កាលពីដើមខែកញ្ញា ក្រុមចម្រៀងនារី Aespa រងភាពចម្រូងចម្រាសដ៏ខ្លាំងក្លានៅក្នុងកម្មវិធី «Good Morning America» ប៉ុន្តែថ្មីៗនេះ Aespa មាន ការសងសឹកដ៏អស្ចារ្យនៅក្នុងកម្មវិធី «The Jennifer Hudson Show»។ លើកនេះក្រុមចម្រៀងរបស់ផលិតកម្ម SM បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងដ៏មុតស្រួច ការច្រៀងផ្ទាល់ច្បាស់លាស់ និងក្បាច់រាំដ៏ស្វាហាប់។

វីដេអូដែលកាត់ចេញពីកម្មវិធីនេះ ត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គម ជាមួយនឹងការសរសើរជាច្រើនអំពីសមត្ថភាពរបស់សមាជិក aespa ទាំង ៤ នាក់។ «សំឡេង ក្បាច់រាំ និងសូម្បីតែកាមេរ៉ាគឺខុសគ្នាទាំងស្រុង ដូចនៅលើឆាកតន្ត្រីពិត» «ពួកគេច្រៀងផ្ទាល់បានល្អណាស់ គ្រាន់តែប៉ុណ្ណឹងគ្រប់គ្រាន់ពេញឆាក» នេះគឺជាការសរសើររបស់អ្នកលេងអ៊ីនធឺណិតសម្រាប់ សមាជិក aespa ។
ការផ្លាស់ប្តូរប្រតិកម្មរបស់ទស្សនិកជនបង្ហាញពីរបត់ដ៏សំខាន់មួយនៅក្នុងការផ្សព្វផ្សាយនៅសហរដ្ឋអាម៉េរិករបស់ aespa ។ នៅក្នុងកម្មវិធី «Good Morning America» ក្រុមនេះបានទទួលការរិះគន់យ៉ាងខ្លាំងចំពោះការសម្តែងមិនច្បាស់ និងក្បាច់រាំមិនស្មើគ្នា ដែលធ្វើឱ្យបរិយាកាសស្ទូឌីយ៉ូមើលទៅអាប់អួរ និងគួរឱ្យធុញ។ នៅក្នុងប្រទេសកូរ៉េខាងត្បូង ការបង្ហោះអំពីការសម្តែងរបស់ aespa នៅលើសហគមន៍អនឡាញបានទាក់ទាញការចូលមើល ដែលភាគច្រើនជាមតិអវិជ្ជមានអំពីក្រុមដែលពួកគាមានការខកចិត្ត និងអាម៉ាស់។.png)
ដូច្នេះហើយ ជាមួយនឹងការសម្តែងនៅក្នុងកម្មវិធី «The Jennifer Hudson Show» aespa បានទទួលការជឿទុកចិត្តពីទស្សនិកជនជាបណ្តើរៗ ហើយបានបើកការរំពឹងទុកសម្រាប់ដំណាក់កាលដែលមានគុណភាពល្អជាងមុន។
aespa ជាក្រុមចម្រៀងស្រីដ៏ល្បីបំផុតក្នុងក្រុម Kpop ជំនាន់ទី៤ ដែលមានសមាជិកចំនួន ៤ នាក់ គឺ Karina , Winter, NingNing និង Giselle។ ថ្វីដ្បិតតែពួកគេល្បីល្បាញនិងត្រូវបានចាត់ទុកថាជាសន្លឹកបៀរ របស់ SM Entertainment ក៏ដោយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាក្រុមនេះមិនដែលមានបទចម្រៀងចូលក្នុងតារាង Billboard Hot 100 ដែលជារង្វាស់ដ៏សំខាន់នៃប្រជាប្រិយភាព និងឥទ្ធិពលវប្បធម៌នៅក្នុងសហរដ្ឋអាម៉េរិក។ NewJeans, LE SSERAFIM, Stray Kids, Ateez គឺជាក្រុម Kpop ជំនាន់ទី ៤ដែលបានបង្ហាញខ្លួននៅលើ Billboard Hot 100 ជាច្រើនដង។
ប្រសិនបើពួកគេចង់ដណ្តើមទីផ្សារសហរដ្ឋអាម៉េរិក ទស្សនិកជនជាច្រើនគិតថា aespa គួរតែហាត់សម្តែង បង្ហាញពីទេពកោសល្យ និងតម្លៃពិតរបស់ពួកគេ ជាជាងផ្តោតលើការកសាងមុខមាត់ និងថែរក្សាសម្រស់របស់ពួកគេ៕










