13_10-23-50%20(2).jpg
បាងកក៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្ដី Anutin Charnvirakul បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា លោកសូមកោតសរសើ និងផ្ដល់ការគោរពចំពោះ Kan Jomphalang ដែលថ្មីៗនេះបានប្រើ ‘សំឡេងខ្មោចលង’ ដើម្បីរំខានប្រជាជនកម្ពុជា។ លោក Anutin ភ្ញាក់ផ្អើលដែលមនុស្សម្នាក់អាចជួយមនុស្សបានច្រើនជាងរដ្ឋ។ លោកទទូចថា គ្មានជនជាតិថៃណាម្នាក់ចូលចិត្តអ្នកឈ្លានពាននោះទេ ហើយលោកគ្រោងនឹងទៅលេងភូមិ Ban Nong Chanនៅពេលឆាប់ៗខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnkkvG-L5yn9yjdyNqY0XD37ajWYWR20WZXPj3Rs7csY2i9RxLI6-UI7mqJ_XwzX01g7_b-JSuOY0hSHz_LIBy6PPXBqP55CbY9xIQCfnETH_nx3YFhnMq9vxw4KRBXPKk6yC2sk1POz1raJuNy1AmgzfHS3y4p379NHzB5D3ax8Tba6XsQbAGVDFM1n2A/s1280/photo_2025-10-13_10-23-50.jpg

លោក Anutin បានពោលសរសើមេដឹកនាំចលនាលាម.ក Jomphalang បន្ថែមទៀតថា៖ Kan Jomphalang តែម្នាក់ជួយមនុស្សបានច្រើនណាស់ ខ្ញុំត្រូវតែគោរពគាត់។ ៣-៤ ខេត្តហើយ ខ្ញុំឃើញតែរថយន្ត Kan Jomphalang វាជារឿងគួឲ្យភ្ញាក់ផ្អើលណាស់ ដែលបុគ្គលម្នាក់អាចកៀរគរជំនួយបានច្រើនជាងរដ្ឋទៅទៀត។ ប្រជាជនថៃយើង គួរតែថែរក្សាមនុស្សល្អដូចជាលោក Jomphalang នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicFyxZc2ZI3ZhfNSn1wj6UMbefsknB9UMYIrCDd7fmPGIRxbgGm5eyDN4-fZbgqR1pN0QOpWkUT5BrTfYI_mWmNATvtddJGvYYasMdF4RJmjcsEKLL-f3Wt4Ls10gMCex_EF3Cw70h4TLQBzQWzOasCc4md-vjAQjaku1EklxfRGqyCCS5OuwM1B55-472/s1280/photo_2025-10-13_10-23-51%20(2).jpg
សម្ដីរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះ បានបង្ហាញពីកង្វះសីលធម៌ និងគុណធម៌ក្នុងនាមជាមេដឹកនាំប្រទេសមួយរូប ដែលមិនត្រឹមតែមិនអើពើនឹងសកម្មភាពរំលោ.ភបំពានសិទ្ធិមនុស្ស បន្ទាបបន្ថោកជាតិសាសន៍ដទៃយ៉ាងអមនុស្សធម៌របស់ជាតិសាសន៍ខ្លួនប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីការគាំទ្រនូវទង្វើនេះដោយគ្មានការគិតពិចារណាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoG9US31k9Ljf8uiBeY9V-iH6QddTpt-ZNgk1osk4kS_nwAyUPIDKlHEmyiTxUtJTqLoFi_ljcP5AL-gZF6eLdjqYitfbJSUDYeJG_X05_iVeb05FYTjCOMKMIFHkWzzWfqSxB0E_EOEfQ47YetJRD5ZCkNKxXIg1TycjL_cTeADbUDt2bcRN81pFMlb6h/s1280/photo_2025-10-13_10-23-51.jpg

ផ្ទុយពីទស្សនៈរបស់នាយករដ្ឋមន្រ្តីខ្លួន សមាជិកព្រឺទ្ធសភាថៃ លោកស្រី Angkhana Neelapaijit ប្រតិកម្មប្រឆាំងនឹងការបង្កការរំខានដល់ពលរដ្ឋខ្មែរតាមរយៈការចាក់សម្លេងរំខានឮខ្លាំងៗនេះ ដោយលោកស្រីបង្ហាញក្ដីព្រួយបារម្ភថា ពិភពលោកនឹងមើលមកកាន់ថៃ ថាជាប្រទេសដែលបំពានសិទ្ធិមនុស្សយ៉ាងសាហាវព្រៃផ្សៃ បើថៃនៅតែបន្តសកម្មភាពនេះលើជនសុីវិលកម្ពុជាទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi23Wh5pKZAvlyGOxpkIkUrprluIf6zSP7Nc0LIuWYzE9bVTBx3AUujcQnVGYiCxR1GMuzEeBsM9A9Xdv9yNQABmY77x_jbI5yqdmmRQ054_LyV3VB3GhaMhB-z9J9_6aY3PhsppFTxF6fsQMa4FFgIql0ZDNduuBmXh637NJO-gxiEJLcljtgsUCDQxP51/s2048/558963220_864445919243444_8749958177653808330_n.jpgលោកស្រី Angkhana បានសង្កត់ធ្ងន់ថា៖ ទង្វើនៃការចាក់សម្លេងរំខាន អាចបង្កើតបានជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញា CAT [Convention Against Torture] ដែលប្រទេសថៃជាភាគី”។ ខ្ញុំចង់ដឹងថាតើរដ្ឋាភិបាលនឹងបញ្ជាក់ពីបញ្ហានេះយ៉ាងណានៅលើឆាកពិភពលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO392KAknXtf3wLmX6v1rZlWCmFlkZ0GXxtuE7yo-bvLNs2-8Irrgd1IbAfTL9l-1Db8LnBllQ3zHjLzYiF4qrwjNzDTEzek6B1txQc975PrvDZgrKUxndlIdcBMU7lt9Jzj6hTnpyBS2hMkpllj8SQult1bjHhRxsnStifCRdqG6yqOTWwuYvL12DuYgR/s1280/photo_2025-10-13_10-23-50%20(3).jpg

បន្ថែមពីនេះ លោកស្រីក៏បានជំរុញឲ្យរដ្ឋាភិបាលថៃពិនិត្យមើលពីសកម្មភាពរបស់បុគ្គល Kan Jomphalang ដែលជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្កមថៃឡើងវិញផងដែរ ខណៈពេលនេះកម្ពុជាបានដាក់ញត្តិប្ដឹងទៅកាន់ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ និងបញ្ឈប់គ្រប់សកម្មភាពរបស់ថៃដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជា៕